ភាគទី2 ‹អាក្មេងចង្រៃ›
តុកៗ«កូនប៊ីហា៎នេះម៉ាក់ណាយ៉ាងម៉េចហើយកូន?» គ្រាន់តែឃើញកូនរត់ឡើងបន្ទប់ទាំងទឹកភ្នែកបែបនេះចិត្តជាម្តាយសឹងខ្លោចអស់ហើយអាណិតកូនតែមិនដឹងថាជួយបានយ៉ាងម៉េច។
«ម៉ាក់កូនមិនអីទេម៉ាក់ទៅសម្រានចុះយប់ហើយ!» ហូប៊ីប្រឹងទប់សម្លេងយំកុំអោយម៉ាក់របស់គេដឹងហើយក៏ប្រាប់អោយគាត់ទៅសម្រាកណាមួយគេមិនចង់អោយម្តាយគេមកឃើញគេយំទេ។
«បើយ៉ាងម៉េចយ៉ាងម៉ាដោះលែងទៅកូនកុំអោបវាយូរពេកព្រោះវានឹងធ្វើអោយកូនចុកដៃ!» លោកស្រីនិយាយន័យកាត់ហើយក៏ដកដង្ហើមធំដើរទៅបន្ទប់របស់គាត់វិញ។
«ហុិកៗម៉ាក់គេមិនស្គាល់កូនទេហុិកៗ!» ពេលដឹងថាម្តាយទៅវិញហើយកាយតូចក៏ទម្លាក់ខ្លួនអង្គុយផ្អឹបខ្លួននឹងទ្វារដៃអោបទ្រូងជាប់ព្រោះវាអួលណែនខ្លាំងសឹងតែដាច់ខ្យល់។
«ប៊ីហា៎រឹងមាំឡើងណាពេលនេះគាត់មិនស្គាល់ឯងតែពេលនេះឯងត្រូវធ្វើជាមនុស្សថ្មីហើយយកបេះដូងគាត់មកវិញអោយបានណា!» អាល្អិតខំជូតទឹកភ្នែកចេញហើយញញឹមជាថ្មីគេគិតច្បាស់ហើយថានឹងធ្វើមនុស្សថ្មីសម្រាប់ថេយ៉ុងមិនមែនស៊ុកគីដែលថេយ៉ុងធ្លាប់ស្គាល់ទេតែពេលនេះគេជាហូប៊ីជាអានាគតភរិយាថេយ៉ុង។
...
ព្រឹកថ្ងៃថ្មីក៏បានមកដល់ពេលនេះហូប៊ីកំពុងតែរៀបចំខ្លួនដើម្បីទៅផ្ទះត្រកូលគីមព្រោះគេត្រូវទៅមើលសម្លៀកបំពាក់រៀបការនឹងចិញ្ចៀន។
«កូនប៊ីមកដល់ហើយឬ?» ក្រោយពេលធ្វើដំណើរអស់ជាយូរហូប៊ីក៏បានមកដល់ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី។
«បាទម៉ាក់» អាល្អិតញញឹមហើយក៏ដើរទៅតាមមនុស្សចាស់ចូលទៅខាងក្នុង។ពេលមកដល់ខាងក្នុងគេក៏ប្រទះភ្នែកជាមួយរាងក្រាស់ដែលពេលនេះមុខដូចគេយកទៅកសាងឡើងឃៅភ្នែកវិញខំសម្លក់គេឡើងថ្មែដែលវាធ្វើអោយកាយតូចមានអារម្មណ៍មិនសូវល្អ។
«ថេយ៍កូនដឹងហើយមែនទេថាត្រូវទៅណា?» លោកស្រីងាកមកនិយាយជាមួយកូនប្រុសហើយក៏សម្លឹងគេបន្តិចព្រោះឃើញថានាយមើលហូប៊ីសឹងតែហក់ទៅសុីម្តងកាលទៅហើយ។
«បើចង់ការណាស់ទៅរើសខ្លួនឯងទៅខ្ញុំមិនដឹង!» នាយកម្លោះនិយាយចប់គិតថានឹងដើរចេញតែក៏អាក់ដំណើរវិញពេលឮលោកស្រីនិយាយ។
«បើឯងហ៊ានតែដើរចេញអ្វីៗគ្រប់យ៉ាងរបស់ឯងនឹងត្រូវបំផ្លាញហើយសូមលោកប្រុសចេញទៅចុះមិនបាច់មកជាន់ផ្ទះខ្ញុំទៀតនោះទេ!» លោកស្រីនិយាយមួយៗច្បាស់ៗដើម្បីអោយកូនប្រុសដឹងថាគាត់មិនបានលេងសើច។គាត់ដឹងថាធ្វើបែបនេះវាហួសហេតុតែគ្មានជម្រើសនោះទេព្រោះគេជាអ្នកកំណត់ដោយខ្លួនឯង។
