✴️ផ្តើមរឿង✴️
ជេជូ...
វ៉ូៗ
ជំនោរទឹកសមុទ្របក់ផាត់នៅលើដែនឆ្នេរដ៏ស្រស់ស្អាតនាពេលរសៀល!ដែលធ្វើអោយបរិយាកាសសម្រាប់មនុស្សពីរនាក់នៅពេលនេះកាន់ស្រស់ស្រាយ។
«បងថេយ៍ចាំអូនផង!» ហូស៊ុក ជុងក្មេងប្រុសអាយុ6ឆ្នាំរត់ទាំងដង្ហក់ខ្យល់ខំស្រែកហៅអ្នកជាបងអោយចាំខ្លួនព្រោះនាយដែលជាបងប្រុសនោះរត់ចោលទៅឆ្ងាយធ្វើអោយក្មេងតូចរត់តាមមិនទាន់។
«ស៊ុកគីលឿនឡើងមកបងប្រញាប់!» ទោះជាប្រញាប់យ៉ាងណាក្តី ថេយ៉ុងគីមក៏នៅតែឈប់មួយកន្លែងដើម្បីចាំទទួលកូនកំប្រុករបស់គេដែរ។
«ហុិកៗបងថេយ៍ អូនទៅអត់រួចទេចុកជើងណាស់!» ដោយសាររត់ផងដើរផងណាមួយពួកគេក៏ទើបតែរត់ប្រលែងគ្នាហើយផងទើបធ្វើអោយហូស៊ុកបាក់កម្លាំងជើងក៏ចាប់ផ្តើមស្ពឹករត់ទៅមុខមិនរួចក៏ទម្លាក់ខ្លួនអង្គុយពេបមាត់នៅលើខ្សាច់ហើយស្រែករកជំនួយ។
«យ៉ាប់ណាស់កំប្រុកតូចរបស់បង» ថេយ៉ុង រត់មកត្រកងកាយតូចឡើងហើយក៏នាំគ្នាដើរត្រឡប់ទៅផ្ទះវិញព្រោះវារាងយប់ទៅហើយឯក្មេងតូចក្នុងដៃវិញពេលបានគេបីបែបនេះញញឹមឡើងខ្ជឹបដៃក៏លើកទៅតោងក-គេព្រោះខ្លាចធ្លាក់។
មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់ផ្ទះវិញ ថេយ៉ុងទម្លាក់ហូស៊ុកនៅផ្ទះគេហើយក៏សុំគេចខ្លួនទៅផ្ទះរបស់គេវិញព្រោះខ្លាចប៉ាម៉ាក់បារម្ភព្រោះវាក៏រាងយប់ណាស់ទៅហើយ។
«ប៉ាម៉ាក់!» មកដល់ផ្ទះវិញហូស៊ុកក៏ឡើងទៅបន្ទប់ប៉ាម៉ាក់របស់គេព្រោះឮមកថាគាត់ចង់ជួបគេ។
«ប៊ី!បងថេយ៍ត្រូវទៅឆ្ងាយពីកូនហើយណា!» លោកស្រីជុងនិយាយចេញមកភ្លាមទឹកមុខដែលកំពុងរីកដូចផ្កានោះក៏ប្រែមកជាស្រពោនមួយរំពេចពេលឮម្តាយថាបងប្រុសជាទីស្រឡាញ់នឹងទៅឆ្ងាយចោលខ្លួនបែបនេះ!។
«ម៉ាក់បងថេយ៍ទៅណា?» ក្មេងតូចពេបមាត់រកយំហើយក៏សួរម្តាយទាំងរលីងរលោងគេមិនអាចធ្វើចិត្តបានទេព្រោះវាភ្លាមៗពេកមនុស្សធ្លាប់តែនៅជាមួយគ្នាបាត់មុខគ្នាសឹងមិនបានអោយមកនៅឆ្ងាយគ្នាបែបនេះគេទទួលយកមិនបានទេ។
«បងទៅរៀននៅជប៉ុនណាកូន» លោកស្រីអង្អែលក្បាលកូនលួងលោមគេអោយបាត់យំព្រោះឃើញថានាយតូចយំខ្លាំងមិនធម្មតា។
«យូរទេម៉ាក់?»
