[.....]
-ម៉ូម៉ូ : ដាហ្យន់ហ្ហា.... ក្រោកឡើង...
សម្លេងស្រួយតូចងុលៗនិយាយទាំងភ្នែកនៅបិទ បានងើបទាញភួយពីអ្នកក្មេង ដាស់ឲ្យក្រោកពីដំណេក។ ច្បាស់ណាស់ការរំខាននេះ បង្ករៗកពីនារីជប៉ុនវ័យ ២៧ឆ្នាំ ប្រកបដោយសម្រស់នឹងភាពឆ្លាតវ័យ ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងនៃក្រុមហ៊ុនអចលណទ្រព្យមួយរបស់ត្រកូល ហ្ហេរៃ ដែមានឈ្មោះថា ហ្ហេរៃ ម៉ូម៉ូ ជាកូនស្រីទីពីរ នឹងជាកូនពៅប្រចាំត្រកូលផងដែរ។
ម៉ូម៉ូ មិនត្រឹមតែស្អាត ឆ្លាត ពូកែ នោះទេ ។ តែនាងជាមនុស្សស្រីដែលមានបេះដូងស្លូតត្រង់ នឹងចិត្តទូលាយ មិនប្រកាន់ច្រើន ជាមួយភាពមានបាន ខ្ពង់ខ្ពស់ កេរ្តិ៍ឈ្មោះអស់នេះហើយ ដែលបុរសជាច្រើនមែនទែន ប្រាថ្នាចង់បាននាងមកមើលថែ ប៉ុនែ្តជាអកុសល នាងបានប្រគល់បេះដូងតូចមួយដ៏កក់ក្ដៅនេះទៅឲ្យមនុស្សម្នាក់បាត់ទៅហើយ។ រឿងមួយនេះធ្វើឲ្យបុរសជាច្រើនខកចិត្តមិនស្ទើរពេលដឹងថាអ្នកបានបេះដូងនាងជា ក្មេងស្រី !
ក្មេងស្រី? ត្រូវហើយជាក្មេងស្រី ! ហើយកំពុងតែគេងឱបនាងនឹងឯង ដែលមានឈ្មោះថា គីម ដាហ្យន់ មានវ័យ ២៤ឆ្នាំ ក្មេងជាងនាងដល់ទៅ ៣ឆ្នាំ។ ដាហ្យន់ មានជំនាញផ្នែកតន្រ្ដីដ៏ពិនប្រសព្វ នឹងមានតួនាទីជាគ្រូបង្វឹកដ៏ល្អមួយទៀតផង ដោយគេអាចនិពន្ធចម្រៀង ហើយក៏អាចនិពន្ធបទភ្លេង ជាមួយការលេងឧបករណ៍តន្រ្ដីនាៗ ដូចជា ហ្គីតា ព្យាណូ នឹងស្គរ យ៉ាងាចំនាញ។
ដាហ្យន់ នឹង ម៉ូម៉ូ ស្គាល់គ្នាកាលពីជាងមួយឆ្នាំមុន គាប់ជួនពេលនោះ ដាហ្យន់ ត្រូវបានអញ្ចើញឲ្យមករៀបចំបទចម្រេងសម្រាប់អាពាហ៍ពិពាហ៍ឲ្យបងស្រី ម៉ូម៉ូ យ៉ាងពិសេសនៃកម្មវិធី នោះហើយជាមូលហេតុដែល ម៉ូម៉ូ រកឃើញខ្លួនឯងថា នាងមានទំនាញជាមួយអ្នកក្មេងនេះខុសពីមនុស្សផ្សេងៗដែលនាងធ្លាប់ជួប។ ដោយសារតែភាពចាស់ទុំខុសវ័យ នឹងភាពគួរឲ្យស្រលាញ់របស់ ដាហ្យន់ នេះហើយ ដែលនាំចិត្ត ម៉ូម៉ូ ឲ្យហ៊ានតាមស្នេហ៍អ្នកក្មេងដោយមិនស្ទាក់ស្ទើរ។ រហូតមកដល់ពេលនេះ ពួកគេមានទំនាក់ទំនងមួយឆ្នាំជាងមកហើយ។
YOU ARE READING
ដំណាលស្នេហាពួកយើង
Romanceមានដែរទេ? អ្នកជាសង្សាររបស់ខ្ញុំ ប៉ុនែ្តអ្នកបានលួចទាក់ទងមិត្តល្អរបស់ខ្ញុំ?