ភាគ០៦: កាក់វេទមន្ត

126 8 2
                                    

#ទីក្រុងហ្សឺណែវប្រទេសស្វីស
ម៉ោង11យប់
_ផ្ទះរបស់ ឈីង ស៉ីឈួយ

ថ្វីត្បិតតែគ្រួសារនេះ មិនមានមុខមាត់ធំដុំក្នុងសង្គម ហើយក៏មិនមានប្រាក់ច្រើនដូចជាគេក៏ពិតមែន! ប៉ុន្តែគ្រួសារនេះមានភាពកក់ក្តៅ ពួកគេចេះស្រឡាញ់ ចេះបារម្ភ ចេះចែករំលែក មើលពិភពលោកក្នុងផ្លូវល្អ ទោះបីជាឪពុករបស់ ឈីង ស៉ីឈួយ និង ម៉េវសៀ បានចែកឋានចោលពួកគេតាំងពីពួកគេនៅតូចៗក៏មែនពិត! ប៉ុន្តែពួកគេទាំងពីរបានទទួលការស្រឡាញ់ផ្ដល់ភាពកក់ក្តៅពីម្ដាយរបស់គេតែម្នាក់ក៏គ្រប់គ្រាន់ទៅហើយ។

ចំពោះរឿង ឈីង ស៉ីឈួយ ទៅដណ្តើមលោកសៀវ ពីលោកស្រី អូយ៉ុងចា ទោះជាសំបកក្រៅមើលទៅឃើញថាខុសច្បាប់សង្គម ខុសពីច្បាប់ប្រពៃណីទំនៀមទម្លាប់ចិន តែបើពិនិត្យមើលឱ្យច្បាស់គឺនាងមិនបានខុសនោះទេ ព្រោះលោកសៀវបានលែងលះប្រពន្ធខ្លួនទៅហើយ។ គ្រាន់តែមិនបានលុបអេតាស៊ីវិលតែប៉ុណ្ណោះ!ហើយឈីង ស៉ីឈួយ ក៏មិនបានទាមទារធ្វើជាប្រពន្ធពេញមុខមាត់អីដែរ ឱ្យតែបាននៅជិតលោកសៀវដោយក្តីស្រឡាញ់ស្មោះក៏អស់ចិត្តទៅហើយ ក្នុងនោះក៏មានការយល់ព្រមឯកភាពពីម្ដាយរបស់ ឈីង ស៉ីឈួយ ដូចគ្នាដោយមើលឃើញលោកសៀវ មិនមែនជាគោចាស់ប្រមាញ់ស្មៅខ្ចីគ្រប់ទីកន្លែងដូចប្រុសដទៃឡើយ។ ហើយលោកសៀវបានលង់ស្រលាញ់ ឈីង ស៉ីឈួយ ក៏មិនមែនដោយសារ ឈីង ស៉ីឈួយ តារាដែលមានសាច់សខ្ចីអីដែរ គឺគាត់មិនដែលទាំងចាប់អារម្មណ៍ផងថាតារាស្រីប្រទេសស្វីសឥឡូវក្មេងៗហើយស្អាតៗទៀត។

ដំបូងឡើយ ឈីង ស៉ីឈួយ គ្រាន់តែជាតារាសម្ដែងស្រីម្នាក់ប៉ុណ្ណោះ តែដោយនាងមានវាសនាត្រូវគេអញ្ជើញ ទៅសម្ដែងនៅប្រទេសអង់គ្លេស ហើយវាគាប់ជួនលោកសៀវ តែងតែស្មុគស្មាញពីបញ្ហាគ្រួសារ គាត់ក៏ចេះតែចុះឡើងៗទៅអង់គ្លេស ទើបធ្វើឱ្យអ្នកទាំងពីរមានវាសនាបានជួបគ្នា។ ឈីង ស៉ីឈួយ មិនដែលមានចំណាប់អារម្មណ៍ទៅលើលោកសៀវម្តងណាទេដោយគិតថាលោកជាព្រានកញ្ចាស់ ដែលចូលចិត្តយកតារាស្រីវ័យក្មេងធ្វើជាល្បែងកំដរអារម្មណ៍។ ហើយនាងក៏មិនបានទៅចាប់អារម្មណ៍នឹងមាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកសៀវដែរ តែដោយសារក្តីស្រឡាញ់នឹងចិត្តស្មោះរបស់លោកសៀវ ធ្វើឲ្យឈីង ស៉ីឈួយទន់ចិត្តដោយមិនដឹងខ្លួន ហើយក៏ព្យាយាមពន្យល់ម្ដាយនិងប្អូនស្រីឱ្យព្រមទទួលយកលោកសៀវ។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Where stories live. Discover now