Part 3🔞⛓️

197 11 0
                                    

ស្របពេលដែលគ្រប់គ្នានៅក្នុងសាល អបអរពីការដេញថ្លៃរបស់ជុងហ្គុក ភ្លើងនៅក្នុងសាលទាំងមូលក៏ត្រូវបានកាត់ផ្តាច់ បង្ករជាភាពវឹកវរមួយរំពេច អ្នកយាមគ្រប់គ្នាក៏រហ័សរត់ទៅឈរពាំងការពារទៅដល់របស់សំខាន់ នៅលើវេទិកា៖

«ជា Red Rose ប្រាកដណាស់» ណាមជូន នាយអាចទាយដឹងយ៉ាងច្បាស់ ថាគ្មាននរណាក្រៅពី red rose ឡើយដែលហ៊ានមកអុកឡុកទីនេះ

«ខេន! ឆាប់ទៅយកខ្សែរករត្បូងទទឹមមក»ជុងហ្គុក នាយរហ័សបញ្ជារអោយកូនចៅទៅយកខ្សែរ-ករនោះពីអ្នកយាម ព្រោះនាយដឹងច្បាស់ពីគោលដៅរបស់ red rose ប្រសិនបើនាយទុកអោយអ្នកយាមទាំងនោះការពារ ប្រាកដណាស់ ខ្សែរ-ករ នោះនឹងបាត់100%

នាទីដែលគ្រប់គ្នាកំពុងចលាចល ស្រាប់តែមានផ្កាកូលាបក្រហមជាច្រើនស្រទាប់បានចាក់ហូរពីខាងលើ បាចចាច ពេញសាល គ្រប់គ្នាក៏នាំគ្នារត់ប្រសាចព្រោះនរណាមិនដឹងថា ផ្កាកូលាបក្រហមតំណាងអោយអ្វី! រីឯជុងហ្គុកនិងណាមជូន ក៏ឈរមើលទិដ្ធភាពមួយនោះ ជុងហ្គុកលើកដៃទទួលស្រទាប់ផ្កាជាច្រើនដែលធ្លាក់មក នាយក្តោបស្រទាប់ផ្កាទាំងនោះយ៉ាងណែនក្នុងដៃ ក្រសែរភ្នែកកំណាចបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍របស់នាយ៖

[ក្រឹប]

ភ្លើងនៅក្នុងសាលក៏ចាប់បំភ្លឺឡើងវិញ គ្រប់គ្នាហាក់ងឿងឆ្ងល់បន្តិច ព្រោះមិនបានឃើញវត្តមានរបស់ red rose បង្ហាញខ្លួនឡើយ គឺបានឃើញត្រឹមតែស្រទាប់ផ្កាកូលាបដែលធ្លាក់ពេញទិសទីតែប៉ុណ្ណោះ រីឯវត្តុសំខាន់នោះក៏នៅលើដៃរបស់ខេនដដែល វាមិនបានបាត់ទៅណាឡើយ៖

«D.O ឆាប់ទៅ» ជុងហ្គុក ក្រឡេកទៅកាន់កូនចៅ បញ្ជារអោយគេទៅពិនិត្យមើលជុំវិញក្រែងលោរមានតម្រុយអ្វីពី red rose ព្រោះនាយដឹងច្បាស់ណាស់ពីបំណងរបស់ red rose  មិនមែនសុខៗ គេក៏បង្ហាញវត្តមាន តែរបស់ដែលគេចង់បានគឺដដែលឡើយ វាប្រាកដជាមានអ្វីលាក់បាំងនៅក្នុងរឿងនេះជាមិនខាន

«ចៅហ្វាយ! ខ្សែរ-ករ ត្បូងទទឹម បានបាត់ហើយ» ខេន នាយបើកកំណាត់ខ្មៅនោះដើម្បីមើលខ្សែរ-ករ តែអ្វីដែលគេបានឃើញគឺត្រឹមតែ ផ្កាកូលាបក្រហមមួយទងតែប៉ុណ្ណោះ

RED ROSE 🌹Where stories live. Discover now