ភាគ០២

168 10 0
                                    


អរុណសួស្ដី !

ដាហ្យន់ មនុស្សរួសរាយ នៅតែមានស្នាមញញឹមជាមួយនឹងក្រុមកាងាររៀងរាល់ថ្ងៃគឺជារឿងធម្មតាបំផុត ។ គេដើរចូលមកជិតដល់កន្លែងការងារ ស្រាប់តែមេក្រុមរបស់ពួកគេ បានចូលមកដើម្បីប្រកាសអ្វីមួយ។

-ដាហ្យន់ : សួស្ដី ! មេក្រុម !

ដាហ្យន់ ឱនគោរពយ៉ាងត្រឹមត្រូវមុនពេលដែលមេក្រុមរបស់គេងាកមកនឹងញញឹម ហើយដើរមកទះស្មាគាត់ដោយស្នាមញញឹម។ ដោយគាត់មានឈ្មោះថា កាំង !

-កាំង : អរ... ដាហ្យន់ហ្ហា មកដល់ល្អហើយ ! ខ្ញុំកំពុងរង់ចាំល្មម ! ស្ដាប់ណា យើងនឹងជួបជាមួយអ្នកមកថ្មី ! ដែលជាគ្រូផ្នែកបង្រៀនសម្ដែង នាងនឹងផ្លាស់មកពីជប៉ុន នឹងចូលមកក្រុមហ៊ុននេះជាមួយយើង ! ហេតុនេះស្វាគមន៍នាង ដោយមកជុំគ្នាបែបនេះល្អបំផុតហើយ

-ដាហ្យន់ : នាងចេះកូរ៉េទេ?

-កាំង : ចេះ ! នាងធ្លាប់មកនៅកូរ៉េអស់ ៣ឆ្នាំ ! ទើបទៅជប៉ុនវិញកាលពី ១ឆ្នាំមុន ! ហើយពេលនេះក៏មកវិញ ! តោះ ! បន្តិចទៀត នាងនឹងមកដល់ហើយ

និយាយចប់ភ្លាម នារីរាងស្ដើងខ្ពស់ល្មម បានដើរចូលមកដល់ល្មម ។ បើតាម ដាហ្យន់ ចាំបាន គឺជាមនុស្សតែមួយដែលគេជួបនៅស្ថានីយរថភ្លើងនោះឯង។

-កាំង : អរ... មកដល់ហើយ? តោះស្គាល់គ្នាទៅ !

សួស្ដី ! នាងខ្ញុំមកពីជប៉ុន ឈ្មោះថា មីណាតូ ហ្សាគី សាណា សូមជួយណែនាំផង ! 

នាងឈរដោយស្នាមញញឹម រួចក៏បានឃើញពីវត្តមានរបស់ ដាហ្យន់ ដូចគ្នា ។ បន្ទាប់មកគ្រប់គ្នាបានស្វាមន៍នឹងណែនាំខ្លួនម្នាក់ម្ដងដល់នាងរហូតដល់

-ដាហ្យន់ : សួស្ដី ! ខ្ញុំគឺ គីម ! គីម ដាហ្យន់ អាយុ ២៤ឆ្នាំ !

-សាណា : អញ្ចឹងខ្ញុំគួរតែហៅអ្នកថាប្អូន ! រឺក៏អ្នកហៅខ្ញុំថាបងស្រី ! ព្រោះខ្ញុំអាយុ ២៧ឆ្នាំហើយ ! *ញញឹម*

-ដាហ្យន់ : មនុស្សគ្រប់គ្នាហៅខ្ញុំថា ដូប៊ូ រឺក៏តៅហ៊ូ ! អាចថាមកពីស្បែកខ្ញុំស្លេកពេក ! បើអញ្ចឹងរីករាយ អ៊ុននី !

ដាហ្យន់ និយាយហើយក៏ដើរទៅបាត់ ធ្វើឲ្យ សាណា ឆ្ងល់ថាតើ គេនិយាយជាមួយនាងច្រើន ដោយសារចូលចិត្តនាងរឺយ៉ាងណា? តែនិយាយហើយក៏ចេញធ្វើមិនដឹង។ ដោយមិនបានគិតច្រើន សាណា ក៏ចូលកន្លែងការងារនាងទៅ។

ដំណាលស្នេហាពួកយើងWhere stories live. Discover now