ភាគទី1 :តើជានិស្ស័យមែនទេ?🐰

144 3 0
                                    

|_yizhan🐰🐯_|

រឿង ព្រមបែកព្រោះស្រលាញ់🥺🥀


ភាគ 1 : តើជានិស្ស័យមែនទេ?

[ ចាន់ (រាងតូច): អ្នកខ្លះចូលមកក្នុងជិវិតយើងបានត្រឹមផ្ដល់ និងសាងរឿងល្អៗជាមួយគ្នា។ ខ្លះចូលមកបង្រៀននូវបំណិនជីវិតជាដើម ]

_ចូលសាច់រឿងយើងវិញ🐰

  ម៉េចក៏តានតឹងយ៉ាងនេះចឹង ធ្វើរបៀបនេះក៏មិនចេញ បែបនោះក៏ដោះស្រាយមិនកើត គ្រប់យ៉ាងដូចជាលេងសើចនិងខ្ញុំម្លេះ។ ណាស់ហើយឡើងទៅដំបូងអាគារបន្តិចសិន ក្រែងលោរមកវិញគិតឃើញវិធីស្រាយលំហាត់ក៏ថាបាន។ _ និយាយរួចរាងតូងក៏ឡើងទៅដំបូងអាគារ...

- 5 នាទីក្រោយមក -

   " ទីបំផុតមកដល់ហើយអាចាន់ តែហត់ណាស់ជណ្ដើរច្រើនកាំទៀតបើដឹងចឹងអត់ឡើងមកទេចុក ជើងណាស់។ អេ...!ឈប់សិនៗ " និយាយមិនទាន់ផុតផង រាងតូចក៏ស្រែកខ្លាំងៗទៅអ្នកម្ខាងទៀតដែលឈរលើបង្កាន់ដែកដូចបម្រុងលោតសម្លាប់ខ្លួន ។ រួចហើយក៏រត់ទៅទាញអ្នកម្ខាងទៀតចុះមកវិញ

" អួយឈឺណាស់! ម៉េចក៏ឯងមកទាញយើងចុះវិញចឹងឃើញទេរលាត់ដៃយើងហើយ " រាងក្រាស់ ក្រោយធ្លាក់មកក្រោមវិញក៏ស្រែកដាក់អ្នកម្ខាងទៀត

" អូ..!នេះឯងចេះឈឺដែរ...ចុះពេលឡើងទៅ
ម៉េចមិនគិតផង ថាបើឯងធ្លាក់ចុះទៅវាបែបណា? អ្នកណាជាអ្នកយំយែកពេលដែលបាត់បង់ឯង អ្នកណាទៅសោចសង្រែកពិបាកចិត្តពេលដែលគ្នានវត្តមានឯង តើពួកគាត់មិនមែនជាគ្រួសាររបស់ឯងទេឬ ? " រាងតូច ក្រោយទាញរាងក្រាស់ចុះមកវិញហើយនិយាយដាស់សតិអ្នកម្ខាងទៀតខ្លាំងៗ ។

" គ្រួសារមែនទេ..ហាសហ៎ា គួរអោយចង់សើចណាស់។ បើពួកគាត់ស្រលាញ់ខ្ញុំមែន មិនមែនទុកខ្ញុំចោលបែបនេះទេ។ ឯងមិនដឹងទេខ្ញុំនៅផ្ទះតែម្នាក់ឯងញុាំបាយក៏ម្នាក់ឯង ពេលដែលបានជួបពួកគាត់គឺបានតែពេលយប់តែប៉ុណ្ណោះ។ ហើយក៏មិនបានយូរដែរព្រោះពួកគាត់ល្វើយហើយក៏ចូលសម្រាក់ទៅ ។ ម្យ៉ាងខ្ញុំមិនចេះធ្វើអីទេ រៀនក៏មិនពូកែដែរ តើខ្ញុំចោលម្សៀតណាស់មែនទេ ? " រាងក្រាស់ បាននិយាយរឿងផ្ទាល់ខ្លួនប្រាប់ទៅរាងតូច ហើយទឹកមុខប្រែជាអស់សង្ឃឹមគ្នានទីពឹង ដូចពិភពលោកនេះមានតែគេម្នាក់ឯង...

រឿង ព្រមបែកព្រោះស្រលាញ់🥺🥀 (ចប់)Where stories live. Discover now