ភាគ០១

753 23 0
                                    

[...]

     ជឿរលើនិស្ស័យទេ?   អូយ....ពេលនេះខ្ញុំមានអារម្មណ៍ស្អប់និស្ស័យស្អីអស់នឹងណាស់។ មើលមកខ្ញុំស្អាត ឆ្លាតពូកែរពិននឹងហើយនៅតែមនុស្សចង្រៃនោះក្បត់ទៀត! និស្ស័យឆ្កួតឡប់អីក៏មិនដឹង។

     បានលឺមែនទេ? នារីរូបស្រស់ដែលឈររអ៊ូនៅពីមុខឡានស្ព័រដ៏ទំនើបមួយគ្រឿងនេះមានឈ្មោះថា អែនជេឡា រ៉ូសហ្សេ នារីរាងស្ដើងកើតក្នុងត្រកូលអភិជន រស់នៅបែបស៊ីវិល័យ ហើយក៏លេងខ្លួនតាមស្ទីលរបស់នាងយ៉ាងស្រស់ស្អាត។ រ៉ូស មានសង្សាជាមនុស្សស្រីប្រភេទ " ថម "

ថម?   ត្រូវហើយជាថម រឺក៏មនុស្សស្រីដែលតុបតែងខ្លួនដូចទៅនឹងមនុស្សប្រុស! ខ្លះក៏មានសក់ខ្លី ហើយខ្លះទៀតក៏ទុកសក់ធម្មតា ប៉ុនែ្តគឺមើលដឹងតាមរយះការតែងខ្លួននឹងអត្តចរិក។ ហើយសង្សារបស់រ៉ូសមានឈ្មោះថា លីម៉ារីអូ ។

ថ្ងៃនេះលីម៉ារីអូបានណាត់រ៉ូសមកជួបហើយបានសុំបែកពីនាងដោយច្បាស់ៗ នឹងបានប្រាប់ថាខ្លួនកំពុងមានទំនាក់ទំនងជាមួយនារីផ្សេងមានឈ្មោះថា ជេននី ។

រ៉ូសពិតជារកពាក្យនិយាយលែងបានក្រោយទំនាក់ទំនងជាងពីរឆ្នាំត្រូវមកចប់ត្រឹមមួយពព្រិចភ្នែកបែបនេះ។ នារីជោគជ័យពិតជាស្លុតចិត្ត នឹងគាំងត្រឹងបានត្រឹមនៅស្ងៀមញញឹមលែងសមនៅចំពោះមុខសង្សា។

លីម៉ារីអូ : សម្រេចថាចប់ត្រឹមនេះចុះ! រស់នៅរៀងខ្លួន
រ៉ូស : ......!!!

ក្រោយពីនិយាយហើយលីម៉ារីអូបានងើបដើរចាកចេញទៅ ទុកឲ្យនាងបានត្រឹមអង្គុយគាំងម្នាក់ឯង។

រ៉ូស : ឆើស!!! មនុស្សចង្រៃ!!!

បន្ទាប់ពីអង្គុយមួយសន្ទុះក្រោយមកនាងក៏បានដើរចេញទៅទាំងអារម្មណ៍មួរម៉ៅ សូម្បីទ្វារកញ្ជក់ហាងក៏នាងចង់ឈ្លោះជាមួយដែរ។ ដោយភាពមួរម៉ៅរ៉ូសបានខលរកមិត្តសម្លាញ់ទាំងបីរបស់ខ្លួនគឺមាន ជីស៊ូ ឆេយ៉ុង យេរីន ដើម្បីមកកំដរនាងផឹកសម្រាប់វេទិការខូចចិត្តយប់នេះ។ និយាយទូរស័ព្ទហើយរ៉ូស បានដើរចេញគាប់ជួនក៏ត្រូវឈរចាំសន្តិសុខហាងយកឡានមកឲ្យសិន។ ហើយនាងក៏ឈររអ៊ូតែម្នាក់ឯងដូចដែរបានឃើញមុននេះ។

ស្នេហ៍ចៃដន្យWhere stories live. Discover now