«15ឆ្នាំណាកូន» គ្រាន់តែឮថា15ឆ្នាំហូស៊ុកយំកាន់តែខ្លាំងយំឡើងរលាក់ខ្លួនអស់ហើយ។
«ហុឺៗម៉ាក់ជូនកូនទៅជួបបងថេយ៍បានទេ?» ហូស៊ុក ងើបមុខឡើងប្រើក្រសែភ្នែកអង្វរម្តាយគេចង់ជួបហើយក៏ចង់សួរថាហេតុអ្វីដាច់ចិត្តទៅចោលគេបែបនេះ?។
«បានតើស!តោះកូន» លោកស្រីក៏បាននាំកូនទៅផ្ទះត្រកូលគីមតាមការចង់បានរបស់កូន។
មិនយូរប៉ុន្មានឡានរបស់ពួកគេក៏បានឈប់ចតនៅពីមុខទ្វារផ្ទះ។គ្រាន់តែមកដល់ឈប់ឡានមិនទាន់ស្រួលបួលផងហូស៊ុកប្រញាប់ចុះចេញពីឡានហើយរត់ចូលខាងក្នុងយ៉ាងលឿនមានទាំងស្រែកហៅផងទឹកភ្នែកផងគួរអោយអាណិតណាស់។
«ប៊ីកូនកុំរត់លឿនពេកដួល!»
«បងថេយ៍!!!» ហូស៊ុកមិនស្តាប់ម្តាយគេបែរជារត់លឿនជាងមុនហើយទម្លុះទ្វារបន្ទប់ថេយ៉ុងតែម្តង។
«អា៎វ?ស៊ុកគី!កើតអីមិចក៏យំខ្លាំងម្លេ៉ះ?» អ្នក
កម្លោះឯនេះកំពុងតែបត់ខោអាវរៀបដាក់វ៉ាលីតែក៏ភ្ញាក់សឹងផ្ងារក្រោយពេលគេទម្លុះទ្វារចូលបែបនេះហើយរឹតតែភ្ញាក់ទៀតនោះគឺហូស៊ុករត់ចូលមកទាំងយំរហាម។
«ហុិកៗ!បងថេ-ថេយ៍!ទៅចោលអូនមែនទេ?
ហុិកៗ!» ហូស៊ុក ឈរយំនៅពីមុខនាយក្រាស់ហើយក៏ខំបើកភ្នែកសម្លឹងមុខអ្នកខាងមុខទាំងយំរល្ហេមល្ហាម។
«ហ៎ា!បងមានទៅចោលឯងឯណាកំប្រុកតូច!» ថេយ៉ុងងើបឈរហើយអោនចុះសម្លឹងមើលក្មេងតូចដែលមានកម្ពស់ត្រឹមទ្រូងខ្លួន។
«ម៉ាក់ថាបងថេយ៍ទៅឆ្ងាយចោលអូន!» ហូស៊ុកបូយមាត់ដាក់នាយធ្វើអោយអ្នកខាងនោះក្នាញ់សឹងតែចាប់ក្រញិចអោយណាណីទេតើស៎!។
«បងមិនទៅណាចោលអូនទេបងនៅត្រង់នេះនៅក្បែរអូនរហូតនោះអី» ថេយ៉ុង ញញឹមហើយយកដៃទៅចង្អុលទ្រូងខាងឆ្វេងរបស់កាយតូចដែលវាបានបញ្ជាក់ថាបេះដូងគេគឺនៅជាមួយបេះដូងកាយតូចទៅហើយតើអោយគេទៅណាបាន?។
«ពិតមែនហេស៎?ចុះបងស្រឡាញ់អូនទេ?» ហូស៊ុក យកដៃតូចៗរបស់ខ្លួនទៅដាក់លើដៃក្រាស់ធំហើយក៏ញញឹមសួរទៅនាយ។
«ពិត!ហើយបងក៏ស្រឡាញ់អូនខ្លាំងណាស់ដែរណា!ចុះអូនស្រឡាញ់បងថេយ៍ទេ?» នាយសារភាពប្រាប់កាយតូចហើយក៏មិនភ្លេចសួរនៅសំណួរដដែលទៅកាយតូចព្រោះគេក៏ចង់ដឹងចម្លើយដូចគ្នា។
«ប្រកាដហើយអូនស្រឡាញ់ថេយ៍ៗរបស់អូនជាងគេ!» ហូស៊ុកមិននិយាយតែមាត់គេនៅត្រដាងដៃយ៉ាងធំបញ្ជាក់ពីក្តីស្រឡាញ់របស់គេទៅកាន់នាយ។ ថេយ៉ុងទ្រាំមិនបាននឹងភាពគួរអោយស្រឡាញ់របស់កាយតូចមិនបានគេក៏ចាប់ទាញរាងស្តើងមកអោបជាប់ទ្រូវដោយមិនភ្លេចទម្លាក់ស្នាមថើបលើសក់ទន់រលោង។
«ចឹងសន្សានឹងបងណាថាស៊ុកគីនៅចាំបងមិនត្រូវមានអ្នកណាក្រៅពីបងចាំបងនៅទីនេះពេលបងត្រឡប់មកវិញពួកយើងនឹងរៀបការជាមួយគ្នាយល់ព្រមទេ?»
