Ep4:ហេតុអីស្អប់ខ្ញុំ??

385 92 60
                                    

(ត).....

<ថ្ងៃនេះបងចាត់ការអូនម្ដងទើបបាន> Vegas
និយាយខណៈដែលខ្លួនកំពុងតែងើបបោះ
ជំហ៊ានទៅរកភីតដែលកំពុងតែឈនៅលើគ្រែ

<លោកឯងចង់ធ្វើស្អី?? កុំឲសោះណា> ភីត
ចាប់ផ្តើមភ័យហើយព្រោះឃើញvegasដើរ
មកកាន់តែជិតដល់ខ្លួនទើបស្រែកសួនាយខ្លាំងៗ

ផឹប៚

<លែងខ្ញុំ អាយ!! អាឆ្កួត អារោគចិត្ត>ភីតស្រែក
ជំទាលឮៗខណៈដែលរាងក្រាស់កំពុងតែសង្កត់ខ្លួនឲនៅក្រោមទ្រូងគេ 😩

<បើបងឆ្កួតក៏ព្រោះតែអូននឹងហើយ> Vegas
ញញឹមចុងមាត់និយាយបែបប្រុសព្រានទៅ
កាន់ភីតធ្វើឲភីតគេកាន់តែភ័យមួយកំម្រិតថែម
ទៀតហើយ..

<ន៎ែលែងខ្ញុំភ្លាមទៅ..កុំធ្វើចរឹកថោកទាបឲខ្ញុំ
កាន់តែស្អប់ខ្ពើមលោកថែមទៀតអី> ភីតនិយាយសង្កត់ន័យធ្ងន់ៗធ្វើឲvegasរៀងអន់
ចិត្តបន្តិចដែរ ព្រោះខំស្រលាញ់គេចង់ងាប់គេបែជាស្អប់ខ្លួនដល់ថ្នាក់នេះទៅវិញ ..

<ស្អប់បងខ្លាំងណាស់មែនទេ?>Vegasសួទៅ
ភីតទាំងមុខស្ងួត

<មែនហើយ ខ្ញុំស្អប់លោកខ្លាំងណាស់មិនមែនខ្ញុំមិនធ្លាប់និយាយឯណា > ភីតតបតបែបម៉ត់
ចត់មួយៗច្បាស់ៗ ប្រយោគមួយឃ្លាថាស្អប់នេះវា ប្រៀបបាននឹងកាំបិតចាក់ទម្លុះបេះដូង
Vegasបាត់ទៅហើយ ...

<....>Vegasគេគាំងរឹងអណ្ដាតថ្កាល់និយាយ
អ្វីលែងចេញទាំងអស់

<លែងខ្ញុំបានហើយនៅ?? ខ្ញុំឈឺ>ភីតនិយាយសម្លឹងមើលប្រអប់ដៃរាងក្រាស់កំពុងតែចាប់
កាន់"ក"ដៃខ្លួនសង្កត់ជាប់និងពូក

<បាន..បងនឹងលែងអូន> Vegasប្រលែងភីត
ឲមានសេរីភាព នាយក្រោកឈរចេញពីភីត
សំដៅទៅយកអាវធំក្រៅបម្រុងនិងដើរចេញតែ

<លោកចង់ទៅណា??> ភីតដោយឃើញគេដើ
ចេញបែបនេះក៏ស្រែកសួរ

<បងចង់ចេញទៅក្រៅមួយភ្លែត យ៉ាងណាក៏
សុំទោសដែលបងធ្វើរឿងមិនសមរម្យទៅលើ
អូន > Vegasនិយាយបែខ្នងគេមិនងាកមកមើលមុខភីតបន្តិចណាឡើយ..

<ចេញទៅក្រៅ?? ហេតុអីចេញទៅក្រៅ?? នេះ
ម៉ោង8យប់ហើយណា>

<ចុះឲបងធ្វើយ៉ាងមិច?? នៅទីនេះអូនស្អប់បង
ពេលបងចេញអូនមិនសប្បាយចិត្តទៀតហ៌?>
Vegasបែមុខមកនិយាយស្ដីខ្លាំងៗ ដាក់ភីត
នាយមិនចង់ធ្វើបែបនេះទេ តែគេពិតជាស្រ្ដេសខ្លាំងណាស់

អាពាហ៍ពិពាហ៍ ចងចិត្តWhere stories live. Discover now