(ថ្ងៃនេះជាថ្ងៃមង្គលរបស់កូនប្រុសនឹងប្រុស)+មង្គលការដ៏អធឹកអធមបានរៀបចំឡើងនៅ
ក្នងវិមានដ៏ធំក្រឹមស្កៃមួយនៅប្រទេសថៃភ្ញៀវ
កិត្តិយសជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ
នៅក្នុងពិធី គ្រប់គ្នាគេសប្បាយរីករាយខុសអី
តែកូនក្រមុំធ្វើមុខដូចគេយកទៅបាញ់ចោល។<ភីត! នេះពិធីមង្គលការណាកូនមិនមែនបុណ្យសពទេ ធ្វើមុខឲរីករាយបន្តិចមើល>
ម្ដាយភីតចូលមកមើលកូនដែលកំពុងតែស្លៀក
ពាក់រៀបនឹងចេញទៅជួបកូនកំលោះ<អ្នកម៉ាក់ កូនមិនចង់រៀបការទេកូនមិនបាន
ស្រលាញ់គេទេ> ភីតធ្វើមុខឡើងក្រញ៉ូវ តវ៉ា
ទៅកាន់ម្ដាយរបស់ខ្លួន<មាត់តិចៗកូនបើលោកប៉ាបានស្ដាប់ឮមិនល្អទេ.យ៉ាងណាក៏ជ្រុលជារៀបការទៅហើយ ថ្ងៃ
នេះមិនស្រលាញ់តែរស់នៅជាមួយគ្នាយូៗទៅ
និងស្រលាញ់គ្នាហើយ ជឿម៉ាក់ទៅ> គាត់ចាប់ស្មាភីតនិយាយទាំងមុខញញឹមស្រស់ទៅ
កាន់កូន<ហ្ហើយ..ធុញណាស់>ការរៀបការនេះភីតគេ
មិនបានយល់ព្រមស្រួលៗទេ គឺត្រូវប៉ារបស់គេរៀបចំឲតែប៉ុណ្ណោះ គេមិនចង់ការស្អីទេ<ចឹងម៉ាក់ទៅក្រៅទទួលភ្ញៀវសិនហើយ>
និយាយចប់គាត់ក៏ដើរចេញទៅបាត់ខណៈនោះ
នាយផុស៍មិត្តសម្លាញ់ របស់ភីតក៏ចូលមកល្មមដែរ<ហី!ន៎ែមិត្តយើងថ្ងៃនេះសង្ហារដល់ហើយ>ផុស៍
លើកដៃទះស្មាភីតបន្តិចមុនហាស្ដី<សង្ហារក្បាលឯងស្អី?? យើងមិនចង់រៀបការជាមួយគេទេ> ភីតដាក់គូទអង្គុយចុះនៅសា
ឡុងរួចនិយាយទាំងមុខមិនពេញចិត្ត<ហូយ..សម្លាញ់បើទោះបីជាឯងមិនចង់ឬចង់
នោះវាលែងសំខាន់ហើយពេលនេះ ឯងត្រូវតែ
រៀបការដដែលនឹង> ផុស៍អង្គុយចុះកៀកស្មាមិត្តរបស់ខ្លួន<យើងមិមយល់ទេហេតុអីបានជាប៉ាម៉ាក់របស់យើងឲយើងទៅរៀបការជាមួយមនុស្សប្រុសទៅវិញ?? > ភីតបន្លឺសម្លេងឡើងទងទឹកមុខក្រៀមក្រំ
<អើណា!! ធ្វើម៉េចបើរឿងចាស់ដល់ដំណាក់ការនេះទៅហើយ ឯងចង់បដិសេធក៏មិនអាចដែរ ណាមួយយើងមើលទៅគេក៏ជាមនុស្សល្អ
ដែរ ថែមទាំងជាអ្នកមាន ហើយសង្ហារទៀត>
YOU ARE READING
អាពាហ៍ពិពាហ៍ ចងចិត្ត
Short Storyស្នេហាមួយដែលកើតឡើងក្រោយពីរៀបការ មុនដំបូងក៏ស្អប់ តែពេលរស់នៅជាមួយគ្នារាល់ ថ្ងៃក៏កើតចិត្តស្រលាញ់ចំពោះគ្នា ។ Vegas ( Bible)🖤 Pete (build)💙 និពន្ធដោយ: Jing Nan 💜💚 ថ្ងៃ7ខែ12ឆ្នាំ2022 ផ្ដើមសរសេរ☺️