«ម៉ាក់ដូចជាលើសពេកទេដឹង?ម៉ាក់ចង់អោយខ្ញុំការជាមួយអាក្មេងនឹងខ្លាំងដល់ថ្នាក់ចង់កាត់កាលខ្ញុំចោលមែនទេ?» ថេយ៉ុងស្រែកទៅម្តាយទាំងហួសចិត្តនឹកស្មានមិនដល់ថាម្តាយហ៊ានធ្វើបែបនេះ។ ពាក្យថា"អាក្មេងនឹង"វាធ្វើអោយហូប៊ីអោនមុខចុះសម្រក់ទឹកភ្នែកអារម្មណ៍អន់ចិត្តខូចចិត្តវាកាន់តែមានហើយវាកាន់តែធ្វើអោយគេទន់ខ្សោយពីមុនចង់អ្នកណានិយាយអ្វីនិយាយទៅគេមិនទៅខ្វល់ជាមួយនោះទេតែនេះគ្រាន់តែសម្តីប៉ុន្មានម៉ាត់របស់ថេយ៉ុងវាបានធ្វើអោយគេផ្លាស់ប្តូរទៅជាមនុស្សថ្មីពីក្មេងម្នាក់ដែលតែងរឹងមាំមិនងាយសម្រក់ទឹកភ្នែកប្រែក្លាយទៅជាក្មេងម្នាក់ដែលងាយនឹងបាក់ទឹកចិត្តងាយហូរទឹកភ្នែកចេះអន់ចិត្តជាមួយពាក្យសម្តីរបស់អ្នកដទៃទាំងដែលពីមុនមែនបែបនេះ។
«មែនម៉ាក់ហួសហេតុតែវាជាផ្លូវដែលឯងជាអ្នករើសខ្លួនឯងទេ ថេយ៉ុងគីម!» លោកស្រីសឹងតែមិនចង់ជឿថាកូនប្រុសរបស់គាត់ទៅជាបែបនេះកាលពីមុនថេយ៉ុងមិនដែលបែបនេះនោះទេប្លែកខ្លាំងណាស់។
«ម៉ាក់!ថេយ៉ុងបានហើយឈប់ឈ្លោះគ្នាទៅ!» ទ្រាំមិនបាននឹងមើលម្តាយកូនគេឈ្លោះគ្នាដោយសារខ្លួន។ហូប៊ីងើបឡើងនិយាយកាត់ម្តាយកូនទាំងពីរទាំងទឹកភ្នែក។
«ដោយសារតែឯងអាក្មេងចង្រៃ!ចង់បានយើងធ្វើប្តីណាស់មែនទេ?បានតើសហឹស!» សម្លេងសើចដើមកស្តាប់ទៅវាគួរអោយខ្លាចខ្លាំងណាស់។ ថេយ៉ុងញញឹមចុងមាត់ដើរមកជិតហូប៊ីហើយក៏អោនខ្សឹបកាយតូចដោយសម្លេងធ្ងន់នឹងមិនភ្លេចផ្លំខ្យល់ដង្ហើមដ៏សែនក្តៅដាក់ត្រចៀកកាយតូចដែរ។
«បាន!បើវាជាអ្វីដែលម៉ាក់ចង់បាន!តែខ្ញុំសុំរឿងមួយ!» ថេយ៉ុងថយជំហានមកក្រោយវិញហើយក៏និយាយទៅកាន់ម្តាយទាំងញញឹមចុងមាត់ទឹកមុខពោពេញទៅភាពសាហាវឃោឃៅដែលគ្រប់គ្នាមិនអាចស្មានបានថាគេចង់លេងអ្វី។
«អីគេ?»
«មិនមានពិធីរៀបការមិនមានការចូលរួមខ្ញុំសុំតែក្រដាសអេតាសុីវិលមួយសន្លឹកទេ!តែបើម៉ាក់មិនព្រមក៏មិនអីដែលមិនបាច់ការហើយក៏មិនបាច់មានក្រដាសអេតាសុីវិល!» នាយនិយាយផងដើរទៅអង្គុយលើសាឡុងលើកជើងកងលើគ្នាឥរិយាបទបែបនេះមើលងាយម្តាយសម្បើមណាស់។ នាយដឹងថាម្តាយមិនព្រមព្រោះគាត់ចង់អោយគេដឹងឮថាកូនរបស់គាត់រៀបការបែបនេះហើយទើបនាយនិយាយគម្រាមទុកមុន។
«ហូប៊ី!» គាត់ងាកមកមើលហូប៊ីពេលឃើញអាល្អិតអោនមុខចុះសម្រក់ទឹកភ្នែកកាន់តែខ្លាំង។
«មិនអីទេម៉ាក់បើគាត់ចង់បានបែបនឹងក៏មិនអីដែរណាមួយខ្ញុំក៏មិនសូវចូលចិត្តកម្មវិធីធំដំអីដែរ» ហូប៊ីញញឹមស្រទន់ដាក់គាត់។ទោះក្នុងចិត្តឈឺដូចគេចាក់ក៏ហូប៊ីអាចរក្សាស្នាមញញឹមបានដដែល។
«ចង់បានប្តីឡើងញ័រខ្លួន!»