ក្រោយពីនាំនាងក្រមុំចូលមកដល់ក្នុងបន្ទប់ហើយនោះ គាត់បីនាងយកមកដាក់ឲ្យគេងនៅលើគ្រែមុនទៅយកកន្សែងសើមមកជូតមុខឲ្យនាងថ្នមៗយ៉ាងយកចិត្តទុក្ខដាក់ នឹងបានសម្លឹងមុខនាងយ៉ាងយូរជាមួយស្នាមញញឹមដ៏ស្រទន់លើកដៃវែកសក់នាងដែលរាយប៉ាយលើមុខឲ្យស្រឡះបន្តិច។
យូជុង : គួរឲ្យស្រឡាញ់តើ! ទាស់ត្រង់ឡិឡក់បន្តិច
គាត់ញញឹមហើយក៏យកកន្សែងសើមទៅទុកវិញ។ ពេលដើរមកវិញក៏ឃើញនាងក្រមុំដេករអ៊ូរទាំង៉ូវៗ។ ខ្លឹមសារនាងគឺបញ្ជាក់ពីការតូចចិត្តចំពោះខ្លួនឯង ដែលមិនអាចរក្សាទំនាក់ទំនងមួយឲ្យគង់វង្ស។
រ៉ូស : យើងនេះមិនល្អត្រង់ណា? មុខមាត់មិនស្អាតមែនទេ? ទ្រព្យធន់អន់មែនទេ? ហេតុអី? ហេតុអីក៏បែបនឹង? រឺក៏ទាស់ត្រង់ដោះយើងនេះវាតូច? ថាទៅលុយយើងច្រើន ចង់ឲ្យធំពេលណាក៏បានដែរ! នែមកស្ទាបទេ? ពិននឹងតូចមែនទេ?
ស្របពេលដែលគាត់ដើរមកអង្គុយនិយាយទល់មុខនាង នាងចាប់ដៃជុងយ៉ុនទាញមករកដើមទ្រូងនាង តែគាត់ក៏ដកដៃក្រលាស់ចេញយ៉ាងលឿន។
យូជុង : នាងល្អតើ!
រ៉ូស : បើល្អមិចក៏គេរត់ចោល?
(ឆ្លើយតបទាំងស្រវឹង បិទភ្នែក)
យូជុង : មកពីអស់និស្ស័យ!
រ៉ូស : អស់និស្ស័យ?
យូជុង : ត្រូវហើយ! ពេលវេលានិស្ស័យ បើអស់ហើយគឺមិនអាចបង្ខំនៅជាមួយគ្នាបានឡើយ! ទទួលយកការពិត ហើយកាត់ទៅចិត្តទៅ ហើយក៏មិនមែនមកពីនាងមិនល្អដែរ! មកពីនាងនឹងដៃគូរចូលគ្នាមិនបាន!
រ៉ូស : ពិតមែនហ្ហរ?
យូជុង : មែន! ជួបបែកជារឿងធម្មតា កុំទៅបន្ទោសអ្នកណា រឺក៏ខ្លួនឯងអី! យល់ទេ?
រាងស្ដើងស្ងាត់មាត់ហើយក៏បើកភ្នែកព្រឹមៗសម្លឹងមុខជុងយ៉ុនមួយសន្ទុះធំ《ហ្ហឹម....បានហើយគេងទៅ》ថារួចគាត់ក៏បម្រុងងើបចេញ តែក៏ត្រូវបាននាងក្រមុំចាប់ដៃជាប់
រ៉ូស : ខ្ញុំចូលចិត្តនាយ!!! ទោះបីទើបស្គាល់ តែក៏យល់ថាជាមនុស្សល្អ! សង្ហាណាស់។
យូជុង : អរ..... ដឹងហើយ!
គាត់ងក់ក្បាលម្ដងទៀតនឹងបម្រុងងើបម្ដងទៀត តែលើកនេះនាងបានទាញ-កអាវគាត់ហើយកន្រ្តាក់មកជិតនាងវឹង។ ចុងច្រមុះទល់កៀកគ្នា កែវភ្នែកស្រវាំងបើកព្រាលៗសម្លឹងមុខគាត់ទាំងស្រពិចស្រពិល ហើយក៏អង្អេលមុខគាត់ថ្នមៗដោយញញឹម។ ជុងយ៉ុនច្រត់ដៃលើពូកក្បែខ្នើយនាងកើយសម្លឹងមុខដ៏គួរឲ្យស្រឡាញ់មិនចេះជិនណាយរបស់នាង។ ដោយសុរារាងស្ដើងបានលើកតោងព័ទ្ធ-ករបស់អ្នកខ្ពស់ទាញមកកាន់តែមកជិតរហូតបបូរមាត់ពួកគេប៉ះគ្នា។ ជុងយ៉ុនហាក់ភ្ញាក់ផ្អើលពេលប៉ះមាត់គ្នាជាមួយនាង រហូតបានមួយសន្ទុះគាត់ក៏ដកមុខចេញមកវិញ ប៉ុនែ្តរាងស្ដើងបែរជានៅតែសម្លឹងគាត់ទាំងដៃនាងតោងដៃគាត់ថ្នមៗ។
