ភាគទី2 :🐯ជាសង្សារបងហើយ🐰

73 2 0
                                    

|_yizhan🐰🐯_|

រឿង ព្រមបែកព្រោះស្រលាញ់🥺🥀

ភាគទី2 : 🐯ជាសង្សារបងហើយ🐰

[ អុីបូ ( រាងក្រាស់ ):តើស្នេហាពិតលើលោកមានទេ?
ស្រលាញ់មនុស្សម្នាក់គ្រាន់តែចង់នៅក្បែរគេឃើញស្នាមញញឹមគេរាល់ថ្ងៃ_ជីវិតយើងក៏ប្រែជារីកដូចផ្កាមិនមានអីហាមឃាត់មិនស្រស់បានឡើយ
««ម្នាក់នោះគឺអូន សៀវ ចាន់🐰😘»»" ]


~ចូលសាច់រឿងយើងវិញ~

ងូតទឹករួចហើយ...ចុះឯណាទៅអុីបូនេះគេមិនងូតទឹកសិនទេអី... អុីបូ...អុីបូ....តាបុិបូ...

  រាងតូចមិនអស់ចិត្តក៏ប្រឹងស្រែកហៅរាងក្រាស់រហូតដល់ដើរមកដល់តុក៏ឃើញstick note ដែលសរសេរដោយរាងក្រាស់_ ពេលរាងតូចអានរួចមុខក៏ប្រែជាក្រហមហើយក៏ដើរចុះទៅធ្វើអីញុាំពេលព្រឹក,,,

~នៅសាលារៀនយេសុី~

...កន្លែងបាល់បោះ...

  ( មានសិស្សប្រុស1 ក្រុមកំពុងលេងបាល់បោះហើយ ជជែកគ្នាលេងភ្លាមនោះមានសិស្សប្រុសម្នាក់និយាយឡើង... )

" នេះឯងចង់ប្រកួតជាមួយអុីបូ មែនទែន លីហ្វាង " លូពីង មិត្តម្នាក់ក្នុងក្រុមនិយាយទៅលីហ្វាង
( លូពីង ជាសិស្សពូកែប្រចាំថ្នាក់12 C )

" ថាម៉េចលូពីង...នេះដល់ថ្នាក់ប្រកួតផងហ៎េ... សិស្សស្រីម្នាក់ណាហ៊ានធ្វើឲ្យលីហ្វាង សុំការប្រកួតបែបនេះ...តើនាងស្អាតបុ៉ណ្ណាទៅ? ឆាប់ប្រាប់ភ្លាមលូពីង...." ឆុងអី សិស្សប្រុសក្នុងក្រុមនិយាយឡើង ( ឆុងអុី ហៅក្រៅមាត់រអិលនិយាយមិនចេះគិត )

" បើតាមយើងគិតគេមិនមែនជាមនុស្សស្រីទេ ឆុងអុី " ហ្វីយ៉ុង លូកមាត់និយាយដែរ

" នេះកុំប្រាប់ណា ថាឯងស្រលាញ់ប្រុសដូចគ្នានោះ... លីហ្វាង " ឆាំងជី និយាយទាំងបើកភ្នែកធំៗសម្លឹងទៅលីហ្វាង

" ពួកឯងនេះពិតជាមិនដឹងមែនហី ចុះនរណាដែលធ្វើអោយលីហ្វាងចាប់អារម្មណ៍និងខ្វាយខ្វល់ពីគេជាងគេក្នុងថ្នាក់យើងនោះ? " លូពីង លឺមិត្តនិយាយ សុាំពេកក៏សួរឡើង

" យើងដឹងម្នាក់និងប្រាកដជាអាល្អិតសៀវចាន់ហើយ " ឆុងអុី គ្រាន់តែលឺលូពីងនិយាយភ្លាមគេដឹងបាត់ហើយថាជានរណានោះ

រឿង ព្រមបែកព្រោះស្រលាញ់🥺🥀 (ចប់)Where stories live. Discover now