ភាគទី3: យើងបញ្ជាឯងថ្លង់ទេហ្អេស?

161 11 2
                                    


អស់ប្រហែលជាងកន្លះម៉ោងក្រោយ ពួកគេក៏មកដល់ទីតាំង ហើយកន្លែងដែលអ្នកទាំងអស់គ្នាឈរ យើងឃើញមានដើមឬស្សីព័ទ្ធជុំវិញបូករួមជាមួយនឹងទឹកចេញមកពីមាត់ល្អាង ទិដ្ឋភាពនៅកន្លែងនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ត្រជាក់ភ្នែកប្រៀបបានទៅនឹងព្រៃ ហេមពាន្តដែលយើងឃើញនៅក្នុងសៀវភៅព្រេងដំណាលមួយដូចច្នេះដែរ។ ស្របពេលនោះ...មានគេឆ្លាក់អក្សរនៅដើមឈើចំណាស់មួយគូរសរសេរថា " ភ្នំប៉ៃតងមិនកែប្រែ ទឹកខៀវហូរទៅឆ្ងាយថ្ងៃក្រោយជួបគ្នាទៀត "

វូៗៗៗ....
មេឃដែលធ្លាប់តែស្អុះស្អាប់ស្ងាត់មកជាយូរ សុខៗក៏ស្រាប់តែធ្លាក់ខ្យល់មកខ្លាំងៗ បោកបក់របស់របរឱ្យហើររប៉ាត់រប៉ាយពេញទីធ្លាកន្លែងគេរាវរករបស់។ ស៊ាវចាន់ឯណេះ ព្រឺក្បាលមកកាន់តែខ្លាំងទើបនាយក៏រហ័សដើរចេញពីកន្លែងគេរាវរកវត្ថុបុរាណ មុននឹងបោះជំហានចូលទៅក្នុងរូងភ្នំធំមួយដែលមិនឆ្ងាយពីកន្លែងរាវរកវត្ថុបុរាណប៉ុន្មាននោះទេ។

សភាពការណ៍ស្ងប់វិញ លោកចូវក៏បន្លឺឡើង!

« ខាងកើតទិសខាងឆ្វេង ខាងលិចគឺទិសខាងស្តាំ ពីមុខគឺទិសខាងត្បូង ពីក្រោយគឺទិសខាងជើង យើងទាំងអស់គ្នាគឺមិនអាចមើលឃើញពីរដូវរងារបាននោះទេ លុះត្រាតែរដូវក្តៅទើបពួកយើងអាចមើលឃើញ ខ្ញុំនឹងនៅពីលើភ្នំម្តងទៀត ហើយទើបខ្ញុំអាចដឹងពីកន្លែងដែលអាចកើតឡើង ដំដែកគោលភ្លាមទៅ! » បុរសវ័យចំណាស់ម្នាក់អាយុប្រមាណជា50ប្លាយ កំពុងឈរកាន់ត្រីវិស័យ (ត្រីវិស័យ)ប្រដាប់​មួយ​ប្រភេទ រង្វង់​មុខ​ស្រដៀង​នឹង​នាឡិកា មាន​ទ្រនិច​វិល​ចង្អុល​ទៅ​ទិស​ខាង​ជើង​ជា​និច្ច​សម្រាប់​អ្នក​ដំណើរ​ប្រើ​មើល​កុំ​ឲ្យ​វង្វេង​ច្រឡំ​ទិស វាក៏បង្កប់នៅឧបករណ៍ស្រាវជ្រាវវត្ថុបុរាណដូចគ្នា។ត្រី​វិស័យ​ជា​វត្ថុ​ចាំបាច់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ឬ តាម​តំបន់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់។ ព្រោះ​ទ្រនិច​សម្រាប់​ចង្អុល​ទិស​កាល​ណា​បើគេ​ចាប់​កាន់​ ឬប៉ះ​ត្រូវ​តួ​របស់​វា, វា​តែង​តែកម្រើក​រលាស់​ញ័រ​ៗ ដូច​អាការ​ត្រី​បង្រះ​ឬ​ហែល​ទឹក ។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Where stories live. Discover now