រឿង វិមានទឹកសន្សើម « ភាគទី9 »

149 8 0
                                    

                               រឿង វិមានទឹកសន្សើម

                                      « ភាគទី9 »

   កន្លែងចតឡាននៅ The Big G គឺជាសួនច្បារដែលមាន
ដើមឈើកម្ពស់ពីរម៉ែត្រដាំលម្អយ៉ាងស្កេសស្កាស់ ខាន់ជាប្លង់មួយៗសម្រាប់ភ្ញៀវចតឡាន ។ ដោយហេតុនេះហើយ វាក៏ជាកន្លែងបិតបាំងសម្រាប់ដៃគូដែលទាក់ទងក្នុងក្លឹប មកបំបោសអង្អែលគ្នាលេងមួយផ្នែកផងដែរ ។ វាមិនខុសអីពី Benនឹង Joe ដែលបានលួងលោម Jimin មកថើបផ្ដេកផ្តិតគ្នានៅកន្លែងចតឡាននេះនោះទេ ។

Joe ថើបឈ្មុសឈ្មុលកញ្ចឹង_ករបស់ Jimin យ៉ាងវក់វីនឹងឈ្លក់វង់វែង ។ ចំណែក Ben ចាប់សើយអាវនាយតូចថើបអង្អែលក្បាលពោះ ហើយច្បិចចុងសុដន់ស៊ីជម្ពូរបស់នាយតូច ដែលធ្វើឪ្យនាយតូចស្រើបស្រាលរហូតដល់ថ្នាក់ធ្លោយមាត់ចេញសម្លេងថ្ងូរឡើងមក ។ នៅកន្លែងងងិតមានតែពន្លឺភ្លើងរាត្រីចាំងមកតិចៗ ធ្វើឪ្យអ្នកទាំងបីអាចបង្កាត់ភ្លើងតណ្ហាបានយ៉ាងក្ដៅរោលរាល ។ Jimin បានត្រឹមតែឈរនៅស្ថាមឪ្យបុរសទាំងពីរលូកលាន់រាងកាយរបស់ខ្លួនដោយមិនមាត់សូម្បីតែមួយអ៉ឹស ។

   សាច់រឿងក៏បានឆ្លុះបញ្ចាំងពី Tae Va នឹង Suga ដែល
កំពុងតែអង្គុយញ៊ាំបបរពងមាន់នៅក្នុង Condo ឯណេះវីញម្ដង ។ នាយតូចចូកបបរញ៊ាំយកៗ ដោយមិនគឹតពីនាយធំកំពុងតែអង្គុយមើលខ្លួនសោះ ។ ឃើញនាយតូចចូលចិត្តនឹងរស់ជាតិបបរនេះខ្លាំង នាយធំដែលកំពុងតែអង្គុយមើលដោយអស់សំណើចនុះ ក៏និយាយឡើង ៖

Suga = ឆ្ងាញ់ណាស់ហើយមើលទៅ បានជា Tae ញ៊ាំយកៗ មិនចាប់អារម្មណ៍ពីបងបន្តិចសោះយ៉ាងនេះ ?

គ្រាន់តែឮភ្លាម នាយតូចក៏ដាក់ស្លាបព្រាចុះ ហើយចាប់ញឹមៗ
ទាំងសេចក្ដីអៀនខ្មាស់ ។ នាយធំចាប់សើចកក្អឹកបន្តិច ក៏រុញចានបបររបស់ខ្លួនហុចឪ្យទៅនាយតូចបន្ថែម រួចនិយាយ ៖

Suga = បើចូលចិត្តខ្លាំង ! Tae ញ៊ាំរបស់បងទៀតទៅ !

Tae Va = អត់ ! អត់ទេ ! បង ! បងញ៊ាំទៅ ! វាជារបស់បង !
ខ្ញុំញ៊ាំឡើងពីរចានហើយ ! ហើយឥឡូវក៏ណែនពោះដែរ ! បងញ៊ាំខ្លួនឯងទៅ !

Suga = បងមិនឃ្លានទេ ! Tae ញ៊ាំទៅ !

មាត់ថាឆ្អែត តែកែវភ្លែកសម្លឹងចានបបរមិនដាក់សោះ ។ នាយធំចេះតែបង្ខំឪ្យញ៊ាំច្រើនសារពេក ទ្រាំលែងបានហើយក៏ខ្លាចនាយធំអន់ចិត្តផង នាយតូចក៏យកមកញ៊ាំមួយចានទៀតដោយសេចក្ដីត្រេកអរ ។ ក្រោយឃើញការញ៊ាំជាសេចក្ដីសុខមួយរបស់ Tae នាយធំ Suga សប្បាយចិត្តញញឹមបិតមាត់មិនជិតឡើយ ។ ម៉ោងប្រហែលជិតដល់យប់ទៅហើយ Suga នៅមិនទាន់ត្រឡប់ទៅផ្ទះរបស់ខ្លួនវីញទៀត ។ ញ៊ាំបបររួច ក៏បន្តអង្គុយមើលភាពយន្តរន្ធត់បន្ថែមទៀតជាមួយគ្នា ។ ដល់ឈុតរន្ធត់ភ័យខ្លាច នាយតូចភ្ញាក់ស្រែកទាញភួយឬខ្នើយមកបិតមុខ ជួនកាលស្ទុះទៅអោប_កនាយធំទៀតផង ។ នាយធំឃើញទង្វើរនាយតូចកើតឡើងដោយអចេតនាមកលើខ្លួន នាយក៏មានអារម្មណ៍ល្អៗកើតឡើងជាបន្តបន្ទាប់មកផងដែរ ។ ចំណែកនាយតូចមិនបានចាប់អារម្មណ៍អ្វីមកលើនាយធំបន្តិចសោះឡើយ ដល់ឈុតខ្មោចចេញ នាយតូចក៏ស្ទុះមកអោបនាយធំម្ដងទៀត ស្រាប់តែពេលនោះ មុខនឹងមុខរបស់គេទាំងពីរជុលគ្នា ភ្នែកទល់ភ្នែក ថ្ងាស់ទល់ថ្ងាស់ ច្រមុះទល់នឹងច្រមុះ ។ ចង្វាក់បេះដូងក៏ចាប់លោតឡើងស្រឺតទៅៗយ៉ាងញាប់ ញើសក៏ចាប់បែកមកបន្តិចម្ដងៗ ខួក្បាលនឹងអារម្មណ៍ចាប់រវើរវាយវិលវល់គឹតអ្វីមិនដាច់ស្រេចបន្តិចសោះ ។ សម្លឹងមុខគ្នាយូៗ Suga ក៏ចាប់
យកបបូរមាត់ដ៏ទន់របស់ខ្លួនទៅផ្អឹមនឹងបបូរមាត់ស៊ីជម្ពូររបស់
នាយតូច Tae ភ្លាមៗ ។ កម្ដៅឪន្ធៗចេញពីបបូរមាត់នឹងរុន្ធច្រមុះ ធ្វើឪ្យនាយតូចបណ្តោយអារម្មណ៍រំជើបរំជួលមួយនេះ
ទៅតាមការធ្វើរបស់នាយធំមិនអល់ឯកចិត្ត ។

រឿង វិមានទឹកសន្សើម The Series Onde histórias criam vida. Descubra agora