ភាគទី2: រឿងរ៉ាវចម្លែកបានកើតឡើង

205 16 0
                                    


     ក្រលេកមកមើលវីឡាកូនកាត់ដ៏ធំស្កឹមស្កៃលាតសន្ធឹងនៅកណ្តាលទីក្រុងប៉េកាំង ដែលជាវីឡាប៉ាម៉ាក់របស់រាងតូចទិញទុកចោលអស់ជាយូរឆ្នាំមកហើយ យូរៗទើបគាត់ចុះមកមើលការងារនៅទីនេះម្តងម្កាលដោយសារគាត់ជាប់ធ្វើជំនួញនៅប្រទេសស្វីស ទើបបណ្តោយឲ្យស៊ាវចាន់ចុះមកត្រួតពិនិន្យការងារនៅចិនបណ្តើរៗ បញ្ចប់ការងារនៅស្វីសរួចទើបគាត់ចុះមកតាមក្រោយ ។ មួយសប្តាហ៍កន្លងមកនេះ ស៊ាវចាន់នៅក្នុងបន្ទប់មិនហ៊ានចេញទៅណាឡើយ ប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ ឃើញតែអង្គុយឱបឈុតបុរាណជាប់រហូត ដូចជាខ្លាចបាត់បង់វាណាស់អញ្ចឹង។

មិនយូរប៉ុន្មានទ្វារនៃបន្ទប់ក៏របើកឡើង….លេចរូបកាយបុរសសង្ហារម្នាក់ក្នុងសម្លៀកបំពាក់បុរាណពណ៌ផ្ទៃមេឃលើថ្ងាសរបស់គេមានចងខ្សែពណ៌ស ដោយពាក់កណ្តាលខ្សែពណ៌សនោះមានត្រាដូចជារបស់សម្គាល់នៅក្នុងប៉ាក់  បុរសម្នាក់នោះទាញទ្វារបិទវិញ ដើរតម្រង់មកជិតស៊ាវចាន់ដោយសម្រឹបជើងស្រាលៗ មុននឹងបន្លឺឡើង!

« វើយអ៉ីង! »

វើយអ៉ីងគឺជានាមរបស់រាងតូចកាលពីអតីតជាតិ។ រាងតូចនៅស្ងៀមមិនអើពើពីវត្តមានរបស់បុរសវ័យក្មេងនេះឡើយ។ គិតតែពីឱបក្រសោបឈុតមួយនេះជាប់។

« វើយអ៉ីង! ខានជួបគ្នាយូរហើយ ! »

រាងតូចនៅតែមិនតបត រាងក្រាស់ដាក់ខ្លួនអង្គុយក្បែររាងតូចហើយយកដៃចាប់ច្របាច់មុខរលោងមួយនេះទាំងកំហឹង! ។ មុននឹងបន្លឺឡើង

« មិនថាឯងកើតជាអ្វីទៅដល់ទីណា មិនថាយើងត្រូវចុះនរកវេទនាយ៉ាងណា យើងក៏នៅចាំបានទាំងអស់ពីអ្វីដែលឯងធ្វើមកលើយើង  ឯងធ្វើឲ្យយើងរងទុក្ខវេទនាអស់ជាងមួយពាន់ឆ្នាំ ថ្ងៃនេះយើងនឹងឲ្យឯង “សង” សងគ្រប់យ៉ាងដែលឯងធ្វើដាក់យើង វើយអ៊ូសៀន!  » សំឡេងធំ គ្រលរហាក់បីដូចជាខឹងសង្វាយ៉ាងខ្លាំង ពេលឃើញវត្តមានរាងតូចនៅចំពោះមុខ ។

ទោះបីជាបុរសនោះខឹងខ្លួន  យ៉ាងណាក្តីក៏រាងតូចនៅតែមិននិយាយអ្វីទាំងអស់។​

SKIP......

    ស្បៃអន្ធកាលគ្របដណ្តប់បរិយាកាសក្នុងផ្ទៃបន្ទប់ឲ្យងងឹតសូន្យសុងប្រាសចាកពីពន្លឺ។ ទោះបីថ្ងៃយប់បន្ទប់មួយនេះស្ថិតក្នុងសភាពពណ៌ខ្មៅជានិរន្តន៍….ទៀតសោតហាក់ដូចជាមានភាពសោកសង្រេង អស់់សង្ឃឹម ភ័យខ្លាច បង្កប់នៅក្នុងផ្ទៃមេឃពណ៌ខ្មៅដែលមើលមិនយល់អ្វីទាំងអស់។ ប៉ុន្តែបើយើងអត់ធ្មត់ប្រើពន្លឺចិត្តមកឆ្លុះបញ្ចាំងភាពងងឹតនេះ យើងក៏អាចមើលឃើញពីទិដ្ឋភាពលាក់កំបាំងពីភ្នែកដែលគ្រាន់តែក្រលាសមួយភ្លែត។ រូបកាយមនុស្សប្រុសម្នាក់ស្លៀកឈុតគេងយប់ដាក់ដៃគងថ្ងាសដេក​គិតបន្តិចអំពី..។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Where stories live. Discover now