រឿង វិមានទឹកសន្សើម
« ភាគទី11 »
កាន់តែរត់កាត់តែស្ងាត់ទៅៗដូចជាមិនមែនទីក្រុងដែលធ្លាប់តែអ៊ូអរមានមនុស្សដើរឆ្វែងឆ្វាត់ទាំងយប់ទាំងសោះ ។
បើសិនជាអ្នក ទោះកំពុងតែរអានឹងរឿងដែលកើតឡើងក្នុងទី
ក្រុងក៏ដោយ តែបើមនុស្សជាទីស្រលាញ់កំពុងតែជួបគ្រោះ
ថ្នាក់ត្រូវការអ្នកជួយសង្គ្រោះហើយ បើអ្នកនៅតែមិនចូលខ្លួនជួយទៀត តើអ្នកជាអ្វី ? ដំណាក់កាលនេះ លែងខ្លាចរអានឹងអ្វីទៀតហើយ បើជួបក៏ទប់ទល់ ឈ្នះមិនឈ្នះក៏តាមហ្នឹង ។ផ្សែងអ័ព្វសក្បុះហោះមកព័ទ្ធជុំវីញរាងកាយនាយទាំងពីរ
យ៉ាងក្រាស់ក្រៃ ។ ទឹដ្ឋភាពទីក្រុងដែលស្ងាត់ ថ្នល់នឹងដងវីថី
ដែលខ្លួនបានរត់ រសាត់បាត់បន្តិចម្ដងៗរហូតប្រែក្លាយជាព្រៃ
ស្មោងដ៏គួឪ្យខ្លាចដុះច្រូងត្រង់ទៅលើយ៉ាងខ្មៅងងិត ។ នេះជាសុបិន្ត ឬជាការពិត ? សម្រែកសត្វប្រចៀវ យំទ្រហឹងអើង
កងរំពងពេញព្រៃ ឆ្លងឆ្លើយជាមួយសត្វក្អែក មៀម នឹងទីទុយ
ហាក់ដូចជាវែកញែកគ្នាពីអ្វីមួយមិនដាច់ស្រេចសោះ ។ទឹកសន្សើមធ្លាក់ចុះងងិតព្រៃព្រឹក្សា ធ្វើឪ្យរុក្ខដែលងាប់ជា
ច្រើនឆ្នាំកន្លងមកហើយ ក្រោកឡើងវីញដូចជាមានវិញ្ញាណ
អបអរជាមួយជីវិតថ្មីព្រោងព្រាត ។ ចចកព្រៃ លូតម្អូញតម្អែរ
ល្វើយៗពីទីនេះមួយទីនោះមួយ កាលបើបានឮនឹងត្រចៀក
ហើយ ព្រឺឆ្អឹងខ្នងខ្ញាក ......... ។J hope នឹង Tae រត់មិនបានសម្លឹងមើលអ្វីដែលស្ថិតនៅជុំ
ខ្លួនឡើយ កែវភ្នែករវល់តែសម្លឹងមើលបុរសម្នាក់នោះរហូតមិនឪ្យរបូតពីក្រសែភ្នែក ។ នាយទាំងពីតាមផិតៗហើយ ទោះ
អស់កម្លាំងយ៉ាងណាក៏មិនដកថយដែរ ។ រត់យូៗ Tae មានអារម្មណ៍ថាត្រជាក់ទៅខុសពីធម្មតា ទើបនាយងាកចោលក្រសែភ្នែកសម្លឹងមើលជុំវីញខ្លួន ទើបស្រឡាំងកាំងផ្អាកដំណើរ
លែងរត់ទៅមុខបន្តទៀត ។ ដៃជើងមុតបន្លានឹងមេកឈើងាប់
កោសរលាត់ស្បែកឈាមរហាច ពេលនេះទើបនាយដឹងខ្លួន
ថាគ្រប់យ៉ាងដែលខ្លួនបានឃើញនេះ ជារឿងអភិនីហារកើត
ឡើងពិតៗ ។
YOU ARE READING
រឿង វិមានទឹកសន្សើម The Series
Fantasyប្រភេទរឿងស្នេហាបុរស លក្ខណះអភិនីហា អាថ៍កំបាំង ស្នេហារោលរាលក្ដៅត្រជាក់ រវាងបីសាចជញ្ជក់ឈាមនឹងមនុស្សលោក ឈ្នានីស ឬស្យា ភ័យរន្ធត់ រួមគ្នាក្នុងរឿងមួយ ។