ភាគ០៣

396 18 0
                                        

ក្រោយពីឈររអ៊ូមួយសន្ទុះធំ ឃើញថាជុងយ៉ុនបានបើកទ្វារមកវិញយ៉ាងលឿន។

រ៉ូស : ហ្ហរ.... បើកទ្វារវិញហើយ? គួរតែដឹងផងថាស្រីស្អាតតែងតែឈ្នះលើអ្នកក្លាហាន!

រាងស្ដើងពេបមាត់និយាយបែបមានមោទនៈភាពលើខ្លួនឯងឌឺដងទៅកាន់អ្នកទល់មុខ។ ប៉ុនែ្តភ្លាមនោះក៏...

ផាច់ ផាច់!!!
អ្ហាយ.....ឆ្កួត!!! ឈឺណាស់....!!!

នាងរហ័សដៃអង្អែកថ្ងាសដែលទើបជួបជាមួយក្រដាសរបស់ជុងយ៉ុនដែលគាត់មូលចូលគ្នាហើយក៏ដាក់ចំថ្ងាសនាងពីរបីដងស្រាលល្មមមិនធ្ងន់ទេ តែធ្វើឲ្យនាងក្រមុំត្អូញត្អែឡើងមកភ្លាមៗ

រ៉ូស : នែ!!!

គ្រាន់តែនិយាយជុងយ៉ុនក៏លើកដៃចាប់មាត់នាងជាប់ទាញមកជិតគាត់មែនទែន ដែលសឹងនឹងប៉ះគ្នានឹងមាត់ទៅហើយ។ នេះជាហេតុផលធ្វើឲ្យនាងក្រមុំអាចសម្លឹងមើលមុខអ្នកខ្ពស់បានកៀកមែនទែន។ បបូរមាត់ផ្កាឈូកស្រាល ខុសពីមាត់នាងក្រមុំក្រហមស្រស់ កែវភ្នែកគាត់មុត មុខក៏មាំ ក្លិនក៏ក្រអូបឈ្ងុយ ធ្វើឲ្យកែវភ្នែកដែលមនៈមុននេះរបស់នាងមកជាស្រទន់វិញ។

តែថាមនុស្សម្នាក់នេះរៀងពិបាកតិចហើយ ព្រោះថាគាត់បានទាញនាងមកជិតរួចក៏ផ្ទាត់ម្រាមចំថ្ងាសនាងម្ដងទៀតឡើងក្រហមចេញស្នាមម្រាមតែម្ដង ដូចជាបោះត្រាមិនខុសទេ។

ជុងយ៉ុនសើចហើយក៏ចូលបន្ទប់វិញបាត់ទៅ《ចំមែននាងច្រម៉ក់នេះ! លើកលោកមានមន្សស្រីបែបនេះដែរ?》គាត់និយាយតិចតិចមើលពីអេក្រង់កាមេរ៉ាឃើញនាងក្រមុំនៅឈរញីថ្ងាសនៅឡើយ។ បន្ទាប់មកគាត់បានខលទាក់ទងទៅខាងក្រោមដើម្បីឲ្យខាងបុគ្គលិកឆែកមើលកាតរបស់នាងថាតើមានបាត់ក្នុងបរិវេនអាគារទេ។ រួចក៏ប្រាប់ឲ្យខាងបុគ្គលិករហ័សជួយនាងដើម្បីអាចមានកាតចូលបន្ទប់វិញ។

ចំណែកនៅខាងក្រៅបន្ទប់វិញរ៉ូសនៅតែបន្តស្វែងរកកាតនឹងខលទៅរកមហាមិត្ត ប៉ុនែ្តម្នាក់ៗភ្លេខការចងចាំគ្រប់គ្នាតែម្ដង។ ដោយមិនដឹងធ្វើយ៉ាងមិចរ៉ូសក៏បានចុះទៅខាក្រោមដើម្បីសុំឲ្យខាងបុគ្គលិកធ្វើឲ្យកាតឲ្យថ្មី ប៉ុនែ្តពេលវេលាគឺដល់ទៅមួយអាទិត្យឯណោះ។ ហើយក្នុងពេលនេះនាងមានតែត្រឡប់ទៅផ្ទះវិញសិន តែថានាងក្រមុំមិនចង់ចូលផ្ទះវិញទេ ព្រោះតែបើទៅវិញលោកប៉ាអ្នកម៉ាក់នាងច្បាស់ជានិយាយរឿងគូរស្រ-កមកនាងទៀតហើយ។ ប៉ះលើកនេះដឹងថានាងបែកបាក់ស្នេហាផងនោះ ច្បាស់ជានិយាយមិនឲ្យទាក់មិនខាន។ មួយវិញទៀតនាងក៏មិនចង់ទៅស្នាក់នៅផ្ទះមិត្តនាងដែរ ដោយសារតែពួកគេសុទ្ធតែនៅផ្ទះជាមួយម៉ាក់ប៉ា។ ជំរើសចុងក្រោយមានតែទៅអង្វរមនុស្សម្នាក់ គឺជុងយ៉ុននឹងឯង។

ស្នេហ៍ចៃដន្យWhere stories live. Discover now