Ep23: ម៉ាក់មិនឲ្យលែង

1.4K 87 6
                                    

ព្រឹកឡើង÷

ព្រលឹមស្រាងៗស្ដែងអោយឃើញគូរស្វាមីភរិយាទាំងពីរនាក់ក៏បានរៀបចំចាត់ចែងចេញដំណើរដូចគ្នាព្រោះចង់ឆាប់លែងលះទើបនាយតូចកកើសំបុត្រជើងហោះហើរទាំងព្រលឹមបែបនេះម្យ៉ាងទម្រាំធ្វើដំណើរដល់កូរ៉េវាអាចនិងចំណាយពេលច្រើន។

ទាំងពីរនាក់ក៏បណ្ដើរគ្មាចុះមកទាំងមិននិយាយអ្វីមួយអឹះ ម្នាក់ៗគឺស្ងាត់រឿងខ្លួនខណៈពួកគេទាំងពីរក៏ឆ្ងល់ព្រោះមិនឃើញកញ្ញា ស៊ូជី សោះក៏គ្មានអារម្មណ៍គិតថានិងនិយាយលាគ្នាជាមួយនាងដែរ។

ង៉ោង~

ភាពស្ងប់ស្ងាត់ក៏នៅតែបន្តឡើឡានមានអ្នកបើកឯពួកគេគឺអង្គុយនៅបាំងក្រោយយ៉ាងស្ងាត់ស្ងៀម ដោយឃើញថាស្ថានការណ៍វាតឹងតែងពេករាងក្រាស់ក៏គិតថានិងនិយាយអីដែលអាចរំសាយវេលាតានតឹងនេះបាន។

"បងគិតថាពួកយើងចូលញុាំអីសិនទៅ"
"ចាំញុាំនៅលើយន្ដហោះក៏បាន" ព្រោះវាក៏មានអាហារស្រាប់ម្យ៉ាងក៏មិនចង់ឲ្យវាចែងឆ្ងាយនោះដែរ។

"បាទ" នាយក៏ស្ងាត់ទៀតស្ងាត់តែខាងក្រៅប៉ុណ្ណោះឯខាងក្នុងវាកំពុងលោតបុកសឹងបញ្រ្ចាស់គ្នាទៅហើយ ។

យូរៗម្ដងនាយក៏លួចមើលទៅរាងតូចទាំងកែវភ្នែកពោរពេញដោយក្ដីស្រឡាញ់មិនផ្លាស់ប្ដូរតែនាយអាចធ្វើអ្វីបានទៅ?
បើនាយបាននិយាយហើយថា ព្រមធ្វើគ្រប់យ៉ាងដោយមិនប្រកែកនោះ?

ជាងប៉ុន្មាននាទីក្រោយពួកគេក៏មកដល់ប្រលានហើយសន្ទុះជើងហោះហើរក៏ចាប់ផ្ដើមក្រោយពីពួកគេ ឆេគអីន រួច។

ហើយប្រាកដណាស់ថាវាយូរទើបពួកគេចំណាយជាង16ម៉ោងទម្រាំដល់ប្រទេសកូរ៉េខណៈពេលនេះក៏យប់ជាងម៉ោង9បាត់ទៅហើយ។

ងឺត~

ភូមិគ្រឹះគីម÷

សំឡេងឡានឈប់ច្បាស់ណាស់ថាជាឡានដែលពួកគេខលឥ្យទៅយកធ្វើឲ្យទាំងលោកស្រីនិងលោកប្រមុខត្រូវឆ្ងល់កាត់យប់ថាពួកគេមកធ្វើអ្វីលឿនម្ល៉េះ?

"ម៉ាក់...ប៉ា" ថេយ៉ុង ឧទានហៅពួកគាត់តិចកាលបើដើរចូលមកក៏ឃើញពួកគាត់កំពុងអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវ។

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now