ភាគ០៤

150 6 0
                                    

ព្រឹកថ្ងៃបន្ទាប់ ក៏មិនខុសអីពីទម្លាប់របស់ ដាហ្យន់ នឹង ម៉ូម៉ូ ដែលមានរួមគ្នាដែរ ។ ហើយព្រឹកនេះ ដាហ្យន់ ត្រូវបានឲ្យទៅមើលការងារនៅវិហារជាយក្រុងមួយកន្លែង ដែលជាគំរោងរៀបការរបស់គូរស្នេហ៍អ្នកមានស្ដុកស្ដំ តម្រូវឲ្យក្រុមការងារទាំងមូលមកធ្វើការលើរឿងនេះ ។ ដាហ្យន់ មានតួនាទីស្ដាប់រឿងរ៉ាវស្នេហារបស់គូស្នេហ៍នេះ ដើម្បីរៀបរៀងនឹងតាក់តែងឡើងជាបទចម្រៀងសម្រាប់ថ្ងៃពិសេស ចំណែក សាណា នាងត្រូវចូលរួមស្ដាប់ ដើម្បីធ្វើជាអ្នកវឹកហាត់បង្រៀនសម្រាប់ខ្លឹបពិសេសដូចគ្នា ។

ក្រោយពីនិយាយនឹងសំណេសសំណាលចប់ ដាហ្យន់ បានអញ្ចើញ សាណា ទៅញ៉ាំអីជាមួយគ្នា ព្រោះនឹកយល់ថាជាក្រុមការងារ ។ មកដល់ហាង សាណា តាមមើល ដាហ្យន់ ជាប់រហូត នាងឆ្ងល់ពីរៀបយកចិត្តទុកដាក់របស់ ដាហ្យន់ មកកាន់នាង ។ ក្នុងជីវិតរបស់ សាណា នាងមិនសូវជាទទួលបានការុល់ចិត្តច្រើនរបៀបនេះឡើយ ក្រៅពីមិត្តស្លាប់រស់របស់នាងទាំងពីរ ។ ប៉ុនែ្តពេលនេះនាងនៅសល់តែមួយប៉ុណ្ណោះ ព្រោះម្នាក់ទៀតជាមួយនាងគឺឆ្ងាយគ្នាហើយ ។

-ដាហ្យន់ : បងឆាប់ញ៉ាំទៅ ទាន់ក្ដៅៗ បងដឹងទេថាអាហារទីនេះឆ្ងាញ់ណាស់ ! *ញញឹម*

-សាណា : ធ្លាប់មកញ៉ាំ?

-ដាហ្យន់ : ត្រូវហើយ ! កាលពីមុនឧស្សាហ៍មកជាមួយមនុស្សម្នាក់ ! តែឥឡូវមិនបានមក ដោយសារតែរវល់រៀងខ្លួន !

-សាណា : ម្នាក់នោះសំខាន់ណាស់ហើយ !

-ដាហ្យន់ : ត្រូវហើយ ! ចុះបង? ដែលមាននរណាសម្រាប់បងយល់ថាសំខាន់ទេ?

-សាណា : មាន... (ស្ងាត់មួយសន្ទុះ) យើងជាមិត្ត ! តាំងពីអាយុ ៥ឆ្នាំ !

-ដាហ្យន់ : ស្និតស្នាលណាស់ហើយ ?

-សាណា : មែនហើយ ! ពួកយើងមានគ្នាបីនាក់ ! ហើយមកពី ជប៉ុន ដូចគ្នា ! ប៉ុនែ្តពេលនេះខ្ញុំបាត់បងម្នាក់ហើយ !

-ដាហ្យន់ : គាត់មានគ្រោះថ្នាក់ទេ?

-សាណា : ទេ...! យើងស្គាល់នឹងរៀនជាមួយគ្នាតាំងពីអាយុ ៥ឆ្នាំ រហូតដល់ពួកយើងអាយុ ២២ឆ្នាំ ខ្ញុំជាមួយម្នាក់ក្នុងចំណោមិត្តទាំងពីរបានឈ្លោះគ្នា ! បើគិតមកដល់ពេលនេះវាមានរយះពេល ៥ឆ្នាំហើយ !

ដំណាលស្នេហាពួកយើងWhere stories live. Discover now