បង្ខំសេ្នហ៍ក្បែរបេះដូង/4

30 7 0
                                    

#បង្ខំសេ្នហ៍ក្បែរបេះដូង
ភាគទី4 ‹អ្នកណាយកគេមកទីនេះ?›
ពន្លឺព្រះអាទិត្យដែលចាំងឆ្លុះតាមកញ្ចក់បង្អួច បានជះពន្លឺចូលមកលើត្របកភ្នែកតូចស្តើងរបស់មាឌតូច។ ហូប៊ីយកដៃតូចៗរបស់គេញីលើត្របកភ្នែកតិចៗ នឹងប្រឹងបើកឡើងដើម្បីអាចសាុំនឹងពន្លឺដែលជះចូលមក រហូតដល់កែវភ្នែកទាំងគូរអាចសម្របបាននឹងពន្លឺព្រះអាទិត្យ។ អាល្អិតខំងាកចុះងាកឡើងដើម្បីអោយច្បាស់ក្នុងចិត្តថាពេលនេះខ្លួននៅឯណា? ព្រោះបើតាមការស្មានរបស់គេទីនេះមិនមែនបន្ទប់ទទួលភ្ញៀវដែលគេបានគេងទេ វាដូចជាបន្ទប់ថ្មីមួយទៀតតែវាក៏មិនមែនជាបន្ទប់ដែលគេបានរៀបចំកាលពីម្សិលមិញដែរ!។
«អញ្ចឹងបន្ទប់នេះមានតែជាបន្ទប់ជាប់គ្នានឹងបន្ទប់ដែរយើងរៀបម្សិលមិញ!ចុះអ្នកណាយកយើងមកទីនេះ?» ហូប៊ីស្រែកសួរខ្លួនឯងទាំងខួរក្បាលពោពេញទៅដោយសញ្ញាសួរ!គេដឹងថាផ្ទះមានបន្ទប់តែបីទេ គឺនៅជាន់ខាងលើពីរនៅជាន់ខាងក្រោមមួយហើយបន្ទប់នេះនៅជាន់ខាងលើ បើតាមស្មានបន្ទប់នេះនៅទល់មុខបន្ទប់ធំ!ហើយសំណួរមួយទៀតដែរសួរហើយគ្មានចម្លើយនោះគឺ!‹អ្នកណាយកគេមកទីនេះ?›
«ខ្ជិលខ្វល់ច្រើនណាស់ប្រហែលអ៊ំសុនហើយ» ហូប៊ីញាក់ស្មារបន្តិច បញ្ចេញគំនិតអាក្រក់ៗចោលទាំងអស់ហើយក៏ងើបឡើងទាញកន្សែងដើរទៅបន្ទប់ទឹក។
ហូប៊ីចំណាយពេលងូតទឹកសម្អាតខ្លួនអស់រយៈពេល សាមសិបនាទី។ បន្ទាប់ពីងូតទឹកហើយហូប៊ីក៏ដើរចេញមកវិញទាំងចៀងហើយយកកន្សែងជូតសក់ធ្វើជាមេក្រូ តែគេក៏ត្រូវបើកភ្នែកក្រឡោតៗភ្ញាក់សឹងតែរបូតកន្សែងដែលនៅជាប់ចង្កេះព្រោះតែ...?
«លោកចូលមកបានយ៉ាងម៉េច?» ព្រោះតែនាយកម្លោះដែលមាននាមជាស្វាមីនេះមកឈរច្រត់ចង្កេះផ្អែកខ្នងនឹងទ្វារហើយមើលមកគេជាមួយកែវភ្នែកទទេស្អាត។ ហូប៊ីសម្រួលអារម្មណ៍បន្តិចហើយយកកន្សែងនៅនឹងដៃមកបិទបាំងកាយអាក្រាតខាងលើរបស់ខ្លួន ព្រោះត្រូវស្វាមីសម្លឹងមើលពេកដូចជាមិនសូវស្រួល។
«.....» ថេយ៉ុង ប្រវិលភ្នែកមួយជុំ ហើយបោះខោអាវអាល្អិតទៅលើពូករួចក៏ដើរចេញទៅវិញទាំងមិននិយាយអ្វីទាំងអស់!។
«កើតគតាំងពីពេលណា?ឆឹស!» អាល្អិតហួសចិត្តឡើងអស់និយាយ ចូលមកមើលគេឡើងមួយសន្ទុះហើយក៏បោះខោអាវគេឡើងពេញពូករួចក៏ដើរចេញធ្វើប្រងើយ!អន់ចរិកមែន!។
