រឿង វិមានទឹកសន្សើម « ភាគទី15 »

163 7 2
                                    

                              រឿង វិមានទឹកសន្សើម

                                      « ភាគទី15 »

                      « ទារុណកម្មព្រះចន្ទពណ៍ឈាម »

  នាយតូចងាកឆ្វេងស្តាំស្វែងរកបន្ទប់ដែលគេលាក់បាំង Tae
។ មកដល់ជិតបន្ទប់មួយ នាយក៏ស្រវារត់ចូលកន្លៀតទ្វាដើម្បី
ពួន ព្រោះមានអ្នកបម្រើពីរនាក់កំពុងតែដើរចេញពីបន្ទប់នោះ
ដោយមានសម្ភារះជូតសម្អាតខ្លួនអ្នកជំងឺ ។ ហេតុនេះហើយ
ទើបនាយគឹតថាបន្ទប់នោះច្បាស់ជាមាន Tae ស្ដិតក្នុងហ្នឹង
មិនខាន ។ អ្នកបម្រើរដើរទៅផុតបន្តិច Jin ក៏ដើរចេញពីកន្លៀតនោះហើយលបៗសម្ដៅចូលទៅបន្ទប់នោះ ។

ចូលទៅដល់ នាយចាប់ស្រឡាំងកាំងជាខ្លាំង ក្រោយពេល
ឃើញ Tae ដេកស្ដូកស្ដឹងលើគ្រែដូចសាកសព ។ នាយស្ទុះ
ចូលទៅជិតបងប្រុស ហើយលើកដៃអង្អែលមុខថ្នមៗដោយ
ទឹកភ្នែកស្រក់ចុះមកដូចទឹកបាក់ទំនុប ។ នាយសើយភួយមើល ឃើញស្នាមមុតរយះដាច់សាច់ជាច្រើនកន្លែងដែលគេ
លាបថ្នាំ នាយសម្លឹងមើលហើយមើលទៀតក៏កើតចិត្តអា
ណិតបងប្រុសជាពន់ប្រមាណ ។ នាយអោនក្បាលមកដេក
លើដើមទ្រូង ហើយលើកដៃបងប្រុសអោបថើបទាំងសេច
ក្ដីសោកស្តាយ ។ មិនគួណានាយស្អប់ នាយមើលងាយ នាយជេស្ដីឪ្យបងប្រុសទាំងដែលរឿងទាំងអស់នាយស្ដាប់តាមម្តាយ មិនដឹងថារឿងដែលម្ដាយប្រាប់ជាការពិតឬយ៉ាងណាទេ មិនគួណានាយតែងមានគំនិតចង់ព្យាបាទ រហូត
ដល់ថ្នាក់ចង់ជួលឪ្យគេសម្លាប់បងប្រុស មិនគួណាចាក់ចុចឪ្យប៉ាឈ្លោះខឹងស្អប់ បណ្តេញបងប្រុសឪ្យទៅរស់នៅខាង
ក្រៅផ្ទះតែម្នាក់ឯង មិនដឹងថាបងប្រុសលំបាកយ៉ាងណា ជួប
រឿងអីខ្លះ ហើយរស់នៅខ្វះភាពកក់ក្ដៅពីគ្រួសារថែមទៀត ។ នាយតែងចង់ធ្វើបាប តែបងប្រុសមិនដែលមានគំនិតបែបនេះ
មកលើខ្លួនម្ដងណាឡើយ មានតែនាយរករឿងបងមុន ពេល
បងទ្រាំលែងបាន ក៏ទាក់សម្ដីជេប្រមាថគ្នាដូចកាលកន្លងមក
នេះ ។

នាយបានត្រឹមតែខ្សឹបខ្សួលអួលដើម_ក ហូរទឹកភ្នែករហាម
ដាបថ្ពាល់ និយាយដាស់បងប្រុសឪ្យភ្ញាក់ឡើងតិចៗសឹងតែ
ស្ដាប់មិនឮផងថា ៖

Jin Tra = Tae ! ហ៊ឹក ហ៊ឹស ហ៊ឹស ! Tae ឆាប់ភ្ញាក់ឡើង
! ហ៊ឹស ហ៊ឹស ! ជូនយើងទៅផ្ទះវីញ ! កុំគេងយូពេក ក្រោក
ឡើងមកឈ្លោះគ្នាទៀត ! Tae អ្ហា៎ .... ! ក្រោកឡើងមកណា ហ៊ឹស ហ៊ឹស ! ហ៊ឺ ហ៊ឺ ! សូមអង្វរ .... ហ៊ឺ ហ៊ឺ ហ៊ឺស !

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 29, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

រឿង វិមានទឹកសន្សើម The Series Donde viven las historias. Descúbrelo ahora