-មីណា : ហ្ហឺយ.... យើងទ្រាំមើលសភាពពួកឯងទៀតមិនបានទៀតទេ ! ពួកយើងកំពុងតែដើរមកល្អវិញហើយ ប៉ុនែ្តមើលចុះ ! មើលពួកឯងធ្វើទៅ ដោយសារមនុស្សម្នាក់ ពួកឯងក៏ចាប់ផ្ដើមស្អប់គ្នាម្ដងទៀត ! យ៉ាងមិចនឹង ចង់ស្អប់គ្នាដល់ស្លាប់មែនទេ?
មីណា សម្លេងខ្លាំងល្មមឈរឱបដៃនិយាយទាំងមិនពេញចិត្តក្រោយនាងសុខចិត្តស្ងាត់ជាងមួយអាទិត្យសម្រាប់ពេលវេលាមិត្តទាំងពីរឈ្លោះគ្នា ។ ប៉ុនែ្តមិនថានាងនិយាយយ៉ាងណា ក៏មើលទៅមិត្តទាំងពីរមិនខ្ចីងាកមើលគ្នាសោះ ម្នាក់ៗងាកមុខចេញរៀងៗខ្លួន
-មីណា : មីណាតូ ហ្សាគី ឆ្លើយ ! ឯងពិតជាមានគំនិតចង់ដណ្ដើមសង្សារ ហ្ហៃរៃ ម៉ូម៉ូ មែនទេ?
ភ្លាមនោះ សាណា បានងាកមកមើលមុខ មីណា ទាំងអារម្មណ៌ច្រឡោតបន្តិច ប៉ុនែ្តភ្លាមនោះ មីណា បានទះស្មានាងមួយដៃខ្លាំងល្មមធ្វើឲ្យនាងស្រែក
-សាណា : អ្ហាយ....ឈឺ....
(អង្អែលស្មាត្រង់ឈឺ)-មីណា : បើឈឺក៏ឆ្លើយមោរ !
-សាណា : ទេ ! យើងមិនដឹង ! មិនដែលដឹង ក៏មិនស្គាល់ ! បើយើងដឹងយើងក៏មិនប៉ះពាល់ដែរ ! (ឆ្លើយទាំងងាកចេញ)
-មីណា : ហ្ហៃរៃ ម៉ូម៉ូ បានលឺទេ? ឈប់ប៉ាន់ស្មានដោយមិនទាន់ដឹងទៀត ! ចំណែក សាណា មិចក៏នៅឲ្យគេទៅស្នាក់ជាមួយទៀត ដឹងហើយថាអាចកើតការយល់ច្រឡំ?
-សាណា : មួយជីវិ៎តនេះ យើងច្បាស់នឹងខ្លួនឯងបំផុត ! បើយើងថាមែន គឺមែន ! បើថាចប់ គឺចប់
ក្រោយពី សាណា និយាយចប់ ឃើញថាទាំងបីនាក់ស្ងាត់ឈឹង របស់ដល់ មីណា បើកប្រធានបទម្ដងទៀត ។
-មីណា : ចុះមិចក៏ទទួលគេឲ្យទៅស្នាក់នៅជាមួយ?
-សាណា : អ្នកខ្លះទេដឹង ដេញពីផ្ទះនោះ ! យើងគ្រាន់តែឲ្យស្នាក់មុនរកផ្ទះបាន ! ប៉ុនែ្តយើងឆ្ងល់ថាហេតុអីក៏យើងតែក្លាយជាមនុស្សដែលត្រូវអង្គុយបកស្រាយមិនឈប់?
-មីណា : បានៗ ពេលនេះល្មមងាកមកនិយាយគ្នាឲ្យស្រួលៗបានហើយ ! ម៉ូម៉ូហ្ហា.... ទោះពួកយើងធ្លាប់ឈ្លោះ ! ប៉ុនែ្តពេលនេះយើងធំៗអស់ហើយ ប្ដូរទៅ !
YOU ARE READING
ដំណាលស្នេហាពួកយើង
Romanceមានដែរទេ? អ្នកជាសង្សាររបស់ខ្ញុំ ប៉ុនែ្តអ្នកបានលួចទាក់ទងមិត្តល្អរបស់ខ្ញុំ?