Ep26:អាពាហ៍ពិពាហ៍ចងចិត្ត

519 65 43
                                    


ពេលដែលភីតកំពុងតែចាក់អាវទុកឲកូនតូចៗ
របស់ខ្លួននៅក្នុងបង់ខាងក្រោយផ្ទះ សុខៗក៏មានសម្លេងស្រែកហៅ...

<ភីតឯងនៅផ្ទះឬអត់នឹង??>

<អ្នកប្រុសតូចនៅទីនេះហើយ ចាំខ្ញុំដើទៅមើលថាអ្នកណាមក>

<ហឹម..>ភីតងក់ក្បាលយល់ព្រមជំនួសឲការ
ឆ្លើយតប អ្នកបំរើស្រីក៏ដើចេញទៅមុខទ្វារបង

<មានការអីមែនទេលោក??> ពេលមកដល់
មាត់ទ្វានាងសួរទៅកាន់បុរសនោះសិនមិនទាន់
ហ៊ានបើកទ្វាឲចូលនោះទេ

<ភីតនៅផ្ទះឬអត់?? ខ្ញុំចង់ជួបគេបន្តិច>នាយ
និយាយព្រមទាំងអើតក.លឹមលើមមើលទៅ
ខាងក្នុងរបង

<គឺនៅចាស៎ តែលោករកគាត់មានការអីឬអត់
ចា៎?? ហើយត្រូវជាអ្វីនឹងគាត់ដែ??> អ្នកបំរើ
នាងសួរបែបនេះក៏ចង់បញ្ជាក់ពីសុវត្ថិភាពរបស់
ភីតដែរ ខ្លាចមានមនុស្សគិតអាក្រក់ទៅលើភីត
ទើបនាងសួរ

<អ៎! ខ្ញុំជាមិត្តរបស់គេ ប្រាប់គេទៅថាខ្ញុំឈ្មោះ
ផុស៍ បែបនោះគេប្រាកដជាដឹងហើយ>ផុស៍
និយាយព្រមទាំងសើចញឹមៗប្រាប់ទៅស្របំរើ
នោះ

<សូមលោកចាំមួយភ្លែតណា> នឹងឱនគំនាប
ខ្លួនបន្តិចមុននឹងចាកចេញទៅកន្លែងភីតវិញ

ផុស៍មិននៅឈរចាំនៅមុខរបងធម្មតា ឈបានបន្តិចក៏ឃើញនាងដើត្រឡប់មកវិញ

<លោកអាចចូលទៅបាន មកតាមខ្ញុំមក>នាង
បើកទ្វារបងឲផុស៍ព្រមទាំងនាំផ្លូវឲទៅកន្លែង
ដែលភីតនៅ

<មើលទៅរវល់ណាស់ណ៎?>ពេលមកដល់ភ្លាមមិនទាន់ទាំងដាក់គូទចូលអង្គុយផងផុស៍ក៏និយាយបង្អាប់ភីតភ្លែតតែម្ដង

<បើរវល់ហើយវាយ៉ាងម៉េច??>ភីតមិនត្រឹមតែ
មិនឆ្លើយនោះទេ ថែមទាំងសួត្បកសំណួរទៅ
កាន់មហាមិត្រវិញទៀតផង

<អ៎ាៗ..មានយ៉ាងម៉េច យើងគ្រាន់តែនិយាយ>
ផុស៍សើចស្ញេញនិយាយបន្លំសំណួរនោះវិញ

<និយាយចឹងឯងមក ផ្ទះយើងមានការស្អី??>

<ក៏មាននឹងហើយ> ផុស៍ឆ្លើយព្រមនឹងដាក់គូទ
អង្គុយនៅលើតុកជាមុន

អាពាហ៍ពិពាហ៍ ចងចិត្តWhere stories live. Discover now