Part 7🔞⛓️

261 15 0
                                    

[ភូមិគ្រឹះត្រកូលចន]
«ឆាប់យកនាងទៅបន្ទប់ក្រោមដីទៅ» ជុងហ្គុក ចុះពីលើឡាន សារ៉េក្រវាត់ករបន្តិច រួចបញ្ជារកូនចៅអោយយក រាងតូចទៅដាក់បន្ទប់ធ្វើទារុណ

«បាទចៅហ្វាយ»Boy ក្រោយទទួលបញ្ជារ ក៏នាំគ្នាគ្រារាងកាយដែលទន់ល្អូកនោះទៅដាក់កន្លែងដែលចៅហ្វាយបានកំណត់

[បន្ទប់ក្រោមដី]
«ដាក់ច្រវាក់នាងទៅ» ជុងហ្គុក ដាក់ខ្លួនអង្គុយចុះលើសាឡុង នាយលើកជើងដាក់នៅលើតុ ទាញបារីមួយដើមមកជក់បង្ហុយ ក៏មិនភ្លេចប្រាប់ទៅកូនចៅដែលនាំ Red Roseចូលមកអោយដាក់ច្រវាក់ដៃគេទាំងសងខាង ជាប់ហ្នឹងជញ្ជាំងទល់មុខនាយ

«ចៅហ្វាយចង់ធ្វើយ៉ាងម៉េចបន្ត»ខេន

«យកទឹកមក» បឺតបារីបង្ហុយផ្សែង បក់ដៃអោយកូនចៅម្នាក់ទៅយកទឹកមួយកន្ធន់អោយនាយ

«នេះទឹកចៅហ្វាយ!» Boy

«ដល់ពេលសប្បាយហើយ ក្មេងតូច ហ្ហឹស» ជុងហ្គុក ទម្លាក់បារីដាក់នៅលើតុ រួចក្រោកដើរសម្តៅទៅកាន់រាងតូចដែលសន្លប់មិនទាន់ដឹងខ្លួន នាយលូកដៃទៅផ្ងើយចង្ការរាងតូចឡើង បង្ហើបសំដីស្រាលៗជាមួយសំណើចដើម-ករ មុននឹង..

[ឈូ*]
«ខឹក ខឹក» រាងកាយសន្លប់មិនកម្រើកក៏ត្រូវភ្ញាក់ឡើងក្រញ៉ាញ ព្រោះទឹកដែលបានជះកណ្តាលមុខរបស់គេ ធ្វើអោយចូលច្រមុះឈ្លក់ស្ទើរស្លាប់

«ភ្ញាក់ហើយ»ជុងហ្គុក អោបដៃឈរទល់មុខជាមួយរាងតូច ពោលសំណួរបែបចម្អក ជាមួយទឹកមុខស្មើរធេង

«ចន ជុងហ្គុក» ថេយ៉ុង ប្រឹងបើកភ្នែកសម្លឹងទៅកាន់នាយម៉ាហ្វៀរដែលឈរទល់មុខ ទោះគេមើលមិនច្បាស់តែក៏អាចទាយដឹងថាម្នាក់នោះជានរណា

«ដោះរបាំងមុខនាងទៅ»ជុងហ្គុក បញ្ជារអោយកូនចៅដោះរបាំងមុខ ដែលបាំងមួយកំណាត់របស់រាងតូចចេញ នាយចង់ដឹងណាស់ថា Red Rose ជាឃាតករលាក់មុខដ៏ល្បីនេះ មានមុខមាត់យ៉ាងណា

«ជាឯង!!!» ជុងហ្គុក លាន់មាត់ស្ទើរមិនជឿរហ្នឹងភ្នែក នៅពីក្រោយរបាំងមុខមួយនេះមិនមែនជាមនុស្សស្រីឡើយ តាមពិតគឺជាអាល្អិតដែលគេបានជួបនៅក្នុងកម្មពិធីថ្ងៃនោះ ស្របពេលនេះទឹកមុខភ្ញាក់ផ្អើលក៏ប្តូរមកញញឹមយ៉ាងស្រស់ នាយសម្លឹងរាងតូចពីលើដ៏ក្រោម កែវភ្នែកបង្ហាញយ៉ាងច្បាស់ពីបំណងរបស់នាយទៅលើរាងតូច

RED ROSE 🌹Where stories live. Discover now