Ep 1+2 :មង្គលការ??

7.3K 232 3
                                    

ក្លឹប!
ឈៀរ៍! គ្រីងៗ
សំឡេងកែវទង្គិចលាន់ឮគ្រីងៗមិនដាច់ចេញពីសំណាក់នាយកម្លោះៗ សង្ហាៗ ថែមទាំងជាប្លេរបយដែលប្រកាន់រឹកពាក្អេងក្អាងអំណួតគ្មាននរណា ហ៊ានច្រឡើសបើសជាមួយនោះឡើយព្រោះជាអ្នកណាក៏ស្គាល់ ថាកម្លោះសង្ហារៗនេះជាកូនអ្នកណាមានអំណាចទ្រព្យសម្បត្តិបែបណា។

"ដាច់វើយដាច់"
"អឺៗ..ដាច់ក៏ដាច់"
"តែយើងឆ្ងល់មួយថ្ងៃហើយអាជុងវាកើតស្អីបានថ្ងៃនឹងដូចអារម្មណ៍ល្អម្ល៉េះ?"ទប់ចម្ងល់ លែងបានកម្លោះសង្ហារចាយរាងដាក់ស្រីៗនិងមានកិត្តិនាមថាជាបុរសសម្ដីផ្អែមនោះក៏សួរទាំងពុំអស់ចិត្តព្រោះថាតាំងពីព្រឹងមកទល់រសៀលនេះណា៎សម្លាញ់ដែលជាកំពូលព្រាននារី ចន ជុងគុក នោះប្លែកខ្លាំងណាស់អារម្មណ៍ខ្លាំងណាស់មិនដឹងថាទៅត្រូវឆ្នោតមកពីណាទេ។
"ហ៊ើយ ធ្វើដូចមិនស្គាល់វាចឹងបែបបានមាន់ថ្មីហើយ" មិនទុកឲម្ចាស់សមីខ្លួនឆ្លើយទាន់កម្លោះរពិលរពូច ផាក ជីមីន ក៏ឆ្លើយជំនួសព្រោះវាមិនចម្លែកទេដែល សម្លាញ់ហៅឲមកជួបជុំបែបនេះព្រោះប្រហែលបានមាន់ថ្មីហើយក៏ចង់ណែនាំមិត្តថែមទេដឹង និស្ស័យ ចន ជុងគុក នេះនរណាមិនស្គាល់នោះ។
"ខ្ចិលតាប៉ែច្រើនណាស់សម្រេចថាហៅយើងមកគ្រាន់ផឹក?" ជាម្ដងទៀតដែលកម្លោះសង្ហា សស្លេកដែលសង្ងំអង្គុយយ៉ាងស្ងៀមស្ងាត់នោះស្រដីឡើងទាំងធុញទ្រាន់ផ្អែកខ្នងនិងសាឡុងលើកជើងសាក់លើតុយ៉ាងរំភើយ ទាំងមិនខ្វល់ថាពាក្យដែលខ្លួនឯងបញ្ចេញមុននេះសឹងតែឲ្យ
អ្នកក្បែរៗនេះហក់ធាក់ទៅហើយកុំតែជាមិត្តទេ។

"អើយ..យើងហៅមកក៏មានរឿងសំខាន់នឹងណា"
"ក៏ឆាប់និយាយមក"
"គឺ ថេយ៉ុងមកវិញហើយ" ជុងគុក
"ហា៎ស?"
"មកពីអង្កាល?"
"មែនហើយមិចក៏យើងមិនដឹង?"
គ្រាន់តែដឹងថាថេយ៉ុងមកវិញភ្លាមម្នាក់ៗហាក់សូប្រាយ៍ខ្លាំងណាស់ មិនចម្លែកទេដែលជុងគុកមួយថ្ងៃនេះញញឹមមិនបាត់នោះ។
តែហេតុអី ថេយ៉ុង មកមិនប្រាប់គ្នា?

"ចម្លែកណាស់មិចក៏មកស្ងាត់ៗបែបនេះ?" ជីមីន លើកចិញ្ចឺមសឹងដូចបូរខណៈខួរក្បាលកំពុងគិតឆ្ងល់ថាមិចក៏មិត្តសម្លាញ់ដែលបែកគ្នារាប់ឆ្នាំទៅរៀនបរទេសមកវិញបែរជាលាក់លាមមិនប្រាប់មិត្តបែបនេះ?

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now