[1 week later]
មួយសប្តាហ៍ហើយដែល Red Rose បានលួចខ្សែរ-ករត្បូងទទឹមទៅ តែមិនមានតម្រុយអ្វីបន្តិចសោះ ជុងហ្គុកបានបញ្ជារកូនចៅអោយតាមសើបស្ទើតែក្រឡាប់ប្រទេសទៅហើយ តែអ្វីដែលគេទទួលបានគឺទទេរស្អាត៖[ភូមិគ្រឹះត្រកូលចន]
«ជុងហ្គុក! មានបានតម្រុយអ្វីខ្លះទេ» ណាមជូន ដាក់ខ្លួនអង្គុយក្បែរជុងហ្គុក ចោតសួរពីររឿងខ្សែរ-ករដែលបានបាត់ ថានាយសើបបានការយ៉ាងណាហើយ«គ្មានដានសូម្បីតែបន្តិច» ជុងហ្គុកក្រវីក្បាល តបទៅណាមជូនវិញ ពេលនេះនាយពិតជាល្វីងមុខខ្លាំងណាស់ នាយមិនយល់សោះហេតុអ្វីឃាតករម្នាក់នេះបំបាត់ភស្តុតាងបានល្អម្ល៉េះ ទោះនាយខំសើបយ៉ាងណាក៏គ្មានរកឃើញអ្វីសូម្បីតែប៉ុនចុងក្រចក វាមិនចម្លែកពេកទេឬ
«ឬ Red Rose មិនបានធ្វើការតែម្នាក់ឯង»ណាមជូន នាយគិតមួយសន្ទុះទើបនិយាយ តែវាក៏ជាចំណុចមួយគួរអោយចាប់អារម្មណ៍ បើគេធ្វើការម្នាក់ឯង វាមិនងាយទេក្នុងការគ្រប់គ្រងគ្រប់យ៉ាងក្នុងពេលតែមួយ នោះប្រាកដជាត្រូវមានអ្នកជួយពីក្រោយទៀត
«មែនហើយ!បងនិយាយត្រូវ» ជុងហ្គុក ចាប់ភ្លឹកមួយរំពេច ព្រោះវាសមហេតុផលណាស់ តែសំណួរនោះគឺ នរណាដែលចាំជួយ Red Rose នឹងនៅពីក្រោយរឿងទាំងអស់នេះ
«យើងថាប្រសិនបើឯងតាមសើបបែបនេះគ្មានប្រយោជន៍ឡើយ»ណាមជូន
«អញ្ចឹងបងចង់អោយខ្ញុំធ្វើយ៉ាងម៉េច?»ជុងហ្គុក
«គឺ...» ណាមជូន អោនទៅខ្សឹបជុងហ្គុកពីផែនការណ៍របស់គេ នាយមិនច្បាស់ថាវាជោគជ័យឬក៏អត់ តែក៏វាអាចមានភាគរយដែលពួកគេបានជួប Red Rose
«ជួបគ្នាឆាប់ៗ Red Rose » ជុងហ្គុក ពោលទាំងញញឹមចុងមាត់ ក្រោយស្តាប់ផែនការណ៍របស់ណាមជូនចប់ នាយហាក់មានសង្ឈឹមក្នុងការចាប់ Red Rose អោយបាន ម្តងនេះនាយនឹងមិនអោយគេរួចខ្លួនបានម្តងទៀតជាដាច់ខាន នាយនឹងអោយគេសងមកវិញគ្រប់កាក់គ្រប់សេន គ្រប់យ៉ាងទាំងអស់ នាយនឹងអោយគេស្គាល់អ្វីហៅថានរកពិតប្រាកដ៖
[2 day later]
ដំណឹងក្តៅគគុកដែលកម្លោះសង្ហារ ជាCEOមានធុរៈកិច្ចជាច្រើននៅក្នុងដៃ ក៏ជាម៉ាហ្វៀរដ៏ល្បីល្បាញប្រចាំប្រទេសស្វីស ក្រោយសារព័ត៌មានជាច្រើនបានចុះផ្សាយពីនាយកម្លោះដែលបានធ្វើការដាក់តាំងពិពណ៍ នូវវត្តុបុរាណក៏ដូចជាផ្ទៃគំនូរ ដែលគូរដោយវិចិត្រករល្បីៗ នារាត្រីនេះធ្វើអោយកក្រើកពេញផ្ទៃប្រទេសទាំងមូល ហើយរបស់ដែលមានតម្លៃជាងគេក្នុងការតាំងពិពណ៍លើកនេះគឺ គំនូររូប Mona lisa ដែលគូដោយលោក Leonardo da Vinci ជាជនជាតិអុីតាលី៖
YOU ARE READING
RED ROSE 🌹
Short Storyប្រភេទប្រលោមលោកខ្លីដែលនិយាយអំពីឃាតករ ជាមួយនឹងម៉ាហ្វៀរ ដែលជាសង្គ្រាមក្តៅគគុក ទាយទៅមើលថាចុងក្រោយនរណាជាអ្នកឈ្នះក្នុងសង្គ្រាមមួយនេះ🔥🔞 Jungkook : Top Taehyung : Btt #និពន្ធដោយ:ស្កាយ៍