✴️ភាគមួយ✴️
«ថេយ៍!ម៉ាក់នៅទីនេះ!» លោកស្រីគីមបក់ដៃជាសញ្ញាហើយស្រែកហៅនាយកម្លោះព្រោះឃើញនាយដើរអូសវ៉ាលីងាកចុះងាកឡើងរហូត។
«ម៉ាក់ប៉ា!» ថេយ៉ុង ងាកទៅឃើញម៉ាក់ខ្លួនហើយក៏ប្រញាប់រត់មករកយ៉ាងលឿនហើយអោបលោកទាំងពីរយ៉ាងណែនដោយក្តីនឹករលឹកជាពន់ពេក។
"មើលអូនមកថេយ៍ហៅអូនក៏បានដែរចាប់
អារម្មណ៍នឹងអូនបន្តិចផង!" ហូប៊ី ឯនេះខំបន់ក្នុងចិត្តចង់អោយគេចាប់អារម្មណ៍ខ្លួនមុនហៅខ្លួនមុនហើយចង់ឮគេនិយាយពាក្យនឹកមកមុន។
«អ៊ំស្រីជម្រាបសួរ!អេ្ហ!នេះកូនប្រុសអ៊ំស្រីមែនទេ?» ថេយ៉ុង ប្រលែងម្តាយចេញហើយក៏ងាកមកជម្រាបសួរចាស់ទុំដែលមកទទួលគេហើយក៏ងាកមកចាប់អារម្មណ៍នឹងកាយតូចចុងក្រោយតែអ្វីដែលធ្វើអោយហូប៊ីរលីងរលោងចង់យំនោះគឺ នាយមិនចាំខ្លួនទេ!ដាច់ចិត្តណាស់ន៎!។
«មែនហើយហូប៊ីសួស្តីបងទៅកូន» លោកស្រីងាកមកនិយាយជាមួយកាយតូចដែលឈរស្ងៀមមួយកន្លែងមិននិយាយអ្វីទាំងអស់។ លោកស្រីអាចមើលចិត្តកូនដឹងថាគេកំពុងខូចចិត្តគាត់ក៏អាណិតកូនតែអោយគាត់ធ្វើយ៉ាងម៉េចបើវាក្លាយទៅជាបែបនេះទៅហើយ។
«សួ-ស្តី!» ទម្រាំហើបមាត់និយាយចេញហូប៊ីខំអស់ហើយព្រោះវាអួលពេញទ្រូងហាមាត់និយាយសឹងមិនចេញ។
«បាទ!» នេះមិនស្គាល់មែនឬក៏Prank?នេះគឺជាសំណួរដែលហូប៊ីសួរខ្លួនឯង!។
«អឺ!ម៉ាក់គិតថាយើងទៅផ្ទះល្អទេ?ម៉ាក់បានរៀបចំម្ហូបដែលកូនចូលចិត្តច្រើនណាស់!» ដោយឃើញស្ថានភាពមិនសូវល្អលោកស្រីគីមក៏ចាប់បង្វែររឿងព្រោះទឹកមុខរបស់កាយតូចមិនសូវជាល្អប៉ុន្មាន។
«ល្អក៏ព្រោះតែកូនខានញ៉ាំម្ហូបស្នាដៃម៉ាក់យូរមកហើយ» ថេយ៉ុង ញញឹមពេលឮម្តាយនិយាយបែបនេះគេនឹកស្នាដៃម៉ាក់គេខ្លាំងណាស់ព្រោះគេខានញ៉ាំវាជាងដប់ប្រាំឆ្នាំហើយតាំងពីឡើងទៅជប៉ុនម្លេ៉ះ។
«តោះ!» ថាហើយទាំងពីរគ្រួសារក៏នាំគ្នាចេញទៅផ្ទះត្រកូលគីម។
នៅតាមផ្លូវទៅផ្ទះគេគ្រប់គ្នាសើចសប្បាយនឹងសួរនាំពីការរស់នៅការរៀនសូត្ររបស់ថេយ៉ុងកាលនៅជប៉ុនខុសអីតែអាល្អិតរបស់យើងដែលអង្គុយស្តាប់គេទាំងពេបមាត់ពេបក-លេងម្រាមដៃខ្លួនឯងនោះ។
អន់ចិត្តមែនទែន!ខំចាំគេឡើងដប់ប្រាំឆ្នាំមិនហ៊ានមើលអ្នកណាទេក៏ព្រោះតែពាក្យសន្យាតែមើលពេលនេះចុះសូម្បីតែមុខក៏គេមិនមើលផង។
...