ហូប៊ីដើរទៅយកខោអាវមួយសម្រាប់មកពាក់ហើយក៏ចាប់ផ្តើមបត់ខោអាវដែលលោកប្តីបោះពេញគ្រែនោះអោយមានរបៀប ព្រោះថាគេមិនចូលចិត្តកន្លែងកខ្វក់ទេ។
បន្តិចក្រោយមកហូប៊ីក៏ចុះមកវិញជាអាវពណ៌ប្រផេះខោពណ៌ខ្មៅដែលជាខោអាវបែបរលុងៗស្រួលពាក់នៅផ្ទះ។ កាយតូចចុះមកទាំងមុខពិបាកមើលព្រោះមនុស្សវាខ្លាច!ម៉ែអាណាចុះមកខាងក្រោមមិនមានមនុស្សសូម្បីមួយម្នាក់ស្ងាត់ដូចចោរលួចសេះ!។
ពេលព្រឹកក៏ខ្លាចខ្មោចលងដែរប្រាប់អោយដឹង!។
«ហុើយ!អ៊ំសុនទៅណាបាត់ហើយ?» ហូប៊ីចុះមកខាងក្រោមទាំងញាប់ជើងហើយក៏ស្ទុះវិងទៅផ្ទះបាយបាត់ព្រោះគិតថាអ៊ំសុននៅទីនោះ។
«អរគុណព្រះជាម្ចាស់ដែរអ៊ំនៅទីនេះ!» អាល្អិតលើកដៃស្ទាបទ្រូងដែលលោកញាប់រន្ថាន់ស្ទើរតែប្រេះចេញមកខាងក្រៅ។
«អ្នកប្រុសតូចភ្ញាក់លឿនម៉េសហាស៎?អ៊ំមិនទាន់ធ្វើអាហារហើយផង!» អ៊ំសុនងាកមកបំណងថាយកអំបិលតែក៏វ៉ាក់អើងជាមួយហូប៊ីដែលឈរសើចស្ញេញដាក់គាត់។
«មិនអីទេអ៊ំទុកអោយខ្ញុំធ្វើខ្លួនឯង!» ហូប៊ីសើចស្រស់ដាក់គាត់ហើយក៏ចូលទៅដណ្តើមវែកឆាពីគាត់ឯអ៊ំសុនវិញក៏បណ្តោយតាមព្រោះថាប្រកែកមិនបាន។
ហូប៊ីឈរធ្វើម្ហូបទាំងបែកញើសប៉ុនគ្រាប់ពោតព្រោះតែក្នុងផ្ទះបាយវាហប់ហើយនៅចំហាយភ្លើងទៀតទើបធ្វើអោយបន្ទប់ទាំងមូលក្លាយជាលដុតនំទៅតែគេនៅតែធ្វើព្រោះមានបំណងចង់អោយស្វាមីបានភ្លក់ម្តង។
«អ៊ំហា៎!គឺថេយ៍គេភ្ញាក់ឬនៅ?» ហូប៊ីសួរព្រោះពេលដែរយកខោអាវអោយខ្លួនហើយនាយក៏ឡើងទៅដេកវិញហើយពេលនេះក៏មិនទាន់ចុះមកវិញទេ។
«ចាស៎នៅទេអ្នកប្រុសតូច»
«ចាំខ្ញុំឡើងទៅហៅគេ» ហូប៊ីថាហើយក៏ដោះអៀមធ្វើម្ហូបទុកហើយក៏ឡើងទៅហៅស្វាមីរបស់គេព្រោះម៉ោងច្រើនទៅហើយនាយត្រូវទៅធ្វើការ។
តុកៗ«លោកភ្ញាក់ឬនៅ?» ហូប៊ីគោះទ្វារបន្តិចហើយក៏ស្រែកសួរនាយ។
«លោក?» គោះហើយស្រែកហៅហើយតែមិនមានឃើញអ្វីប្លែកក្រៅពីភាពទទេស្អាតនោះទេ។
«យើងចុះទៅអីឡូវហើយ» ហូប៊ីហៀបនឹងចុះទៅវិញទៅហើយតែក៏ត្រូវទច់ដំណើរបន្តិចពេលឮនាយនិយាយហើយក៏បន្តដំណើរទៅមុខទៀតទៅ។
ពេលចុះមកដល់ខាងក្រោមកាយតូចក៏ប្រញាប់ញាប់ដៃញាប់ជើងរៀបចំម្ហូបទុកដាក់លើតុអោយមានរបៀបទុកទទួលស្វាមី។ បន្តិចក្រោយមកថេយ៉ុងក៏ចុះមកវិញជាមួយសម្លៀកបំពាក់ CEO ហើយក៏ដើរហួសកាយតូចចូលទៅអង្គុយនៅកៅអីមេគ្រួសារ។
«ដួសបាយ!» ថេយ៉ុង បោះសម្តីពីរនេះម៉ាត់នេះទៅកាន់ហូប៊ី! នេះនាយគិតថាហូប៊ីជាអ្នកបម្រើរបស់នាយមែនទេ?។
