ភាគទី3‹ថ្ងៃដំបូងដែលពួកយើងក្លាយជាប្តីប្រពន្ធ›
two weeks ago...
ថ្ងៃនេះជាថ្ងៃដែលថេយ៉ុងនិងហូប៊ីទៅចុះអេតាសុីវិលជាមួយគ្ន។ហើយពេលនេះពួកគេក៏កំពុងតែនៅក្នុងឡានដើម្បីទៅកន្លែងចុះអាពាពិពាហ៍។
នៅក្នុងឡានមានសភាពស្ងាត់ព្រោះមិនមានអ្នកណាមាត់កអ្វីបន្តិចម្នាក់ៗគិតតែពាក់មុខយក្សដាក់គ្នាពិសេសគឺលោកបងថេយ៉ុងយើងតែម្តង។
ងឺត!!!
«អួយ!» នាយសង្ហាជាន់ហ្រា្វងឡានមួយទំហឹងដែលធ្វើអោយអ្នកនៅក្នុងឡានត្រូវបោកក្បាលមួយទំហឹងព្រោះទប់រំនឹងមិនជាប់។
«ចុះមកយើងមិនមានពេលឥតប្រយោជន៍ជាមួយឯងទេ!» ថេយ៉ុងដោះខ្សែក្រវ៉ាត់ចេញរៀបនឹងចុះពីលើឡានទៅហើយតែក៏ក្រលៀសភ្នែកឃើញថាហូប៊ីនៅអង្គុយអង្អែលក្បាលដដែលមិនគិតចង់ចុះសោះ។
«ដឹងហើយ!!» ទ្រាំមិនបានអាល្អិតស្រែកកំហកដាក់នាយបន្តិចមុននឹងងាកមិនដោះខ្សែក្រវ៉ាត់ចេញទាំងមុខក្រម៉ូវមើលមិនយល់។ អ្នកណាមិនមួម៉ៅឈឺក្បាលហើយនៅមកស្រែកស្តីអោយទៀតណា។
ពួកគេទាំងពីក៏បណ្តើរគ្នាចូលទៅខាងក្នុងហើយក៏អង្គុយរកចាំលេខរាងដើម្បីចូលយកក្រដាសអេតាសុីវិល។
«រួចរាល់ពេលណាទៅផ្ទះវិញខ្លួនឯងទៅយើងមិនបានជូនទៅទេ!» ឆ្លៀតពេលអង្គុយចាំនាយកម្លោះក៏ងាកមកប្រាប់កាយតូចអោយហើយព្រោះគេគ្មានបំណងថាចេញពីទីនេះជូនអានាគតប្រពន្ធត្រឡប់ទៅផ្ទះវិញនោះទេ។
«តែអ្នកម៉ាក់អោយទៅវិញជាមួយគ្នា!» អាល្អិតប្រាប់ខ្លួនឯងថាកុំទន់ខ្សោយខ្លាំងពេកត្រូវតែខ្លាំងដាក់នាយវិញគេមិនអាចចាញ់នាយទេព្រោះគេត្រូវប្រើជីវិតដែលនៅសល់ពាក់កណ្តាលទៀតជាមួយនាយ។
«អញ្ចឹងក៏អញ្ជើញទៅម្នាក់ឯងទៅព្រោះយើងត្រូវទៅរកកន្លែងសប្បាយៗ» ថេយ៉ុងនិយាយចប់ក៏ងើបឈរជ្រែកហោប៉ៅដើរក្រវីសោរធ្វើប្រងើយព្រោះដល់លេខរាងដែលនាយនិងនាយតូចត្រូវយកក្រដាសអេតាសុីវិលហើយ។
«ហុើយ!» ហូប៊ីដកដង្ហើមចោលបន្ថយភាពតានតឹងក្នុងចិត្តហើយក៏ដើរតាមពីក្រោយនាយជាប់។
មកដល់ខាងក្នុងហើយពួកគេក៏បានផ្តឹតមេដៃម្នាក់ម្តងទៅលើក្រដាសអេតាសុីវិលដោយមានមេធាវីចាំជួយពីក្រោយ។
ពេលរួចរាល់អស់ហើយថេយ៉ុងក៏ឡើងឡានបើកទៅចោលប្រពន្ធដែលទើបតែផ្តឹតមេដៃលើអេតាសុីវិលហើយ ដូចនាយនិយាយតែនាយថាអត់គឺអត់ហើយពេលនេះហូប៊ីមានតែដកសង្ហើមធំហើយដើររកតាក់សុីដើម្បីទៅផ្ទះវិញ។
«ថ្ងៃដំបូងដែលពួកយើងក្លាយជាប្តីប្រពន្ធ!»