«អឺកូនថេយ៍ទៅងូតទឹកសិនទៅកូន!ហូប៊ីជូនបងទៅបន្ទប់បន្តិចទៅព្រោះគេខាននៅយូរអាចនឹងវង្វេង» មកដល់ផ្ទះភ្លាមចាស់ៗក៏នាំគ្នាអង្គុយនិយាយគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ ដោយឃើញថាថេយ៉ុងរាងអស់កម្លាំងណាមួយគេទើបមកពីឆ្ងាយស្អឹតខ្លួនអញ្ចឹងហើយទើបលោកស្រីដេញគេអោយទៅងូតទឹកសម្អាតខ្លួនចេញហើយក៏មិនភ្លេចអោយហូប៊ីតាមទៅជាមួយ។
«ហេតុអីបានជាខ្ញុំអ៊ុំស្រី?» ហូប៊ី សួរឡើងទាំងចងចិញ្ចើមហេតុអីត្រូវជាគេ?អ្នកបម្រើមិចមិនប្រើអាមនុស្សកំពុងតែអន់ចិត្តផងអោយទៅជាមួយគ្នាតែពីរនាក់បែបនេះមិនខ្លាចខាំគ្នាស្លាប់តាមផ្លូវទេឬ?។
«ទៅៗកុំប្រកែកច្រើនពេកម៉ោ!» ខ្ជិលស្តាប់អាល្អិតរអ៊ូច្រើន ថេយ៉ុងក៏អូសដៃគេអោយមកជាមួយគ្នាទាំងអ្នកម្ខាងទៀតមិនយល់ស្របគិតតែពីរើបម្រាស់។
«ខ្ញុំមិនទៅជាលោកទេ!អាស្វាចង្រៃលែងយើង!» ដោយអាល្អិតកំប្រុកនេះវារើខ្លាំងពេកទប់មិនជាប់
ថេយ៉ុង ក៏សម្រេចចិត្តលើកលីទៅតែម្តងទោះមិនស្គាល់បន្ទប់ក៏ចេះតែចូលទៅបន្ទប់ណាទំនេរចូលបន្ទប់នោះ។
«មើលទៅកើតឬអត់ទេអ្នកបងអើយ!» ខាងម៉ាក់ៗឯនេះកំពុងតែសើចលែងសមដាក់គ្នាព្រោះតែកូនមិនត្រូវគ្នាបែបនេះតើគម្រោងការរបស់ពួកគាត់ជោគជ័យឬអត់?។
«មានតែចាំមើលទេ!»
...
