ភាគទី7 : មិនទម្លប់គ្នានអូន🐰🥀

47 1 0
                                    

|_🐯Yizhan🐰_|

  រឿង ព្រមបែកព្រោះស្រលាញ់🥀

 
ភាគទី7 : មិនទម្លាប់គ្នានអូន🐰🥀

  រាងក្រាស់ឃើញបែបនេះគេប្រញាប់បើកអានតែគេអានបានតែពាក់កណ្ដាលទឹកភ្នែកក៏ហូរមកដោយមិនដឹងខ្លួន គេពេលនេះស្រឡាំងកាំង ទប់លំនឹងលែងនិង រួចក៏ដួលអង្គុយទៅលើឥដ្ឋ....


       _________________________



  📁ដោយក្នុងសំបុត្ររាងតូច  បាននិយាយថា..📁
  

  [...] ក្ដីស្រលាញ់ហាមមិនបាន អរគុណបងដែលចូលមកក្នុងជីវិតអូន_តស៊ូនៅជាមួយគ្នា។ តែពេលនេះអូនព្រមដោះលែងបងហើយ វាមិនបានន័យថាអូនឈប់ស្រលាញ់បងទេ_គឺព្រោះតែអូនមិនល្អគ្រប់គ្រាន់។ ដូច្នេះបងអាចនិងរកឃើញមនុស្សម្នាក់ដែលល្អជាងអូន? អូនទៅហើយ កុំតាមរកអី...អូនពិតជាសុំទោសដែលទៅដោយមិនបាននិយាយលាជាមួយបង😭 អូនសុំទោស...🙏😣

   

                             { _ ពីអូន សៀវចាន់
 
                       _នៅតែនឹកនៅតែស្រលាញ់ }

    ___________________________


ក្រោយពីអានចប់រាងក្រាស់ក៏ប្រញាប់រៀបចំរត់ចេទៅទៅតាមរករាងតូច  ទាំងអារម្មណ៍មិននៅខ្លួន។ ដំបូងគឺគេទៅរកវូសុីង ព្រោះវូសុីងជាមិត្តជិតដិតនិងរាង
រាងតូច។  តែពេលទៅដល់ផ្ទះវូសុីង គឺអុីបូ មិនបានរកឃើញរាងតូចទេ។  រាងក្រាស់ពេលនេះគេកាន់តែអស់សង្ឃឹមខ្លាំងឡើងហើយ។


  **តែមិនចាំយូរគេក៏ប្រញាប់រត់ទៅហាងកាហ្វេយូឈិន ដើម្បីរករាងតូច។ **

          ~ ក្នុងហាងកាហ្វេCopi cafe ~

     ....រីងៗ..Hello welcome...

មិនចាំយូរយូរឈិនក៏សួរទៅភ្ញៀវដែលកំពុងដើរចូលមកក្នុងហាង
  {~សួស្ដីតើលោកត្រូវការកម្មង់ភេសជ្ជៈអ្វីដែរ? ~}




  គ្រាន់តែរាងក្រាស់ចូលដល់ក្នុងហាងភ្លាមគេដើរសំដៅទៅរកយូឈិន រួចសួរឡើងទាំងទឹកមុខបារម្ភ
  {~ បងយូឈិន តើបងមានឃើញមានសៀវចាន់ មកធ្វើការទេ ~}



  យូឈិន គ្រាន់តែលឺសំឡេងអុីបូ ភ្លាមគេឡើងភាំងបន្តិចដែរ ព្រោះឃើញរាងក្រាស់មកសួររកសៀវចាន់បែបនេះ។ តាមពិទៅយូឈិន ដឹងរឿងគ្រប់យ៉ាងតែក៏មិនប្រាប់ទៅអុីបូ ព្រោះគេបានសន្យាជាមួយរាងតូចហើយថានិងលាក់រឿងនេះជាការសំងាត់។



រឿង ព្រមបែកព្រោះស្រលាញ់🥺🥀 (ចប់)Where stories live. Discover now