_________
*Time to skip...
«ហូប៊ីមកហើយ?ចុះឯណាប្តីកូន?» ចូលមកដល់ក្នុងផ្ទះភ្លាមទទួលបានពាក្យស្វាគមន៍យ៉ាងស្រទន់ចេញពីមាត់ម្តាយក្មេងហើយក៏គាត់ក៏សួររកកូនប្រុសជើងល្អព្រោះឃើញតែរាងតូចដើរចូលមកតែឯង មិនឃើញកូនគាត់។ចុះអាជើងល្អនឹងវាទៅណា?(ណាគេជើងមិនល្អ?)
«មិនដឹងទេម៉ាក់!ចុះអេតាសុីវិលហើយភ្លាមគេក៏មកចោលខ្ញុំភ្លាម!» ហូប៊ីនិយាយប្រាប់គាត់តាមត្រង់ណាមួយក៏រាងក្នាញ់នឹងរាងក្រាស់មិនតិចចឹងហើយបើប្រាប់គាត់ទៅគាត់អាចនឹងរករឿងនាយជំនួសខ្លួនបាន។
«កូននឹងមែនណា!មិនអីទេចាំម៉ាក់តេតាមគេអោយកូនទៅសម្រាកចុះណា» លោកស្រីសង្គឺតធ្មេញខឹងនឹងកូនប្រុសដែលទុកកូនប្រសារគាត់ចោលតែម្នាក់ឯងបែបនេះ។
«បាទមា៉ាក់!» ហូប៊ីញញឹមដាក់គាត់បន្តិចហើយក៏ឡើងទៅបន្ទប់របស់ខ្លួនដើម្បីសម្រាកគេក៏រាងអស់កម្លាំងចឹងហើយរឿងផ្សេងទុកមួយដុំសិនពេលនេះគេចង់គេង!។
*on phone...
‹ណ៎ែអាជើងល្អឯងនៅឯណាហាស៎!មិចបានឯងទុកប្រពន្ធចោលអោយមកផ្ទះតែម្នាក់ឯងបែបនេះហាស៎?បើកូនប្រសារយើងមានគ្រោះថ្នាក់ឯងគិតយ៉ាងម៉េច?› គ្រាន់តែអ្នកម្ខាងទៀតទទួលភ្លាមលោកស្រីមិនចាំយូរក៏រះមួយខ្សែយា៉ងវែងទៅកូនប្រុស។
‹ម៉ាក់!គេធំហើយមិនមែនក្មេងបៀមដៃដែលអោយតាមពរជាប់នឹងចង្កេះរហូតទេ!›
‹យើងមិនដឹងទេពេលនេះឆាប់មកផ្ទះវិញអោយលឿនយើងមានរឿងនិយាយជាមួយឯង›
ទឺត!។
«ហុើយ!!!កម្មស្អីឯងទេអាថេយ៍អើយ!!» នាយកម្លោះបោកទូរស័ព្ទចោលញីសក់ក្បាលខ្លួនឯងឡើងរញេរញាយ ធុញថប់នឹងម្តាយដែលតែងតែបង្ខំនាយ ហើយដើមហេតុគ្មានអ្នកណាឆ្ងាយក្រៅពីប្រពន្ធអេតាសុីវិលរបស់គេទេ។
«ទៅដល់នឹងដឹងគ្នាហើយ គីមហូប៊ី!»
