រឿង វិមានទឹកសន្សើម
« ភាគទី10 »
នាយតូចឮនាយធំសួរមកកាន់ខ្លួនបែបនេះ នាយក៏ចាប់សម្រក់ទឹកភ្នែកមករហាមហូរកាត់ផែនថ្ពាល់ដែលកំពុងតែ
ស្រពាប់ស្រពោនដូចទឹកបាក់ទំនប់ ។ នាយធំចាប់អង្គុយចុះនៅចំពីមុខនាយតូច រួចលូកដៃទៅជូតទឹកភ្នែកឪ្យនាយតូចតិចៗបន្ទាប់មកសួរបន្តដោយសម្ដីផ្អែមត្រជាក់ឡើងថា ៖Namjoon = ហេតុអី ? ហេតុអីបានជាឯងប្រែក្លាយទៅជា
មនុស្សបែបនេះ Jimin ? ( នាយធំចាប់អង្អែលមុខនាយតូច
ថ្នមៗ )Jimin = ខ្ញុំមិនមែនទើបតែប្រួលប្រែនុះទេ ! ខ្ញុំជាមនុស្ស
បែបនេះតាំងតែពីដំបូងមកម៉្លេស ! ( នាយនិយាយបណ្តើរ
ទឹកភ្នែកហូរស្រក់មកបណ្តើរ )Namjoon = តើឯងស្រលាញ់នឹងចង់បានអង្គម្ចាស់ខ្លាំងណាស់មែនទេ ? បានជាឯងហ៊ានធ្វើរឿងមួយនេះដើម្បីដណ្តើមទ្រង់ពី Tae Va ? ទាំងដែលដឹងច្បាស់ហើយថាគេ
ជាគូនិស្ស័យជាមួយគ្នា ?Jimin = លោកគ្រូពេទ្រមិនអាចយល់នុះទេ ! ថាអារម្មណ៍
មនុស្សដែលស្រលាញ់គេគឺវាមានមហិច្ចតាខ្លាំងប៉ុណ្ណានុះ !Namjoon = ស្រលាញ់គេ ទាំងដែលគេមិនបានស្រលាញ់
តបមកវីញនោះមែនទេ ?Jimin = វាគឺជាក្ដីសុខ ! មនុស្សតែងតែចង់បានក្ដីសុខ ! អ្វីដែលធ្វើហើយ ហើយគឹតថាខ្លួនឯងមានក្ដីសុខ គឺគេធ្វើដោយមិនគឹតពីអ្វីទាំងអស់ !
Namjoon = បើធ្វើហើយ គេនូវតែមើលមិនឃើញពីតម្លៃដែលខ្លួនយើងបានលះបង់ចំពោះគេ តើវាហៅថាជាក្ដីសុខ
ទៀតដែរទេ ?សំណួរមួយនេះបានចោតសួរទៅនាយតូច ដែលធ្វើឪ្យនាយ
មិនអាចឆ្លើយតបត្រឡប់ទៅវីញមិនបាន ។ អារម្មណ៍ឈឺចាប់
ខ្លោចផ្សារបានពើតចុកជ្រួលធ្វើឪ្យទឹកភ្នែកបានបុកសម្រក់ហូរមកដោយមិនបានទ្រាមទុក ។ Namjoon ក៏ចាប់ទាញរាងកាយនាយតូចមកអោបផ្អិបជាប់នឹងដើមទ្រូងដ៏ហាប់ណែនរបស់ខ្លួន ដៃម្ខាងទះស្មាររីឯម្ខាងទៀតអង្អែលមុខរបស់
នាយតូចស្រាលៗថ្នមៗ បន្ទាប់មកនាយនិយាយលួងលោមបន្ថែម ៖Namjoon = ត្រឡប់មកជា Jimin កាលពីមុនវីញណា៎ ! ខ្ញុំ
ធានាថាគ្រប់គ្នាហ្នឹងស្រលាញ់មើលថែឯង ! មិនថាអង្គម្ចាស់
ឬខ្ញុំទេ !
ESTÁS LEYENDO
រឿង វិមានទឹកសន្សើម The Series
Fantasíaប្រភេទរឿងស្នេហាបុរស លក្ខណះអភិនីហា អាថ៍កំបាំង ស្នេហារោលរាលក្ដៅត្រជាក់ រវាងបីសាចជញ្ជក់ឈាមនឹងមនុស្សលោក ឈ្នានីស ឬស្យា ភ័យរន្ធត់ រួមគ្នាក្នុងរឿងមួយ ។