ភាគទី6 : 🐰ពេលវេលាជាមួយបង🐯

36 1 0
                                    

|_🐯Yizhan🐰_|

  រឿង ព្រមបែកព្រើស្រលាញ់🥀🤧

  ភាគទី6 : 🐰ពេលវេលាជាមួយបង🐯

  

{ សៀវចាន់ : ក្នុងជីវិតអូនមួយនេះ មិនប៉ងប្រាថ្នាអ្វីទេក្រៅពីចង់រស់នៅជាមួយបងដល់ចាស់កោងខ្នង🍁 នៅក្បែរបងអូនកក់ក្ដៅណាស់ រាល់ពេលឃើញមុខបងរាល់បញ្ហារបស់អូនក៏រលាយបាត់ បងគឺមនុស្សតែម្នាក់ដែលអូនស្រលាញ់ខ្លាំងបំផុតវ៉ាង អុីបូ }


   .......................................

ក្រោយពីនោះមក រាងតូចតែងតែបបួលរាងក្រាស់ទៅដើរលេងកន្លែងដែលពួកគេធ្លាប់ទៅពីមុន ហើយថែមទាំងថតរូបជាមួយគ្នាជាច្រើនសន្លឹកទៀតផង។ រាងក្រាស់មិនយូរក៏កើតចិត្តសង្ស័យរាងតូច មានអារម្មណ៍ថារាងតូចប្លែកនិងគេមិនដូចរាល់ដង។


  វាមើលទៅដូចជាពេលវេលាចុងក្រោយដែលពួកគេនៅជាមួយគ្នាអញ្ជឹង។ តែនៅពេលរាងក្រាស់ ឃើញស្នាមញញឹមរបស់រាងតូច គេក៏មិនបានគិតច្រើនព្រោះគិតថាប្រហែលមកពីគេមិនសូវមានពេលកំដររាងតូចទើបបែបនេះ។ ម្យ៉ាងអោយតែរាងតូចសប្បាយចិត្តគឺគេក៏និងសប្បាយចិត្តដូចគ្នា។


  « តោះមកមើលក្នុងហាងកាហ្វេCopi coffee វិញ »

ពេលនេះដែរយូឈិន បានហៅសុឺភីង វូសុីង លីហ្វាង និងមិត្តរបស់លីហ្វាង មកប្រជុំមតិគ្នាថាធ្វើពិធីជប់លាងតូចមួយដូចរាត្រីស្រមោលសអោយ សៀវចាន់ និងអុីបូ ។ ព្រោះថ្ងៃនេះជាថ្ងៃទី7 ថ្ងៃចុងក្រោយរបស់់សៀវចាន់ជាមួយអុីបូហើយ😓




  ភ្លាមនោះ វូសុីង ក៏និយាយឡើង.
{~ គំនិតនេះល្អណាស់ បងយូឈិន !! ~}


{~ ចំណែកឯងការរៀបចំកម្មពីធីពេលយប់ទុកអោយខ្ញុំ និងមិត្តខ្ញុំជួយបងយូឈិន..តែក៏ត្រូវការយោបល់ពីពួកបងៗដែរ...~} យូឈិន និយាយឡើងទៅយូឈិននិងទាំងអស់គ្នា


   {~ រីឯខាងតន្រ្តី ពួកខ្ញុំចាត់ការបានបងៗ ធានាថាជាយប់មួយដែលមិនអាចបំភ្លេចបាន..~} លូពីង និយាយព្រមទាំងញញឹមតិចៗ..


  ភ្លាមនោះសុឺភីង ក៏ផ្ដល់គំនិតឡើងដែរ..
{~ ចឹងយូឈិន បងខលទៅប្រាប់សៀវ ចាន់ផង ថាយប់នេះក្នុងមានពីធីជប់លាង ត្រូវអញ្ជើញគេនិងអុីបូ មកជាមួយគ្នាណា ~}


រឿង ព្រមបែកព្រោះស្រលាញ់🥺🥀 (ចប់)Where stories live. Discover now