|_yizhan🐰🐯_|
រឿង ព្រមបែកព្រោះស្រលាញ់🥺🥀
ភាគ 1 : តើជានិស្ស័យមែនទេ?
[ ចាន់ (រាងតូច): អ្នកខ្លះចូលមកក្នុងជិវិតយើងបានត្រឹមផ្ដល់ និងសាងរឿងល្អៗជាមួយគ្នា។ ខ្លះចូលមកបង្រៀននូវបំណិនជីវិតជាដើម ]
_ចូលសាច់រឿងយើងវិញ🐰
ម៉េចក៏តានតឹងយ៉ាងនេះចឹង ធ្វើរបៀបនេះក៏មិនចេញ បែបនោះក៏ដោះស្រាយមិនកើត គ្រប់យ៉ាងដូចជាលេងសើចនិងខ្ញុំម្លេះ។ ណាស់ហើយឡើងទៅដំបូងអាគារបន្តិចសិន ក្រែងលោរមកវិញគិតឃើញវិធីស្រាយលំហាត់ក៏ថាបាន។ _ និយាយរួចរាងតូងក៏ឡើងទៅដំបូងអាគារ...
- 5 នាទីក្រោយមក -
" ទីបំផុតមកដល់ហើយអាចាន់ តែហត់ណាស់ជណ្ដើរច្រើនកាំទៀតបើដឹងចឹងអត់ឡើងមកទេចុក ជើងណាស់។ អេ...!ឈប់សិនៗ " និយាយមិនទាន់ផុតផង រាងតូចក៏ស្រែកខ្លាំងៗទៅអ្នកម្ខាងទៀតដែលឈរលើបង្កាន់ដែកដូចបម្រុងលោតសម្លាប់ខ្លួន ។ រួចហើយក៏រត់ទៅទាញអ្នកម្ខាងទៀតចុះមកវិញ
" អួយឈឺណាស់! ម៉េចក៏ឯងមកទាញយើងចុះវិញចឹងឃើញទេរលាត់ដៃយើងហើយ " រាងក្រាស់ ក្រោយធ្លាក់មកក្រោមវិញក៏ស្រែកដាក់អ្នកម្ខាងទៀត
" អូ..!នេះឯងចេះឈឺដែរ...ចុះពេលឡើងទៅ
ម៉េចមិនគិតផង ថាបើឯងធ្លាក់ចុះទៅវាបែបណា? អ្នកណាជាអ្នកយំយែកពេលដែលបាត់បង់ឯង អ្នកណាទៅសោចសង្រែកពិបាកចិត្តពេលដែលគ្នានវត្តមានឯង តើពួកគាត់មិនមែនជាគ្រួសាររបស់ឯងទេឬ ? " រាងតូច ក្រោយទាញរាងក្រាស់ចុះមកវិញហើយនិយាយដាស់សតិអ្នកម្ខាងទៀតខ្លាំងៗ ។" គ្រួសារមែនទេ..ហាសហ៎ា គួរអោយចង់សើចណាស់។ បើពួកគាត់ស្រលាញ់ខ្ញុំមែន មិនមែនទុកខ្ញុំចោលបែបនេះទេ។ ឯងមិនដឹងទេខ្ញុំនៅផ្ទះតែម្នាក់ឯងញុាំបាយក៏ម្នាក់ឯង ពេលដែលបានជួបពួកគាត់គឺបានតែពេលយប់តែប៉ុណ្ណោះ។ ហើយក៏មិនបានយូរដែរព្រោះពួកគាត់ល្វើយហើយក៏ចូលសម្រាក់ទៅ ។ ម្យ៉ាងខ្ញុំមិនចេះធ្វើអីទេ រៀនក៏មិនពូកែដែរ តើខ្ញុំចោលម្សៀតណាស់មែនទេ ? " រាងក្រាស់ បាននិយាយរឿងផ្ទាល់ខ្លួនប្រាប់ទៅរាងតូច ហើយទឹកមុខប្រែជាអស់សង្ឃឹមគ្នានទីពឹង ដូចពិភពលោកនេះមានតែគេម្នាក់ឯង...
![](https://img.wattpad.com/cover/324286969-288-k69360.jpg)
YOU ARE READING
រឿង ព្រមបែកព្រោះស្រលាញ់🥺🥀 (ចប់)
Fanfictionរឿង : ព្រមបែកព្រោះស្រលាញ់🥀 អុីបូ : ហេតុអីក៏ត្រូវបញ្ចប់ទៅចាន់ 🤧🥺? ចាន់ : សុំទោស... អុីបូ : បងមិនត្រូវការពាក្យសុំទោសទេ😖 បង គ្រាន់តែចង់ដឹងថាមានហេតុផលអីទើបត្រូវបញ្ចប់លឿនបែបនេះ😥 ចាន់ : សុំទោស.... អុីបូ : ok !! ( Yibo និយាយរួចបោះជំហានជើងដើរចេញទៅទាំងម...