រឿង វិមានទឹកសន្សើម « ភាទី13 »

119 17 4
                                    

          រឿង វិមានទឹកសន្សើម

                            « ភាគទី13 »

                           « ជំនួបស្នេហ៍ »

    ពេលវេលាចេះតែរំកិលទៅមុខមិនដាច់ រឿងហេតុដែល
បានកើតឡើងក៏ចេះតែដោះស្រាយមិនទាន់បាននៅឡើយ ។ ក្នុងរយះពេលនេះគ្រូពេទ្យ Namjoon កំពុងតែឆ្កាដៃឆ្កាជើងយ៉ាងវក់វីក្នុងការរិះរកវីធីដើម្បីជួយសង្គ្រោះ Tae Va
របស់យើង ។ ដូចដែលយើងធ្លាប់បានដឹងអីចឹង ថ្នាំបន្សាបគឺមិនដឹងថាជារបស់អ្វីនោះទេ តែគ្រូពេទ្រ Namjoon ខំប្រឹងរកគ្រប់វីធីពីមួយម៉ោងទៅមួយម៉ោង អត់សម្រាកអត់ញ៊ាំដើម្បីតែថ្នាំមួយមុខ ។ ចំណែកអង្គម្ចាស់ Jung Kook នៅអង្គុយមើលថែ Tae Va រហូតមិនទៅណាចោលឡើយ ។
បើបានឃើញសភាពម្ចាស់ស្នេហ៍កាន់តែស្លេកប្រែប្រួលខ្លាំង
ទៅៗ អង្គម្ចាស់ចេះតែព្រួយបារម្ភហើយស្រែកឆោឡោឪ្យគ្រួពេទ្យ Namjoon មកមើលនឹងបន្ថែមល្បឿនក្នុងការរកថ្នាំឪ្យឆាប់ជាងនេះ ព្រោះពេលវេលាមិនអាចនៅរងចាំបានទៀតនោះទេ ។ រឺឯ Jin ក៏ដេកលង់លក់មិនទាន់ដឹងខ្លួននៅ
ឡើយដែរ សភាពល្អប្រសើមិនមានអ្វីជាការបារម្ភដូច Tae Va ឡើយ ។ មិនថាទាំងដួងព្រលឹងដែលស្ថឹតនៅក្នុងវិមានទឹកសន្សើមក្ដី ឬក៏សម្បកកាយដែលស្ថឹតនៅមន្ទីពេទ្យក្ដី ។

ញើសស្រក់ក៏មិនហ៊ានជូត ស្រេកទឹកក៏មិនឈ្លាតផឹក ដៃកំពុងមមាយញឹកក្នុងការផ្សំសារជាតិថ្នាំផ្សេងៗចូលគ្នា ចំ
ណែកភ្នែកកំពុងសម្លឹងមើលសៀវភៅមិនដាច់ ។ មកដល់ទំព័រមួយ គ្រូពេទ្យផ្អាកដំណើរការហើយសម្លឹងមើលទំព័រនោះដោយភ្ញាក់ផ្អើល ។ រិះគឹតរាងសមហេតុផលដែរ នាយ
ក៏ស្ទុះទៅជិតអង្គម្ចាស់ភ្លាម រួចស្រដីទាំងអន្ទះសារថា ៖

Namjoon = អង្គម្ចាស់ ! នៅក្នុងទំព័រសៀវភៅនេះ គេបាន
រៀបរាប់ថា ! ថ្នាំមួយប្រភេទនេះយើងអាចសង្គ្រោះជីវិតមនុស្សដែលពុលនឹងផ្លែឈើពិសបាន ! តែវាជាប្រភេទថ្នាំ
ដែលផ្សំដោយមន្តអាគមនឹងថ្នាំវីជ្ជាសាស្ត្រ !

Jung Kook = ជាការពិតអ្ហេស៎ ? ( អង្គម្ចាស់ស្ទុះមកសម្លឹង
សៀវភៅនោះទាំងសេចក្ដីត្រេកអរ )

Namjoon = ក្រាបទូលអង្គម្ចាស់ !

Jung Kook = តើពួកយើងគួធ្វើយ៉ាងមិចខ្លះ ដែលអាចធ្វើ
ឪ្យថ្នាំមួយប្រភេទនេះកើតឡើងបាន ?

រឿង វិមានទឹកសន្សើម The Series Donde viven las historias. Descúbrelo ahora