«គឺ ខ្ញុំបានធ្វើបបរមាន់អោយលោក ពេលព្រឹកបែបនេះញ៉ាំបបរល្អជាងបាយ!» ហូប៊ី ងើបមុខឆ្លើយតបនឹងស្វាមីតែក៏ប្រញាប់អោនមុខចុះវិញយ៉ាងលឿនពេលមានក្រសែភ្នែកមួយគូរបាច់មករកគេសឹងតែធ្លុះខ្លួនជាពីរ។
«បបរឬ?សុីតែម្នាក់ឯងទៅ!» ប្រាវ!!!សម្លេងបោកចានលាន់ឡើងចង់រង្គើផ្ទះ។ នាយសង្ហាខ្សឹបពាក្យបបរនៅចុងមាត់ហើយ ដៀងភ្នែកមកសម្លក់រាងតូចបន្តិចមកនឹងបោកចានបបរដែរក្តៅសឹងរលាកនោះទៅលើជើងរបស់ហូប៊ី ធ្វើអោយគេមានការឈឺចាប់យ៉ាងខ្លាំងឈឺរហូតដល់ហូរទឹកភ្នែក ព្រោះបបរនេះទើបលើកពីឆ្នាំងវាក្តៅខ្លាំងណាស់។
«អួយ!ក្តៅណាស់!» ហូប៊ី បង្ហូរទឹកភ្នែកចុះកាត់ផែថ្ពាល់ ជើងក៏រលាស់តិចដើម្បីកាត់បន្ថយការឈឺចាប់។ នេះសំណាងហើយដែរនាយចាក់ចោលប៉ះត្រឹមជើងចុះបើនាយចាក់លើខ្លួនគេដូចរឿងភាគវាមិនចប់ទេហេស៎?។
«ត្រូវចាំក្នុងខួរក្បាលឯងទុកណាថាយើង! មិន-សុី-របស់-ដែរឯងធ្វើនោះទេ!ប្រាប់អោយដឹងបើមានលើកក្រោយវាមិនមែនត្រឹមតែប៉ុននេះទេ!ចាំទុកណាប្រពន្ធសម្លាញ់!» និយាយចប់នាយក៏ដើរក្រវីសោរចេញទៅយ៉ាងប្រងើយ នៅមិនភ្លេចចោលពាក្យសម្តីចាក់ទម្លុះចិត្តភរិយាទៀតណា សំខាន់ ញញឹម-ចុងមាត់ឌឺទៀតផង!អាក្រក់ណាស់!។
«អ្នកប្រុសរបស់អ៊ំយ៉ាងម៉េចទៅហើយហាស៎?» ក្រោយឈរមើលប្តីប្រពន្ធគេទាស់សម្តីហើយអ៊ំសុនក៏ចូលមកលើកកាយតូចដែរនៅអង្គុយលើឥដ្ឋដូចមនុស្សគ្មានវិញ្ញាណមានតែកាយអញ្ចឹង។
«ខ្ញុំមិនអីទេអ៊ំ!» ហូប៊ីប្រឹងញញឹមតបទៅគាត់ទាំងដែលក្នុងទ្រូងពេលនេះវាអួលណែន និយាយសឹងមិនចេញក៏ដោយ។
«អ៊ំគិតថាអ្នកប្រុសគួរតែទៅសម្អាតខ្លួនចេញទៅណាព្រោះប្រលាក់បបរឡើងពេញទៅហើយ!» អ៊ំសុនជួយលើកអោយ អាល្អិតក្រោកឈរហើយក៏ជួយគ្រាឡើងទៅបន្ទប់របស់គេ។
«អេ៎!!អ៊ំសុននេះមិនមែនបន្ទប់របស់ខ្ញុំទេ!» ហូប៊ីស្រែកឃាត់ពេលគាត់គ្រាគេចូលក្នុងបន្ទប់ដែរនៅទល់មុខបន្ទប់ដែរគេគេងយប់មិញ។
«បន្ទប់នេះហើយចាស៎!» គាត់ឆ្លើយហើយក៏អូសហូប៊ីចូលខាងក្នុងឯហូប៊ីវិញគិតតែធ្វើមុខឆ្ងល់តែក៏ដើរតាមគាត់។ ពេលមកដល់ខាងក្នុងហូប៊ីក៏បានអោយគាត់ចេញហើយគេក៏ចូលងូតទឹកស្លៀកពាក់ ហើយក៏ចូលគេងម្តងទៀតព្រោះគេមានអាម្មណ៍ថាឈឺជើងណាមួយក៏រាងល្វើយពីព្រឹកផងក៏លក់ម្តងទៀតទៅ។(ចុមដេកទៀតហាស៎ទើបក្រោកនឹង)
To be continues...
ចំពោះរឿងនេះវារាងរញ៉េរញាយតែបន្តិចទៀតអ្នកនេងដឹងការពិតទាំងអស់💋💓

បង្ខំសេ្នហ៍ក្បែរបេះដូងWhere stories live. Discover now