*a few minutes later...
ឡានស្ពតសេរីចុងក្រោយបរចូលមកខាងក្នុងភូមិគ្រឹះគីមយ៉ាងលឿន ហើយមិនដល់5នាទីផងឡានក៏ឈប់ចំពីមុខទ្វារផ្ទះរបស់ត្រកូលគីម។
រាងខ្ពស់សង្ហាបោះជើងចេញពីឡានហើយបោះជំហានយ៉ាងលឿនចូលទៅខាងក្នុងដោយមានជំនិតដែលជាដៃស្តាំដើរតាមពីក្រោយកាន់អាវក្រៅអោយនាយ។
«ម៉ាក់មានរឿងអ្វីនិយាយជាមួយខ្ញុំឬ?» មកដល់ថេយ៉ុងក៏បោះសម្តៅទៅបន្ទប់ទទួលភ្ញៀវតែម្តងព្រោះគេដឹងថាម៉ាក់របស់គេនៅទីនោះ។
«ចាំកូនប៊ីចុះមកសិន!» ឮសម្តីគាត់ហើយនាយកម្លោះប្រវិលភ្នែកខ្លួនឯងមួយជុំហើយទម្លាក់ខ្លួនអង្គុយចុះក្បែរម្តាយ។
បន្តិចក្រោយមកហូប៊ីក៏ចុះមកវិញជាមួយសម្លៀកបំពាក់ថ្មីហើយក៏ដើរអោនមុខចុះមកអង្គុយក្បែរម្តាយក្មេក។
«ម៉ាក់និយាយបានហើយ!» គ្រាន់តែហូប៊ីដាក់គូទអង្គុយភ្លាមថេយ៉ុងក៏ស្នើអោយម៉ាក់របស់គេនិយាយព្រោះគេមិនចូលចិត្តចាំយូរនោះទេ។
«ឯងនេះ! គឺចេះទេពួកកូនក៏ក្លាយជាប្តីប្រពន្ធទៅហើយម៉ាក់មិនមានអ្វីជូនទេម៉ាក់មានតែផ្ទះមួយខ្នងអោយពួកកូនហើយពួកកូនក៏ទៅរស់នៅទីនោះជាមួយគ្នាទៅផ្ទះនេះម៉ាក់មិនអោយនៅទេ!» ដូចដែលលោកស្រីនិយាយអញ្ចឹងគាត់បានទិញផ្ទះមួយខ្នងទុកជាចំណង់ដៃពេលកូនប្រុសរៀបការរួចហើយណាមួយទៀតគាត់ក៏ចង់អោយពួកគេនៅបែកផ្ទះតែពីរនាក់គាត់មិនចង់នៅទិសមុខទិសមាត់កូនប្រសារនឹងកូនប្រុសទេ។
«ស្អីគេ?ម៉ាក់ចង់អោយខ្ញុំទៅនៅផ្ទះតែមួយជាក្មេងនេះឬ?» នាយសង្ហាងើបឡើងគំហកទៅម្តាយវិញ។ បង្ខំគេអោយរៀបការជាមួយហើយនៅបង្ខំអោយនៅផ្ទះតែមួយជាមួយគ្នាទៀត!លេងសើចពេកទេដឹង!។
«ក៏ពិត!ពួកឯងការរួចហើយម៉ាក់មិនចង់អោយឯងនៅជាមួយទៀតទេ!»
«ក៏បានហើយរើទៅថ្ងៃណា?» ថេយ៉ុងយល់ស្របជាមួយគាត់ព្រោះថាបើប្រកែកក៏មិនឈ្នះចឹងបណ្តោយតាមនឹងសិនចុះ។
«ថ្ងៃនេះ!» លោកស្រីគីមនិយាយហើយក៏ដៀងភ្នែកមើលអាល្អិតដែលគិតតែពីអង្គុយលេងក្រចកខ្លួនឯងមិនមាត់មិនកមួយម៉ាត់នោះ។
«អៃរ៉ា!ឡើងទៅរៀបចំអីវ៉ាន់ចៅហ្វាយឯងទៅ!»
