ភាគ០២

293 16 0
                                    


     បញ្ចប់អាហារដ៏សែនឡូឡារបស់នារីៗទាំងនោះហើយ មិត្តទាំងបីក៏បានលាគ្នារៀងៗខ្លួនចេញទៅ ទុកឲ្យរាងស្ដើងកំពុងរៀបរយខ្លួនដើរចេញទៅតាមក្រោយ។ ពេលចេញមកដល់មុខហាងនាងក៏បានឃើញលីម៉ារីអូជាសង្សារចាស់បានបណ្ដើរគ្នាជាមួយនឹងមិត្តស្រីថ្មីឈ្មោះថាជេននីនឹងឯង។ ឃើញហើយរ៉ូសពិតជាឈឺចិត្តមែនទែន ដែលស្នេហាមួយនេះនាងត្រូវចាញ់ប្រៀបទាំងមិនដឹងខ្លួន។ នាងបោះជំហ៊ានបម្រុងដើរកាត់នឹងឌឺពួកគេ ប៉ុនែ្តទាស់ថានាងមិនទាន់មានសង្សារថ្មីផង?

រាងស្ដើងងាកចុះងាកឡើងបានឃើញជុងយ៉ុនកំបុងតែសើរចេញមកពីក្នុងហាងដូចគ្នា ទើបភ្លាមនោះនាងស្ទុះទៅចាប់ដៃរបស់ជុងយ៉ុនអូសមកឱបយ៉ាងលឿនដើរទៅវឹងកាត់មុខរបស់លីម៉ារីអូនឹងជេននី។

យូជុង : ហ......!!!
រ៉ូស : បានហើយមនុស្ស-គ ខ្ញុំដឹងថានាយនិយាយមិនបានទេ ប៉ុនែ្តជួយបន្តិចទៅណា ខ្ញុំខ្មាស់គេណាស់ដែលកើតមកស្អាតដូចទេពធីតា តែបែរជាត្រូវមនុស្សចង្រៃនោះទាត់ចោល! នាយថាវាយុត្តិធម៌ទេ?

មុខនាងញញឹមតែមាត់លួចនិយាយតិចៗទៅកាន់ជុងយ៉ុនមិនឈប់ ព្រមទាំងឱបដៃគាត់បណ្ដើរដូចសង្សារស្រឡាញ់គ្នាណាស់ណាអញ្ចឹង។ ទាំងដែលការពិតទៅជុងយ៉ុនពិតជាចង់និយាយតបណាស់ តែគាត់រកចន្លោះចូលមិនបានឡើយ។

លីម៉ារីអូ : ឆើស!!! សង្សារថ្មីហ្ហ? មើលទៅធម្មតា ប្ដួររសនិយម?
រ៉ូស : មែន!!! ហើយយ៉ាងមិច? ឯងក៏មិនខុសពីយើង!
(ងាកមកឆ្លើយតបអូសទាំងថៃជុងយ៉ុនមកភ្លាមៗ)

លីម៉ារីអូ : រ៉ូសហ្ហា....និយាយស្រួលៗបានទេ?
រ៉ូស : មិន!!! កាលដែលក្បត់យើងនេះ ឯងក្បត់ស្រួលៗ?
លីម៉ារីអូ : មកពីអូនបែបនឹងហើយ ទើបបងទ្រាំមិនបាន!
រ៉ូស : ចុះនាងល្អជាងខ្ញុំត្រង់ណា? គ្រាន់តែបានដោះធំជាងតែបន្តិចនឹង!!! ឆើស!!! តោះទៅបងសម្លាញ់!

រ៉ូសថាឲ្យលីនឹងជេនរួចក៏បណ្ដើរជុងយ៉ុនចេញទៅបន្តរហូតមកដល់ចំណតឡាន នាងក៏អង្គុយយំយកតែម្ដង។ ពីរឆ្នាំនាងពិតជាស្រឡាញ់លី ទោះបីជាមិនសូវនៅក្បែរ ហើយនាងទទួលស្គាល់ថានាងមិនសូវបាននៅជិតនែបនិតជាមួយគូរស្នេហ៍ ដែលជាមូលហេតុធ្វើឲ្យដៃគូនឿយណាយនឹងឯង។ នាងទទួលការបែក តែនាងពិបាកទទួលយកអារម្មណ៍ភ្លាមៗណាស់។

ស្នេហ៍ចៃដន្យWhere stories live. Discover now