«អួយអាបងឆ្កួតទម្លាក់ធ្វើមើលតែខ្នើយអោបទៅហើយ!អួយ៎ចង្កេះខ្ញុំ!» គ្រាន់តែមកដល់បន្ទប់ភ្លាមថេយ៉ុងទម្លាក់កាយល្អិតទៅលើការ៉ូតែម្តងពូកមានមិនទម្លាក់ទេមកទម្លាក់លើការ៉ូបាក់ឆ្អឹងកូនខ្ញុំអស់ហើយពុងតូចផង។
«ឯងវាសមតែបែបនេះ!» ថេយ៉ុង ឈរច្រត់ចង្កេះសម្លឹងមើលហូប៊ីដែលខំប្រឹងងើបទាំងពិបាកដៃម្ខាងទប់គ្រែដៃម្ខាងទៀតទប់ចង្កេះបើមុខវិញឡើងជូរមាត់ពេបដូចគូទទាបើសួរថាគួរអោយអាណិតឬអត់ចម្លើយនោះគឺអត់!មើលទៅគួរអោយចង់សើចច្រើនជាង!។
«អាឆ្កួតហែងចាំមើលអញប្រាប់ម៉ែអញថាហែងធ្វើបាបអញ» ក្មេងឈ្លើយតិចគេវៃ!។
«នែ៎!!អោយវាល្មមបានហើយមើលក៏ដឹងថាយើងបងឯងមិនតិចឆ្នាំដែលប្រើភាសាអោយត្រឹមត្រូវផង» អត់មិនបាននឹងខោកក្បាលក្មេងឈ្លើយ!ខ្លួនតូចទេអាយុក៏ប្អូនគេតែមើលសម្តីហា៎ឡើងសុទ្ធតែអញហែងបើចាប់វៃគូទអោយជាំម្តងប្រហែលល្អ។
«អញមិនខ្វល់អាណាប្រើអោយហែងទម្លាក់អញចោលធ្វើអីចុះ?» ហូប៊ី មិនខ្លាចរអាមានតែផ្គើនថែម អាល្អិតរាងតូចតែមួយខំប្រឹងឡើងលើគ្រែហើយពើងទ្រូងដាក់គេធ្វើដូចខ្លួនឯងអ្នកលេង!។
«នេះនែ៎!ឈ្លើយហេស៎?» ទ្រាំមិនបាន ថេយ៉ុងទៅចាប់ទាញរាងតូចមកក្រោមហើយចាប់វៃគូទអាល្អិតស្រាលៗដៃព្រោះខ្លាចគេឈឺ។
«អួយ៎!បងថេយ៍ខ្ញុំឈប់ហើយ!ឈប់ឈ្លើយដាក់បងហើយ!» ទាល់តែត្រូវខ្លាំងបានក្មេងចេះខ្លាច។
«បានហើយទៅក្រោមវិញទៅយើងងូតទឹក»
«អាបងថេយ៍ឆ្កួត»
«ទៀត!»
«ទេទៅហើយៗ!» នៅមិនបានទៀតទេខ្លាចត្រូវគេវៃជាំគូទទៀតចឹងមានតែដាក់មេផាយទៅមុន។
ពេលហូប៊ីចេញទៅ ថេយ៉ុងក៏ឈរសើចម្នាក់ឯងដូចមនុស្សឆ្កួតក៏ព្រោះតែភាពក្រមិចក្រមើមគួរអោយ
ក្នាញ់របស់កាយតូច។
«មិនចេះធំពិតមែន!»
...