«អូនព្រមណាអូននឹងមិនយកអ្នកណាទេព្រោះអូនចាំបងថេយ៍ហើយបងក៏ដូចគ្នាណាមិនត្រូវមើលអ្នកផ្សេងទេប្រយ័ត្នតែអូនដឹងបងឯងស្លាប់» នេះហេស៎?សម្តីក្មេងអាយុ8ឆ្នាំ?អ្នកអានជួយប្រាប់អេដមីនផង!
«បងដឹងហើយ»
15ឆ្នាំកន្លងផុតទៅ...(កុំជឿអេដមីនសរសេរតែបីនាទីទេ)
ព្រិចបើកៗពេលនេះហូស៊ុកអាយុ23ឆ្នាំបាត់ហើយពេញរូបពេញរាងស្អាតជាងស្រីទៅទៀតបើចរិកវិញមិនបាច់និយាយឆ្នាស់ជាងមនុស្សស្រីទៅទៀតប៉ះមិនបានទេតែហ៊ានប៉ះដឹងតែអាលាកហើយ។
«ន៎ែ!!ខ្ញុំមិនមែនភ្លើងដែលប៉ះឆេះៗទេប្រយ័ត្នសម្តីបន្តិចទៅ!» អ្នកអានឃើញហេស៎អាចឹងហើយនៅមិនទទួលស្គាល់ទៀតហាស៎!។
«ន៎ែ!កូនប៊ីថ្ងៃនេះត្រូវទៅទទួលបងផងមិចក៏យូរម្លេ៉ះហាស៎?» សម្លេងរបស់លោកស្រីជុងបានកាត់ផ្តាច់ការឈ្លោះគ្នារវាងអាបមីននឹងហូប៊ីកញ្ញាកំពូលឆ្នាស់!។
«ម៉ាក់បងណា?ហេតុអីក៏ម៉ាក់ចូលចិត្តនិយាយពីម្នាក់នឹងម៉េស?» ហូស៊ុក ធ្វើមុខដូចជាយកទៅកសាងព្រោះមួយថ្ងៃៗម៉ាក់គេគិតតែរំលឹកពីម្នាក់នោះរហូតហើយគេជាអ្នកណា?។
«បងថេយ៍របស់កូននោះអី!ភ្លេចបងហើយហេស៎?»
«ថេយ៍ថួយណាទេកូនមិនស្គាល់» មាត់ខុសពីចិត្ត តាមពិតទៅហូស៊ុកនឹកនាយខ្លាំងណាស់គ្រាន់តែដឹងថានាយមកគេគេងមិនលក់នោះទេតែក៏ខំប្រឹងធ្វើចិត្តខ្លាំងព្រោះខឹងនឹងនាយដែលមិនខលមកខ្លួនសោះតាំងពីមួយឆ្នាំដំបូងប្រហែលចាប់ចិត្តស្រីជប៉ុនណាហើយទេដឹង!។
«មិនស្គាល់ក៏ត្រូវទៅដែរម៉ោ!» អត់មិនបាននឹងអូសទៅជាមួយលោកស្រីសែនក្នាញ់នឹងកូនម្នាក់នេះស្រឡាញ់គេនឹកគេតែចិត្តខ្លាំងហឺយយ៉ាបណាស់!។
ហើយ ហូស៊ុក ក៏ក៏ព្រមទៅទាំងមុខមើលមិនយល់តែក្នុងចិត្តវិញកំពុងតែបន់អោយទៅដល់អោយឆាប់ៗនឹងបានជួបមុខមនុស្សជាទីស្រឡាញ់ទោះមិនបានអោបក៏បានឃើញមុខដែរ។
«អ្ហ៎!អ្នកបងគីម!» ពេលមកប្រលានហើយចាស់ក៏បានខលរកគ្នាហើយពេលនេះគ្រួសារគីមនិងជុងបានមកជុំគ្នាអស់ហើយនៅខ្វះតែម្នាក់ទេហើយម្នាក់នោះគឺ...
«បងថេយ៍!!!» គ្រាន់តែរាងសង្ហាដើរមកជាមួយវ៉ាលីភ្លាមហូស៊ុក ស្រែកហៅឈ្មោះនាយទាំងសប្បាយចិត្តដោយមិនអាចហាមបាន។មុនមកសុទ្ធតែតាំងចិត្តថាមិននិយាយរកមិនខ្វះតែក្រោយពេលឃើញគេហើយបេះដូងវាលោតសឹងធ្លាយអររំភើបសឹងតែហក់ទៅអោបអោយបាត់នឹកតើស៎។
«សុំទោសខ្ញុំច្រឡំ!» បានបន្តិចហូស៊ុកក៏ភ្ញាក់ខ្លួនរៀបរិកអោយបានត្រឹមត្រូវហើយអោនសុំទោសចាស់ៗ។ ខ្មាស់គេណាស់លោកអើយស្រែកក្តែងៗថាមិនស្គាល់មិនស្រឡាញ់តែមើលពេលនេះចុះ។