Ep15:អារម្មណ៍ស្រលាញ់

430 83 18
                                    


តុក៚....តុក៚...សម្លេងគោះទ្វាពីខាងក្រៅ
បានបន្លឺឡើង

<ចូលមក នាយដែលកំពុងសម្លឹងមើលឯកសា
មិនដកភ្នែកនិយាយទៅអ្នកម្ខាងពីទ្វា

ក្រាក៚បុគ្គលិកស្រីស្រស់ស្អាតដែលយើងដឹងហើយថានាងក៏ធ្លាប់លើកអាហារយកមក
ឲភីតម្ដងដែលើកមុន នាងឈ្មោះ ភីនសន
ជាជំនួយការបស់លេខាvegas

<នាងនេះទៀតហើយ> ភីតនឹកឡើងនៅក្នុង
ចិត្តទាំងកំហឹងព្រោះកាលពីលើកមុននាងនេះ
ហើយចង់ទាក់ប្ដីគេភីតគេសម្លឹងមុខភីនសនមិនដាក់ភ្នែកទេ ថែមទាំងសម្លក់ថែមទៀត

<ដាក់នៅលើតុនោះហើយចេញទៅវិញទៅ>
នាយក្រាស់ងាកភ្នែកទៅឃើញនាយលើក
អាហារយកមកទើបនាយប្រាប់ហើយងាកទៅ
ផ្ដោតលើកាងារវិញ

<ចាស៎លោកប្រធាន> នាងញញឹមស្រស់ដាក់
នាយក្រាស់ដោយមិនខ្វល់ពីក្រសែភ្នែកភីតសម្លក់នាងស្ទើតែជ្រុះគ្រាប់ភ្នែកទៅហើយ

តឹប៚...

<នេះចាស៎ អាហារ>ភីនសនដាក់ម្ហូបនៅលើតុ
ហើយឆ្លៀតនិយាយញ៉ាក់ចិញ្ចើមឲភីតថែម
ទៀត

<នេះហ៊ានផ្កើនជាមួយយើងផងហេស៎?នាង
ស្គាល់យើងតិចពេកហើយ>ភីតញញឹមស្រាលៗហើយពេបមាត់លើកចិញ្ចើមដាក់វិញនិយាយ

<នាងអាចចេញទៅវិញបានហើយ នាងជំនួ
យការ>ភីតនិយាយបែបនេះគឺចង់ឌឺទៅកាន់
ភីនសនថា នាងត្រឹមតែជំនួយការនៅក្នុងក្រុម
ហ៊ុននេះប៉ុណ្ណោះកុំមកចង់ខ្លាំងជាមួយគេ

<ចាស៎លោក>នាងឪនគំនាបខ្លួនទាំងមៅដាក់
ភីតតែម្ដង

ប្រាវ៚....

<អ្អោ!! ស្លាប់ហើយខ្ញុំធ្វើចានធ្លាក់បែកហើយ
នាងជួយសម្អាតផង> ភីតរុញចានឲធ្លាក់បែក
ស្របពេលដែលនាងកំពុងតែរៀបនឹងដើរចេញ
តែក៏ត្រូវផ្អាកវិញ ព្រោះតែភីតហៅឈប់

<ខ្ញុំនឹងតាមអ្នកសម្អាតមកឲសម្អាតជូនចាស៎>
នាងញញឹមទាំងក្នុងចិត្តក្ដៅដូចបាយពុះនេះគេ
ដឹងច្បាស់ណាស់ថាភីតមានចេតនាធ្វើបាបគេ

<ខ្ញុំចង់ឲនាងជាអ្នកធ្វើ លោកប្ដីហា៎បងមើល
បុគ្គលិកបងចុះធ្វើដាក់អូបែបនេះដូចជាគ្មាន
ចាត់ទុកអូនជាប្រពន្ធប្រធានក្រុមហ៊ុននេះសោះ> ភីតនិយាយជាមួយភីនសនហើយក៏
រត់ទៅញិកញ៉ក់ដាក់ប្ដីបន្ថែមនាងនោះកាន់
តែក្រំចិត្ត

អាពាហ៍ពិពាហ៍ ចងចិត្តWhere stories live. Discover now