«នោះកូនថេយ៍ចុះមកល្មម!» ប្រហែល20នាទីក្រោយថេយ៉ុងក៏ចុះមកវិញជាមួយសម្លៀកបំពាក់ថ្មី។គេចុះមកហើយក៏ដើរទៅអង្គុយក្បែរម៉ាក់របស់គេដើម្បីបាននិយាយគ្នាខ្លះ។
«មកជុំគ្នាអស់ហើយម៉ាក់មានរឿងចង់និយាយបន្តិច!» ក្រោយសម្លឹងចុះសម្លឹងឡើងឃើញថាមិនបាត់សមាជិកណាម្នាក់លោកស្រីគីមក៏និយាយឡើងព្រោះគាត់មានរឿងសំខាន់ដែលត្រូវប្រាប់កូនៗរបស់គាត់។
«មានរឿងអ្វីឬម៉ាក់?» ថេយ៉ុង សួរទៅម្តាយក្នុងចិត្ដកំពុងតែនឹកគិតថាម្តាយមានកម្មវិធីជប់លៀងអ្វីសម្រាប់ខ្លួនព្រោះគេទើបមកពីឆ្ងាយបែបនេះ។
«ម៉ាក់ចង់មកនិយាយរឿងសន្យារបស់ពួកកូនកាលពីក្មេងៗ!» លោកស្រីនិយាយបែបនេះធ្វើអោយថេយ៉ុងចងចិញ្ចើមឆ្ងល់!សន្យាអ្វី?ហើយជាមួយអ្នកណា? តែបើនិយាយពីអាល្អិតក្បាលខូចរបស់យើងវិញកំពុងតែញញឹមក្នុងចិត្តព្រោះគេដឹងចិត្តគំនិតរបស់ចាស់ទុំហើយរឿងសន្យានោះក៏គេចាំមិនភ្លេចដែរ។
«កូននឹងកូនប៊ីត្រូវរៀបការជាមួយគ្នាតាមសន្យាដែលកូនៗបានសន្យានឹងគ្នាកាលពីក្មេងហើយក៏មានរបស់បញ្ចាំចិត្តដែរ» លោកស្រីនិយាយបក់ដៃហៅហូប៊ីអោយមកអង្គុយជិតគាត់និងកូនប្រុសហើយលើកដៃស្រឡូនមកបញ្ជាក់ដែលដៃនាងខាងឆ្វេងរបស់អាល្អិតមានចិញ្ចៀនតូចមួយនៅជាប់ដៃដែលវាជាចិញ្ចៀនរបស់គ្រួសារគីមដែលទុកអោយកូនប្រុសពេលគេមានគ្រួសារ។
«កូនស្គាល់មែនទេថេយ៍ថាចិញ្ចៀនមួយនេះរបស់អ្នកណា?» លោកស្រីសួរឡើងទាំងស្នាមញញឹមពេលឃើញកូនប្រុសរបស់គាត់ដូចជាភាំងៗគាំងនឹងអ្វីដែលកំពុងកើតឡើង។ តាមការពិតទៅគាត់ក៏មិនចង់បង្ខំកូនដែរតែពេលវេលាវាចេះតែដើរទៅមុខមិនអាចចាំយូរនោះទេព្រោះរបស់ល្អតែងមានអ្នកចង់បានមិនអញ្ចឹង?។
«កើតឡើងបានយ៉ាងម៉េចនេះម៉ាក់?» ថេយ៉ុង ចងចិញ្ចើមសឹងតែក្លាយទៅជាបូរ។ខួរក្បាលគេពេលនេះស្ពឹកអស់ហើយគិតអ្វីមិនចេញសោះហើយបើអាល្អិតនោះអ្វីធ្វើដូចមិនមានរឿងអ្វីអញ្ចឹង។
«វាបានកើតឡើងហើយម៉ាក់ក៏មិនចង់ពន្យាពេលយូរទៀតដែលណាមួយកូនប៊ីក៏រៀនចប់កូនក៏មានការងារធ្វើចឹងហើយគួរតែគិតគូររឿងនេះអោយបានឆាប់»
