Part 1🔞⛓️

727 40 3
                                    

‹RED ROES› 🌹⛓️
JUNGKOOK: TOP
TAEHYUNG:BTT

[ផ្តើមរឿង]
[ប្រទេសស្វីស]

នៅពេលដែលនិយាយដល់ Red Rose ពួកយើងប្រាកដជានឹកដល់ ផ្កាកូលាបពណ៍ក្រហម ស្រស់ឆើតឆាយហើយមែនទេ ប៉ុន្តែវាផ្ទុយស្រឡះពីការគិតរបស់អ្នករាល់គ្នា Red Rose នៅពេលនេះគឺនិយាយអំពី ឃាតករ ល្បីល្បាញមួយរូប ដែលគ្រប់គ្នាខ្លាចរអា៎យ៉ាងខ្លាំង ព្រោះគ្រប់ពេលដែលនរណាម្នាក់ទទួលបានផ្កាកូលាបពណ៍ក្រហម គឺមានន័យថាការស្លាប់នឹងចូលកាន់តែគៀកពួកគេហើយជាពិសេស គឺរាល់សាកសពដែលមានផ្កាកុលាបក្រហមនៅក្បែរគឺមានន័យថាវាជាស្នាដៃរបស់ឃាតករគ្មានអត្តសញ្ញាណម្នាក់នោះ។ ហេតុដូចនេះទើបប្រជាជននៅក្នុងប្រទេសស្វីសគ្រប់រូបតែងតែខ្លាចរអា៎ ជាមួយផ្កាកូលាបពណ៍ល្អស្រស់នេះយ៉ាងខ្លាំង៖

តោះមកនិយាយអំពីការដាក់ដេញថ្លៃវត្តុបុរាណដ៏កក្រើកនៅក្នុងប្រទេសស្វីសវិញម្តង ការដេញថ្លៃដ៏ក្តៅគគុកមួយនេះគឺបានពាំនាំ មកនូវវត្តុបុរាណយ៉ាងប្រណិតដែលធ្វើអោយគ្រប់គ្នា អន្ទះសាចង់ឃើញ នឹងប្រជែងដណ្តើមគ្នាទិញ ហើយរបស់ពិសេសដែលគេចង់បានបំផុតក្នុងការដេញថ្លៃយប់នេះគឺ ខ្សែករត្បូងទទឹម ជាមរតកដែលបន្សល់តាំងពីសម័យរាជកាលស្តេចអង្គមុនរបស់ប្រទេសស្វីស វាមានសោភ័ណភាពយ៉ាងប្រណិត មានតម្លៃលើសលប់ លើសពីអាចបរិយាយ៖

៚ងឺត

ឡានសេរីទំនើប ពណ៍ខ្មៅរលើបរលោង បានបរមកចតនៅពីមុខ អគារដ៏ធំស្គឹមស្គៃ។ ទ្វារបានបើកឡើង បង្ហាញអោយឃើញនូវ ទ្រនាប់ជើងតម្លៃខ្ទង់លាន បោះចុះពីលើឡាន យ៉ាងមានអំណាច។

នាយកំលោះសង្ហារ លើកដៃបន្ធូរក្រវាត់ករបន្តិច រួចបក់ដៃបញ្ជារឲ្យកូនចៅ នាំមុខនាយចូលទៅក្នុងកម្មពិធីដេញថ្លៃមួយនេះ ៖

«សួស្តីលោកចន! ពិតជាកិត្តិយស ដ៏ធំធេងណាស់ ដែលលោក ព្រមមកចូលរួមការដេញថ្លៃនៅយប់នេះ» គ្រាន់តែចូលទៅដល់ខាងក្នុងភ្លាម កំលោះចំណាស់វ័យប្រហែលជា 35ផ្លាយ៍ រហ័សរត់មកទទួលរាក់ទាក់ នាយកំលោះម្នាក់នេះភ្លេត

«យើងមកតាម ការអញ្ជើញស្រាប់ហើយ»ជុងហ្គុក ភ្ញោចស្នាមញញឹមបន្តិច រួចក្រវៀសភ្នែកទៅមើលកន្លែងកម្មពិធី ឃើញថា មានសុទ្ធតាំង ជាវត្តុបុណ្យចំណាស់ៗ ដែលដាក់តាំងសម្រាប់ឲ្យគ្រប់គ្នាមើល មុនពេលកម្មពិធីចាប់ផ្តើម

RED ROSE 🌹Where stories live. Discover now