បន្ទាប់ពីម៉ាក់ភីតបានចាកចេញ Vegas ក៏នាំ
ប្រពន្ធចូលទៅក្នុងផ្ទះវិញផងដែរ។ខាងក្នុង;
<អង្គុយត្រង់នេះណា បងទៅយករបស់ឲញាំ>
បន្ទាប់ពីប្រាប់ប្រពន្ធជាទីស្រលាញរួចហើយនោះនាយក៏ប្រញាប់ចេញទៅលើកយកផ្លែឈើ
មានម្ជូរដូចជាផ្លែស្វាយនឹងកន្ទួតអីជាដើម។
ព្រោះភីតគេញាំរបស់ដែលមានក្លិនមិនបាន
នោះទេ បើហ៊ានតែញាំនឹងក្អួតចេញមកវិញទល់តែអស់ ។ភីតនៅអង្គុយចាំនៅតុបន្តិច Vegasក៏លើក
យកដល់ល្មម នឹងvegasគេមិនបាននិយាយ
អ្វីនោះទេ Vegasគេញាំបាយចំណែកឯភីតក៏
ញាំផ្លែឈើដូចដែយើងបានដឹងចឹង។រំលង៚...
<អូនគេងមុនបងចុះ បងបង្ហើយការងារបន្តិច
សិនណា.សឺត..> និយាយចប់នាយក៏ឱនមុខ
ទៅថើបថ្ងាស់ប្រពន្ធមួយខ្សឺត ភីតញញឹមឡើង
ស្រាលៗហើយក៏ថើបប្ដីមួយខ្សឺតផងដែរ ពេល
បានស្នាមថើបពីប្រពន្ធរួចហើយនោះ នាយក៏
មកអង្គុយធ្វើការដូចធម្មតា។ម៉ោងចេះតែរំកិលទៅមុខអត់ឈប់ឈរហើយ
ពេលនេះរាងតូចក៏បានគេងលក់បាត់ហើយដែរ
រាងក្រាស់នៅបន្តចុចកំព្យូទ័រធ្វើការទាំងមមា
ញឹក<ហ្ហើយ...ហឹុម...> នាយងើយក្បាលឡើង
ពត់ពែនខ្លួនបន្តិចមុននឹងឈោងដៃទៅចុចបិទ
កំព្យូទ័រទុកព្រោះការងារដែលត្រូវធ្វើគឺវារួចរាល់
អស់ហើយ(អ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាហេតុអីបាន
ជាvegasគេប្រឹងធ្វើការដល់ថ្នាក់នេះ??ទាំង
ដដែរគេជាកូនអ្នកមាន!!មូលហេតុនោះគឺ:គេ
ជាកូនអ្នកមានពិតមែន តែគេចូលចិត្តរស់នៅ
បែបសាមញ្ញធ្វើការកលុយដូចគេដូចឯង ហើយណាមួយក្រុមហ៊ាននោះក៏ជាក្រុមហ៊ុន
ប៉ារបស់គេហើយអនាគតនឹងក៏ក្លាយជារបស់
គេចឹងហើយគេចង់សិក្សានឹងស្វែងយល់អំពីទី
ផ្សារឲកាន់តែច្បាស់)😊មកវិញ__
Vegasក្រោយពីបញ្ចប់ការងារ ហើយក៏ចូល
មកគេងដោយមិនភ្លេចថើបប្រពន្ធនឹងដាក់ដៃ
ឲប្រគេងកើយ ភីតដែលកំពុងគេងលក់ក៏ថ្បុល
ក្បាលចូលជ្រកក្រោមទ្រូងហាប់ណែនរបស់រាងក្រាស់ គេងអោបគ្នាយ៉ាងមានក្ដីសុខ។
YOU ARE READING
អាពាហ៍ពិពាហ៍ ចងចិត្ត
Short Storyស្នេហាមួយដែលកើតឡើងក្រោយពីរៀបការ មុនដំបូងក៏ស្អប់ តែពេលរស់នៅជាមួយគ្នារាល់ ថ្ងៃក៏កើតចិត្តស្រលាញ់ចំពោះគ្នា ។ Vegas ( Bible)🖤 Pete (build)💙 និពន្ធដោយ: Jing Nan 💜💚 ថ្ងៃ7ខែ12ឆ្នាំ2022 ផ្ដើមសរសេរ☺️