រ៉ូស : ទៅ!!! ទៅណាក៏ទៅទៅមនុស្សបោកប្រាស់!
មាត់ចេគេឲ្យចេញ តែទឹកភ្នែកក៏ហូរខ្លួនឯងទាំងខាំមាត់ឈឺចិត្ត នឹងយល់ខ្លួនឯងពិតជាជួបតែជីវិតចាញ់បោក។ ឃើញនាងឈឺចិត្តបែបនេះ ដាហ្យុនបានដើរមកជិតនិយាយទៅនាង
ដាហ្យុន : ឈឺចិត្តរឿងអី? បងខ្ញុំទេដែលត្រូវឈឺចិត្ត ទម្រាំហ៊ានស្រឡាញ់ម្ដងទៀតដឹងទេថាគាត់ជួបអីខ្លះ? អ្នកនាងក្រៅពីមិនចេះស្វែងយល់ហើយនៅគិតតែខ្លួនឯងទៀត!
និយាយហើយគេក៏ដើរចេញទៅទុកឲ្យរ៉ូសនៅស្ងាត់សិន។ រាងស្ដើងគិតហើយគិតទៀតពីមុនមកនាងពិតជាមិនដែលបើកឱកាសឲ្យជុងយ៉ុននិយាយសោះ នាងតែងតែនិយាយម្នាក់ឯងនឹងកាត់សម្ដីគាត់គ្រប់ពេល...
ហើយបន្ទាប់មក...
រ៉ូស : ហ្ហា....ពួកឯង...គិតយ៉ាងមិច? យើង....យើងដេញគេ
(គឺនាងបានមកស្រែកយំដាក់មិត្តទាំងបី)
ឆេយ៉ុង : មានយ៉ាងមិច! ទៅតាមគាត់ទៅ ប្រយ័ត្នសោកស្ដាយណាឯង!
ជីស៊ូ : ក៏ត្រូវ! គាត់ក្រៅពីមិន-គហើយ នៅមិនមែនជាបុរសទៀត ពេញៗរបស់ឯងហើយ
យេរីន : បញ្ហាត្រង់ឯង! គំនិតទៅលួង បែរជាទះគេយ៉ាងចាស់ដៃ!
ជីស៊ូ : ប៉ុនែ្តយើងសួរឯងមួយ ចុះបើគាត់ជាបុរស? តើឯងនឹងប្ដូរគំនិតអត់?
រ៉ូស : យើងនិយាយណាថាគាត់មិនមែនស្ទាយ នោះមកពីយល់ថាគាត់ជាបុរស ប៉ុនែ្តមិនបានថាមិនអាចបើកចិត្តឯណា ក្រែងស្នេហាមិនប្រកាន់ភេទវណ្ណះទេ? ទាំងការពិតយើងក៏ផាត់ចោលតាំងការងារគាត់ដែរ។
ឆេយ៉ុង : ការងាររត់តុនោះ?
រ៉ូស : អឹម!!!
ឆេយ៉ុង : នែនាង យើងឆ្ងល់ថាឯងជោគជ័យអាជីពរបៀបមិច បានជាមិនស្គាល់ Yoo Group?
រ៉ូស : ពាក់ព័ន្ធអី?
ឆេយ៉ុង : មនុស្ស-គឯងថានោះជាម្ចាស់សម្ព័ន្ធ Yoo Group ហើយនឹង J-Restaurant មួយទៀត! ដឹងទេថា SG របស់ប៉ាយើងដៃគូគាត់គឺ Yoo Group នឹងឯង! មនុស្សពិតរូបពិតនៅជាមួយឯងមួយរយះនេះគឺ យូជុង រឺក៏ យូ ជុងយ៉ុន នាយករបស់ Yoo Group ។
រ៉ូស : ពិតមែន?
(ភ្ញាក់ផ្អើល)
ឆេយ៉ុង : កុំទាន់ភ្ញាក់ផ្អើលអី នៅមានរឿងភ្ញាក់ផ្អើលលើសនាងទទៀត!
