-ដាហ្យន់ : មកវិញហើយ ម៉ូម៉ូរីង...អ្នកក្មេងដើរចូលមកដោយស្នាមញញឹម ចូលទៅឱបអ្នកចាស់ក្នុងដៃជាមួយការថើបលើថ្ពាល់ជំទើតពីក្រោយ ធ្វើឲ្យអ្នកចាស់បែរមកក្រសោបមុខថើបលើថ្ងាសតបវិញយ៉ាងរីករាយ
-ម៉ូម៉ូ : ការងារយ៉ាងមិចដែរថ្ងៃនេះ?
-ដាហ្យន់ : ល្អ ! ដូចរាល់ថ្ងៃ ! ប៉ុនែ្តថ្ងៃនេះមានបុគ្គលិកបន្ថែម
-ម៉ូម៉ូ : ជា...
-ដាហ្យន់ : ជាមនុស្សស្រី ! វ័យដូចបងដែរ ! អូរ... ហើយនាងក៏មកពីជប៉ុនទៀងផង ឈ្មោះថា...
-ម៉ូម៉ូ : បានហើយ បានហើយ ! មិនចង់ត្រូវស្ដាប់ការរៀបរាប់ពីស្រ្តីណាផ្សេងទេ ! ទៅមុជទឹក នឹងឆាប់មកញ៉ាំអី !
-ដាហ្យន់ : ទទួលបញ្ជារទាន ! តែថា...
និយាយហើយគេបានថើបនឹងមួយខ្សឺតលើថ្ពាល់ម្ដងទៀត មុននឹងរត់ទៅបន្ទប់ទឹកយ៉ាងលឿន។ ម៉ូម៉ូ សម្លឹងមើលក្រោយជាមួយស្នាមញញឹម ដែលនាងយល់ថាមានក្ដីសុខមករហូត ក្រោយមាន ដាហ្យន់ នាងមិនទាមទារអ្វីទៀតឡើយ នាងនឹងរង់ចាំដល់ ដាហ្យន់ ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតគ្រួសារពិតប្រាដកមួយឆាប់ៗនេះ។
ក្រោយបញ្ចប់អាហារនឹងសម្រាកបន្តិច ពេលនេះអ្នកក្មេងកំពុងគេងកើយភ្លៅអ្នកចាស់កំពុងលួងលោមលើសក់ដោយម្រាមដៃទន់ៗ ម៉ូម៉ូ ឱនថើបថ្ពាល់ ដាហ្យន់ ម្ដងម្កាលតាមចិត្តនាង។
-ដាហ្យន់ : យប់នេះបងស្អាតណាស់ !
គេចាប់ដៃនាងឲ្យឈប់ បង្វែរខ្លួនមើលត្រង់ពីក្រោមវិញ-ម៉ូម៉ូ : បងស្អាតរាល់ថ្ងៃមែនទេ?
-ដាហ្យន់ : មែនហើយ !
ថារួចគេក៏ងើបអង្គុយទល់មុខ នឹងបានឱនចូលថើបមាត់ទន់ៗចូលគ្នា ជាមួយការឱបយ៉ាងណែន។ បន្ទាប់មកឃើញថា ដាហ្យន់ បានគេងទ្រោបពីលើ ម៉ូម៉ូ ជាមួយស្នាមញញឹម ហើយចុងក្រោយគឺគេបានកប់មុខចូល-កនាងសង្ងំគេងទៅ ដោយមានដៃនាងអង្អែលសក់នឹងខ្នងលួងឲ្យគេង។
ព្រឹកថ្ងៃថ្មីទម្លាប់ដូចជាប្រចាំ ។ ថ្ងៃនេះមកដល់ក្រុមហ៊ុន ដាហ្យន់ បានជួបនឹង សាណា ដូចដើម ប៉ុនែ្តថ្ងៃនេះ សាណា ហាក់ពិតជាគួរឲ្យស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ នាងមើលទៅស្រស់ស្រាយ នឹងរស់រវើក ទោះនាងមិននិយាយក៏នៅតែមើលទៅស្រស់ស្អាតណាស់ដែរ ។
YOU ARE READING
ដំណាលស្នេហាពួកយើង
Romanceមានដែរទេ? អ្នកជាសង្សាររបស់ខ្ញុំ ប៉ុនែ្តអ្នកបានលួចទាក់ទងមិត្តល្អរបស់ខ្ញុំ?