ភាគ០៨

149 8 0
                                    

(ក្នុងបន្ទប់)

-ដាហ្យន់ : ហេតុអីមិនលើកទូរស័ព្ទ?
ដើរតាមពីក្រោយ*

-សាណា : មិនស្រួលខ្លួន ! ដាក់ស្ងាត់ទើបមិនដឹង!
អង្គុយលើសាឡុង*

-ដាហ្យន់ : កើតអី ? មិនស្រួលត្រង់ណា គួរតែប្រាប់ខ្ញុំ !

គេព្យាយាមបង្វែរស្ថានភាពដើម្បីកុំឲ្យតានតឹងពេក តែថា សាណា មិនបានប្ដូរចំណាប់អារម្មណ៍នាងឡើយ បន្ទាប់មកនាងក៏រុញដៃគេចេញពីថ្ងាសដោយគ្មានអារម្មណ៍ ។

-សាណា : ឈប់ធ្វើពុតទៅ? នាងជាអ្នកមុន ឯខ្ញុំគ្រានតែជាអ្នកមកក្រោយ ច្បាស់មែនទេថាអ្នកនឹងរើសនាង? *ភ្នែកឡើងក្រហមចង់យំ*

-ដាហ្យន់ : គឺ... គឺថា.... ខ្ញុំទោស !
លើកដៃអង្អែលថ្ពាល់នាង*

-សាណា : ចេញទៅបានហើយ !

សាណា បានច្រានដៃគេចេញម្ដងទៀតនឹងព្យាយាមគេចចេញពីភាពទន់ខ្សោយរបស់នាង បើនាងនៅបន្តឲ្យ ដាហ្យន់ លួងលោម ច្បាស់ណាស់ថានាងនឹងទន់ជ្រាយមិនខាន។ ភ្លាមនោះពេលនាងងើបដើរចេញ តែក៏ត្រូវបាន ដាហ្យន់ ចាប់ទាញមកវិញដួលអង្គុយលើសាឡុងម្ដងទៀត ហើយគេក៏ឱបនាងពីក្រោយយ៉ាងណែន ។

-ដាហ្យន់ : សុំទោស ! ខ្ញុំខុសមែន ដែលកុហកបង សុំទោស ! ប៉ុនែ្តខ្ញុំស្រលាញ់បងពិតមែន ! កុំដេញខ្ញុំអីណា !

-សាណា : ស្រលាញ់? អញ្ចឹងបែកពីនាងបានទេ?
សួរទាំងទឹកភ្នែក*

-ដាហ្យន់ : អឺ.... មិន... មិនបានទេ !

-សាណា : បើអញ្ចឹងលែងទៅ ! កុំធ្វើបាបនាង លែងខ្ញុំហើយចាកចេញទៅ ! *សាណា ព្យាយាមរើចេញ*

-ដាហ្យន់ : អត់ទេ ! មិនទៅទេ ! ខ្ញុំស្រលាញ់អ្នកទាំងពីរ ហេតុនេះកុំដេញខ្ញុំអី ! បើខ្ញុំនិយាយថាខ្ញុំអាធ្មា​និយមក៏បាន ប៉ុនែ្តសូម.... លាក់បាំងបន្ត ! ខ្ញុំស្រលាញ់បង !

-សាណា : ថោកទាប !

សាណា រើមួយទំហឹង ងើបឈរឡើងទះ ដាហ្យន់ មួយកំភ្លៀងយ៉ាងចាស់ដៃ ហើយក៏រុញច្រានគេចេញ ប៉ុនែ្តត្រូវបាន ដាហ្យន់ ចាប់ទាញនាងមកឱបស្រាដៃជាប់មិនលែង ។

-ដាហ្យន់ : ខ្ញុំស្រលាញ់បងខ្លាំងណាស់ ! ហើយស្រលាញ់នាងខ្លាំងដូចគ្នា ! ខ្ញុំមានអារម្មណ៍គ្រប់គ្រាន់ពេលមាននាង ប៉ុនែ្តក្រោយខ្ញុំក្លាយជាមនុស្សលោភលន់ពេលស្គាល់បង ! ខ្ញុំចង់បានបងម្នាក់ទៀត ស្ដាប់ទៅវាថោកទាប តែខ្ញុំនៅតែចង់បានបង ចង់លាក់បាំង ចង់មានបងម្នាក់ទៀត ! សូមអង្វរ ! ខ្ញុំស្រលាញ់បងណាស់

ដំណាលស្នេហាពួកយើងWhere stories live. Discover now