ភាគ០១ : អតីតជាតិវិលវល់

695 19 0
                                    


ក្នុងសម័យកាលដែលម្នាក់ៗងប់ងល់ នឹងមន្តវិជ្ជាបិសាចក៏មានពន្លកស្នេហាលូតលាស់ឡើង រវាងអ្នកប្រុសវើយអ៉ីងនៃពិភពថ្មងងឹត និងអ្នកប្រុសឡានវ៉ាងជីនៅភ្នំជូស៊ូ អាចនិយាយបានថាវាជាព្រហ្មលិខិតដែលបណ្តាលឲ្យអ្នកទាំងពីរបានជួបគ្នាក៏ថាបាន។

អ្នកប្រុស ឡាន វ៉ាងជី សក់ពណ៌ខ្មៅរលើបវែងពាក់កណ្តាលឆ្អឹងខ្នង ដោយមានខ្សែបូចងថ្ងាសពណ៌សជាសម្គាល់អ្នកក្នុងបក្ស មុខមាត់ប្រៀបដូចជាផ្ទាំងគំនូរផ្ទៃមុខមិនដែលស្រស់គ្មានស្នាមញញឹម តែបើញញឹមមិនថាអ្នកណាក៏មិនអាចបដិសេដមន្តស្នេហ៍របស់គេបានដែរ សាកសមជាមួយនឹងរាងតូចដែលគេប្រៀបប្រដូចទៅនឹងដួងតារារះលើមេឃ នាយស្រស់ស្អាតដូចជាផ្កាឈូករត័្ន ទន់ភ្លន់ ស្នាមញញឹមដ៏ចែងចាំងរបស់រាងតូចអាចចាក់ទម្លុះបេះដូងដែករបស់រាងក្រាស់ឲ្យញាប់ញ័រជាលើកដំបូងក្នុងឆាកជីវិត គ្មានស្រីណាដែលអាចធ្វើឲ្យគេសម្លឹងរហូតភ្លេចដកដង្ហើមដូចរាងតូចបានឡើយ! រាងតូចជាមនុស្សដំបូងហើយក៏ជាមនុស្សតែម្នាក់គត់ក្នុងបេះដូងរបស់គេ។

ក្តីស្រលាញ់ដែលរីកលូតលាស់កាន់តែធំធេង ពីមនុស្សមិនស្គាល់គ្នាក្លាយជាមិត្តហើយក៏បន្តក្លាយជាគូស្នេហ៍ គ្រប់គ្នាច្រណែនរាងតូចដែលបានគ្រប់គ្រងបេះដូងបុរសត្រជាក់ម្នាក់នេះ ដែលពួកគេនាំគ្នាដាក់រហស្សនាមឲ្យថា មនុស្សបេះដូងដែក ឆ្មើងឆ្មៃ ប្រកាន់ខ្លួន មិនចូលចិត្តស៊ាំញ៉ាំច្រើន ។

មនុស្សស្រីដទៃប្រៀបដូចជាផ្កាមួយទងដែលគេមិនចាប់អារម្មណ៍ មិនខ្វល់ខ្វាយជាមួយ រាងតូចជាមនុស្សសំណាងបំផុតលើលោកនេះ រហូតដល់យប់មួយនោះ...យប់ដែលគ្រប់យ៉ាងត្រូវរលាយខ្ទិចខ្ទី មិនលើកលែងសូម្បីតែស្នេហាដ៏ធំធេងដែលនាយក្រាស់បានប្រគល់ឲ្យរាងតូច។

យប់មួយដែលមានព្រះច័ន្ទពេញបូរមី ក្លិនអសោចនៃឈាមរសាត់ពេញអាកាស ស្របពេលតែមួយដែលសម្រែកនៃភាពឈឺចាប់ បានបន្លឺយ៉ាងគ្រលួច ប្រៀបដូចជាសម្រែកចុងក្រោយមុននឹងដាច់ខ្យល់ ឮរំពងពេញភ្នំជូស៊ូនៅសាលាហាត់គុណ ដាស់ឲ្យរាងក្រាស់ដែលកំពុងតែគេងលង់លក់យ៉ាងស្រួលលើគ្រែទន់ល្មើយស្ទុះងើបចុះពីគ្រែ ក្នុងដៃកាន់ដាវគុជពណ៌សដែលជាអាវុធប្រចាំខ្លួន ក្តាប់យ៉ាងណែនមុននឹងដើរសម្តៅទៅរកប្រភពសំឡេងទាំងមុខម៉ូវ យ៉ាងអំណាច។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Where stories live. Discover now