រាត្រីដ៏អស្ចារ្យក៏បានឈានចូលមកដល់ នៅក្នុងកម្មពិធីយ៉ាងឪឡារឹក មានមនុស្សម្នាប្រមូលម្តុំអោយអ្នកមានអំណាចប្រជុំគ្នា ដើរមើលគំនូរនិងវត្តុបុរាណដែលដាក់តាំងលម្អក្នុងកញ្ចក់ ក៏ដូចជាជញ្ជាំង តែវត្តុដែលសំខាន់ក្នុងយប់នេះគឺមិនទាន់បង្ហាញវត្តមានជូនភ្ញៀវកិត្តយសនៅឡើយ៖
«តើលោកចនរៀបចំកម្មពីធីនេះឡើងក្នុងគោលបំណងអ្វីដែរ?» អ្នកកាសែតម្នាក់ លើកមេក្រូផ្តល់សំណួរទៅដល់អ្នកកំលោះម្ចាស់កម្មពីធី ដែលឈរជ្រែកហៅប៉ៅញញឹម ដាក់កាមេរ៉ា
«ខ្ញុំគ្រាន់តែចង់បង្ហាញវត្ថុដ៏កម្រតែប៉ុណ្ណោះ» សំដីម៉ាត់ៗតែមានន័យ នាយញញឹមចុងមាត់សម្លឹងទៅកាន់កាមេរ៉ា កំពុងតែបាញ់flash ថតមកកាន់នាយឥតឈប់ តែស្នាមញញឹមមួយនេះ វាពុំបានលេចឡើងដោយការត្រេកអរ ឬសប្បាយរីករាយព្រោះបានរៀបចំកម្មពីធីមួយនេះឡើយ តែវាហាក់បង្កប់អាថ៍កំបាំងអ្វីម្យ៉ាងពីក្រោយវាយ៉ាងអញ្ចឹង
«លោកចន តើខ្សែរករដែលបាត់នោះរកឃើញវិញឬនៅ» ឭសំណួរនេះភ្លាម នាយកំលោះប្តូរទឹកមុខភ្លែត កែវភ្នែកក៏សម្លឹងទៅកាន់ម្ចាស់សំណួរដោយការមិនពេញចិត្ត
«ខេន» ជុងហ្គុក មិននិយាយអ្វី នាយបក់ដៃហៅចំណិតដែលឈរនៅម្ខាង រួចក៏ដើរចេញទៅ ដោយទុកអោយខេនជាអ្នកចាត់ចែងបន្ត
សកម្មភាពទាំងអស់នេះគឺកំពុងស្ថិតក្រោមក្រសែរភ្នែកមួយគូរដែលឈរកាន់កែវស្រា ក្រឡក៎ទៅមក មើលទិដ្ឋភាពមួយនោះដោយញញឹម មុននឹងឈានជើងដើរចូលទៅកន្លែងតាំងពិពណ៍។
«ស្អាតណាស់» សម្លេងស្រទន់ពោលឡើងដោយការពេញចិត្ត នាយលើកដៃស្រឡូនដូចបន្លាក្រូចទៅប៉ះលើកញ្ចក់ដែលមានតាំងចិញ្ចៀនមរកតមួយវង់ដាំដោយត្បូងពណ៍ក្រហមឆ្អិនឆ្អៅ ពណ៍មួយនេះហើយដែលប្រថាប់ចិត្តនាយអោយអន្លង់អន្លោចជាមួយសម្រស់ចិញ្ចៀនមួយវង់នេះ
កន្លងផុតទៅប្រហែសជាកន្លះម៉ោង កម្មពិធីដែលគ្រប់គ្នាទទឹងរងចាំក៏បានចាប់ផ្តើម ខេន តំណាងអោយជុងហ្គុក ឡើងមកលើវេទិកា ដើម្បីថ្លែងសន្ទុរកថាបើកកម្មពិធីនេះ ក៏ដើម្បីបង្ហាញនូវផ្ទាំងគំនូរដ៏សំខាន់ដល់គ្រប់គ្នាផងដែរ
YOU ARE READING
RED ROSE 🌹
Short Storyប្រភេទប្រលោមលោកខ្លីដែលនិយាយអំពីឃាតករ ជាមួយនឹងម៉ាហ្វៀរ ដែលជាសង្គ្រាមក្តៅគគុក ទាយទៅមើលថាចុងក្រោយនរណាជាអ្នកឈ្នះក្នុងសង្គ្រាមមួយនេះ🔥🔞 Jungkook : Top Taehyung : Btt #និពន្ធដោយ:ស្កាយ៍