•••
ផ្ទៃមេឃទាំងមូលចាប់ផ្តើមអស់ពន្លឺ នាំឲ្យដួងខែប្រឹងរះបំភ្លឺរាត្រីកាលដ៏ងងឹតមួយនេះ។ អាល្អិតហូប៊ីទម្លាក់ខ្លួនចុះទៅលើពូកទាំងខ្សោះអស់កម្លាំងក្នុងខ្លួន ព្រោះគេត្រូវរើអីវ៉ាន់មកផ្ទះថ្មីហើយត្រូវអង្គុយបត់ខោអាវដាក់ទូទៀតទម្រាំតែហើយពេលនេះម៉ោងដប់យប់ទៅហើយ។
ទាំងហត់!
ទាំងឃ្លាន!
«ហុើយ!ហត់ខ្លាំងណាស់!» ហូប៊ី បិទភ្នែកសង្ងំដេកសិនព្រោះគេហត់អស់កម្លាំងពេញមួយថ្ងៃទៅហើយ តាមការពិតទៅអ្នកបម្រើមានតែគេមិនចង់ប្រើគេចង់ធ្វើខ្លួនឯងវាស្រួលដឹងថារបស់នេះនៅកន្លែងណារបស់នោះនៅកន្លែងណា។
«គេទៅណាទៀតហើយ?» អាល្អិត ពេបមាត់កល់រកយំព្រោះពេញមួយថ្ងៃហើយគេមិនឃើញសូម្បីតែស្រមោលស្វាមីរបស់គេ។
«ឃ្លានខ្លាំងណាស់!» ថាមកគេងយកកម្លាំងតែគេងមិនលក់ព្រោះតែឃ្លានខ្លាំងពេក។ចុងក្រោយគេក៏សម្រាច់ចិត្តចុះមកខាងក្រោមដើម្បីធ្វើអីញ៉ាំទ្រាប់ពោះសិន។
«អ៊ំសុនក្នុងទូមានអ្វីញ៉ាំខ្លះ?» ហូប៊ីចុះមកក្រោមក៏ឃើញអ៊ំសុនដែលជាមេការនៅផ្ទះនេះហើយក៏សួរគាត់ព្រោះឃើញថាគាត់កំពុងតែបើកទូយកអាហារខ្លះ។
«ចាស៎អ្នកប្រុសគឺអ៊ំធ្វើម្ហូបខ្លះអោយអ្នកប្រុសនឹងលោកប្រុសពិសារ» អ៊ំសុន
«មិនអីទេអ៊ំទៅសម្រាកចុះទុកតែគ្រឿងអោយខ្ញុំបានហើយចាំខ្ញុំជាអ្នកធ្វើ» ហូប៊ីញញឹមស្រទន់ដាក់គាត់ព្រោះវាយប់ជ្រៅទៅហើយ គេមិនចង់អោយគាត់មកធ្វើអាហារអោយគេទៀតទេ។
«តែ!»
«សម្រាកចុះអ៊ំយប់ជ្រៅទៅហើយ!» អ៊ំសុនញញឹមដាក់ហូប៊ីបន្តិចហើយគាត់ក៏ដើរទៅបន្ទប់របស់គាត់ទៅ។
ហូប៊ីក៏ឈរធ្វើម្ហូបម្នាក់ឯងទាំងងងុយតែអាការឃ្លាននេះវាខ្លាំងជាងទើបធ្វើអោយគេប្រឹងបើកភ្នែកដើម្បីធ្វើម្ហូប។ ធ្វើហើយគេក៏យកទៅញ៉ាំនៅបន្ទប់ទទួលភ្ញៀវព្រោះចង់ញ៉ាំផងមើលរឿងផង អង្គុយយូរទៅវាចេះតែយូរទៅទ្រាំនឹងភាពងងុយមិនបានហូប៊ីក៏ទន់ភ្នែកដេកលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនឹងទៅ!។
To be continues...