ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ពន្លឺព្រះអាទិត្យក៏បានចែងចាំងបំភ្លឺផ្ទៃផែនដីទាំងមូលជាមួយអាកាសធាតុរាងត្រជាក់លាយក្ដៅតិចៗ ។ អំឡុងពេលដែលខ្ញុំរស់នៅអង់គ្លេសព្យាបាលជម្ងឺចម្លែកម្យ៉ាងក្នុងវិហារដែលជឿលើអបិយជំនឿប្លែកៗ ក៏ដូចជាមន្តអាគមន៍អមអាម តែគ្មានប្រសិទ្ធភាពទាល់តែសោះ ទើបខ្ញុំនឹងគ្រួសារសម្រេចចិត្តមកប្រទេសចិនវិញ ត្រូវហើយខ្ញុំជាកូនកាត់ជនចិនមានឈ្មោះថា ថេតថូរី វ៉ាង អ៉ីបូ។
ចំពោះការស្នាក់នៅប៉េកាំង រយៈពេល១៩ឆ្នាំកន្លងមកនេះ គ្រប់យ៉ាងគឺធម្មតាទាំងអស់ ហើយខ្ញុំក៏មិនធ្លាប់បានជួបនូវបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ!។រហូតថ្ងៃមួយនោះ រឿងរ៉ាវចម្លែកជាច្រើន ដែលខ្ញុំនឹកស្មានមិនដល់រហូតដល់ក្លាយទៅជាមូលហេតុដែលធ្វើឲ្យខ្ញុំចាកចេញ ទើបតែបានកើតឡើងនៅអន្លង់ពេលចុងសប្តាហ៍ ដោយគ្រប់យ៉ាងបានចាប់ផ្ដើមចេញពីការផ្លាស់ប្ដូរទីតាំងសាខាក្រុមហ៊ុន ទៅកាន់អាគារដ៏ចំណាស់មួយដែលមានកម្ពស់៣០ជាន់ និងមានច្រើនបន្ទប់ហើយទីនោះគឺជាអតីតមន្ទីរពេទ្យសម្រាប់ព្យាបាលទាហានដែលប្រឈមមុខ ក្នុងសមរភូមិ។ នៅពេលដែលអ្នកជម្ងឺស្លាប់ជាបន្ដបន្ទាប់ គេបានយកសាកសពទៅកប់ចោល នៅខាងក្រោយ តែមានភាពស្អាតស្អំជាងផ្នូរដែលរាយប៉ាយកាលពីសម័យសង្គ្រាម។ ជារៀងរាល់យប់ គេតែងឮសំឡេងថ្ងូរ រហ៊ឹះរបស់អ្នកជម្ងឺដែលត្រូវគ្រាប់ គ្រុនចាញ់ និងឈឺផ្សេងៗមិនលស់មួយម៉ោង។
ក្រោយសង្គ្រាមបញ្ចប់ ទីតាំងនោះត្រូវបានកែប្រែទៅជាអាគារធំចំណាស់មួយ ចំណែកមន្ទីរពេទ្យត្រូវគេវាយកម្ទេចចោល ដោយកែលម្អរទៅជាបន្ទប់បុគ្គលិកវិញ មានកម្ពស់៣០ជាន់។ ចំណែកផ្នូរត្រូវបានគាស់ យកចេញអស់ ដោយឡែកផ្នូរអនាមិកត្រូវរាត់រាយ នៅពេលគេស្ថាបនាអគារថ្មី ហើយឈូសដីចេញមកសុទ្ធតែក្បាលខ្មោច។
ច្រើនឆ្នាំកន្លងផុតទៅ អ្វីៗផ្លាស់ប្ដូរទាំងស្រុង ខ្ញុំស្រាប់តែស្រមៃឃើញខ្លួនឯងស្លៀកឈុតបុរាណដេកស្លាប់ដោយក្នុងដៃមានកាន់ពែងស្រាតូចមួយ ទាំងស្រពិចស្រពិល ។ ខ្ញុំចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ ប្តូពីមនុស្សសតិមិនគ្រប់មកជាមនុស្សរោគចិត្តឈាមត្រជាក់ រស់នៅជាមួយវិញ្ញាណពាក់កណ្តាល ថេតថូរី វ៉ាងអ៉ីបូ គឺជារហ័សរបស់ខ្ញុំថាជា ឃាត់ការសម្លាប់រង្គាលប្រុសដ៏ល្បីបំផុតរបស់ពិភពលោក ។ ខ្ញុំបានសម្លាប់ក្មេងប្រុសជំទង់ជាច្រើនចន្លោះ90ទៅ939នាក់ ដើម្បីជាការកម្សាន្ត។ មនុស្សដែលមានវណ្ណៈខ្ពង់ខ្ពស់និងមានឥទ្ធិពលមួយរូបក្នុងប្រទេសចិន ជាក្មួយប្រុសរបស់សម្ដេច ដែលត្រូវបានលាក់អត្តសញ្ញាណនិងជាអ្នកធ្វើទារុណកម្មផ្លូវភេទមនុស្សប្រុស។ចំណុចវិជ្ជមានរបស់រាងក្រាស់គឺនាយអាចនិយាយបានច្រើនភាសា។
YOU ARE READING
រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞
Nouvelles« កុំព្យាយាមប្រឆាំងនឹងមិត្តខ្ញុំ ព្រោះមិត្តរបស់ខ្ញុំនេះណាជារបស់គម្រូចំណែកនាងវិញជារបស់ជជុះ » « បើដោះលែងគេមិនបានន័យថាយើងចាញ់ទៅហើយ ឆឹស! » « ប្រយ័ត្នងាប់អត់កន្លែងកប់ » « ឯងឡប់មែនទែនហើយ! » « ស្រាឆ្ងាញ់មិនចង់ ចង់ផឹកស្រាពឹសហេ្អស? » ផ្តើមសរសេរនៅថ្ងៃអាទិត្យ...