«ម៉ាក់ចង់អោយខ្ញុំរៀបការជាមួយប្រុស?ម៉ាក់យកអ្វីមកគិតនេះ!ហុើយ!» ថេយ៉ុង ញីសក់ក្បាលខ្លួនឯងឡើងរញ៉េរញាយហើយក៏ដើរចេញទៅបាត់គេមិនជឿនោះទេថាវាជាសន្យារវាងគេនឹងក្មេងនោះ គេបែរជាគិតថាទាំងនេះវាជាល្បិចរបស់ម៉ាក់គេដើម្បីអោយគេរៀបការតែប៉ុណ្ណោះ តែអ្វីដែលគេមិនយល់កាន់តែខ្លាំងនោះគឺម៉ាក់គេចង់អោយគេរៀបការជាមួយមនុស្សប្រុស!។
ក្រោយថេយ៉ុងចេញទៅបាត់ហូប៊ីទម្លាក់ទឹកមុខចុះបន្តិចហាក់ចិត្តនឹងសម្តីនាយមុននេះ!យ៉ាងម៉េចគេជាប្រុសតើវាយ៉ាងម៉េច?កាលពីក្មេងស្រែកប្រាប់គេក្តែងៗថាស្រឡាញ់តែពេលនេះបែរជា...ហឹម!។
«កុំគិតច្រើនអីកូនបងអាចនឹងភ្លេចព្រោះគេបែកពីកូនច្រើនឆ្នាំណាមួយកូនម៉ាក់ពេលនេះពេញរូបពេញរាងបែបនេះទៀតគេអាចនឹងមិនស្គាល់» លោកស្រីគីមចូលមកលួងលោមអានាគតកូនប្រសារព្រោះគាត់ដឹងថាហូប៊ីអន់ចិត្តនឹងកូនរបស់គាត់តែគាត់ជួយអ្វីមិនបានទេ។
«មិនអីទេអ្នកម៉ាក់ខ្ញុំអាចទ្រាំបាន» ហូប៊ីញញឹមលាក់ទុក្ខហើយក៏សុំលាគាត់ទៅផ្ទះវិញណាមួយយប់ទៅហើយគេមិនចង់អោយម៉ាក់របស់គេគេងយប់ជ្រៅនោះទេព្រោះសុខភាពរបស់គាត់មិនសូវជាល្អទេ។
ពេលមកដល់ផ្ទះហូប៊ីរត់ទៅបន្ទប់ស្រែកយំមិនខ្វល់ពីអ្វីទាំងអស់សំខាន់ពេលនេះគេអន់ចិត្តគេខូចចិត្តមនុស្សម្នាក់ដែលគ្រប់គ្នាស្គាល់ថាជាមនុស្សឆ្នាស់ឆ្នើមប៉ះមិនបានតែនៅពីក្រោយគេត្រឹមតែជាក្មេងប្រុសម្នាក់ដែលទន់ខ្សោយភ្នែកទន់ឆាប់អន់ចិត្តហើយក៏ងាយនឹងបាក់ទឹកចិត្តដូចគ្នា។
«ដប់ប្រាំឆ្នាំមកនេះការរង់ចាំរបស់ខ្ញុំគឺគ្មានបានអ្វីនោះទេ!មែនហើយពេលនេះបងមកវិញហើយខ្ញុំគួរតែសប្បាយចិត្តមិនមែនអង្គុយយំបែបនេះទេ»
«បងដាច់ចិត្តណាស់ថេយ៍បងដឹងទេថាខ្ញុំពិបាកទ្រាំប៉ុនណាពេលបងនិយាយធ្វើមើលតែពួកយើងមិនដែលស្គាល់គ្នាសោះ!?»
ហេតុអ្វីបងក្បត់សន្យា?ឯណាសន្យាដែលបងថានឹងមករៀបការជាមួយអូន?ឯណាសន្យាដែលបងនិយាយថានឹងត្រឡប់មកសាងសេ្នហ៍ជាថ្មី?បងក្បត់សន្យា...បងអាក្រក់ណាស់ បងកុហកអូន ពាក្យថារង់ចាំគ្រាន់តែជាពាក្យពីរម៉ាត់យ៉ាងខ្លីសម្រាប់បង ប៉ុន្តែអូនទេជាអ្នករងទុក្ខ ទ្រាំចាំបងតែម្នាក់ឯងស្ទើរក្លាយជាមនុស្សឆ្កួត។ ប៉ុន្តែលិទ្ធផលដែលអូនទទួលបានគឺមានតែភាពឈឺចាប់ដែលដក់ជាប់ក្នុងទ្រូងលុះដល់ថ្ងៃស្លាប់...ក្តីស្រឡាញ់របស់អូនវាគ្មានតម្លៃបន្តិចសម្រាប់បងទេមែនទេ?។