Ep2: ឌឺដង

417 87 36
                                    


(លោកឯងទ្រាំមិនបានលែងលះគ្នាទៅ🤨)

*រាត្រីកាលយប់ស្ងាត់បានឈានចូលមកដល់
សម្លឹងមើលទៅលើគ្រែគេងដោយប្ដីប្រពន្ធថ្មីថ្មោងមួយគូរ ដែលនៅកណ្ដាលគ្រែមានខ្នើយពុះជែកគេងម្ខាងម្នាក់ ។

ស្រាប់តែដល់ពាក់កណ្ដាលយប់ ភីតរើខ្លួនចុះ
ឡើងបែលិចបែកើតធ្វើឲខ្នើយអោបនោះក៏រំកិលចេញទៅក្រោមបន្តិចម្ដងៗ

<ហុឹម...>ភីតបម្រាស់ខ្លួនចូលទៅអោបvegas
ដែលគិតស្មានថាជាខ្នើយអោប ដេកគងគេផង
អោបរឹតផងធ្វើឲvegasភ្ញាក់មកឃើញបែប
នេះ ញញឹមបិទមាត់លែងជិតម៉ង

ដោយមិនបាននិយាយអ្វីទេតបតការអោបនោះ
រហូតដល់ព្រឹក ព្រលឹម

*ព្រះអាទិត្យរះបំភ្លឺលោកសាជាថ្មីផ្ទៃមេឃឡើងខៀវស្រលះស្រស់ស្អាត ជាទីគាប់ភ្នែក ។

<អាយ៎..អាមនុស្សឈ្លានឲកាស..ខ្ញុំនឹងវៃលោកឯងឲស្លាប់..អាលោលមុខស្លេក> ភ្ញាក់ឡើង
ឃើញvegasកំពុងអោបខ្លួន ភីតក៏ស្រែកជំ
ទាលឮៗ នឹងយកខ្នើយទៅវៃvegasយ៉ាង
តំណំ

<ន៎ែ! ឈប់.ឈប់សិនទៅ>Vegasចាប់ដៃភីត
ជាប់រួចបន្តនិយាយ

<អូនទេជាអ្នកមកអោបបងមុន បើមិនជឿមើលនេះទៅ អូនទេជាអ្នកចូលមកកន្លែងបង>
គ្រាន់តែvegasនិយាយចប់ភីតក៏ងាកមើលទៅកន្លែងគេង របស់ខ្លួនហើយក៏ឃើញថាគេ
ជាអ្នកខុសពិតមែន តែយ៉ាងណាគេខ្លងស្រាប់
ហើយ គេមិនចាញ់ទេ

<ខ្ញុំជាអ្នកចូលមកកន្លែងលោកពិតមែន តែថា
លោកក៏មិនត្រូវមកអោបខ្ញុំនោះដែរ > ភីតគេ
រំកិលខ្លួនទៅខាងរបស់ខ្លួនវិញ រួចលើកម្រាម
ដៃចង្អុរមុខvegas

<ហ្ហើុយ..តែបង>

<ឈប់! ឈប់និយាយហើយចេញទៅខ្ញុំចង់
ងូតទឹក> Vegasមិនទាន់បាននិយាយស្អីផង
ភីតក៏និយាយកាត់បាត់

<នៅមើលស្អីទៀតចេញទៅចាំនៅក្រៅទៅ យ៉ាងម៉េចពិបាកមែនទេ?? បើចឹងក៏លែងលះ
គ្នាទៅ> ភីតនិយាយញាក់ចិញ្ចើមដាក់vegas
យ៉ាងព្រហើន ឈ្លើយសាហាវ

<បានៗ បងចេញទៅក្រៅក៏បាន> និយាយចប់
Vegas ដើរចេញទៅខាងក្រៅបាត់ទៅ

<ហឹស..ស្មានតែខ្លាំង..ខ្ញុំនឹងធ្វើឲលោកទ្រាំនឹង
ខ្ញុំមិនបានរហូតដល់លែងលះ ហាស៎ៗ> ភីត
គេលោតសប្បាយអ៎កាលដែលបានធ្វើបាបប្ដី
គេតាំងចិត្តយ៉ាងមុតមាំថានឹងសម្រេចដូចបំណងហើយ

អាពាហ៍ពិពាហ៍ ចងចិត្តWhere stories live. Discover now