Ep 17 :ថ្នាំងងុយដេក

1.5K 80 6
                                    

មិនយូរកាយទាំងពីរដែលគេងអោបគ្នាស្នឹតក៏គេងលង់លក់បាត់ត្បិតអស់កម្លាំងពីការធ្វើសង្រ្គាមផង។

ម៉ោង8យប់÷
វាពិតណាស់ថានាយពិតជាអស់កម្លាំងនិងល្ហិតល្ហៃទើបការគេងវាយូររហូតយប់ទៅហើយទើបរាងតូចផ្ដើមរឮក បើកភ្នែកតូចៗសម្លឹងមើលពិដានភ្លឹះៗក៏ចាប់អារម្មណ៍ថាគ្មានគេម្នាក់នោះទៀតនោះទេប្រហែលគេក្រោកចេញទៅខាងក្រៅក៏មិនដឹង។

ថេយ៉ុង ក្រោកទៅចម្រះកាយ ពេលដឹងថាខ្លួនទាំងស្អិតនិងស្អុះស្អាប់វាក៏ចំណាយចាយពេលជាង1ម៉ោងទើបរួចរាល់ខណៈរាងតូចក៏ចុះមកខាងក្រោមដើម្បីរកមើលថាគេកំពុងតែធ្វើអ្វីហេតុអ្វីក្រោកមិនដាស់នាយ? ចេះបណ្ដោយឲ្យគេងទល់ព្រលប់ទៅកើត។

"លោក-កំពុងតែធ្វើអី?" ព្រោះឃើញគេរវល់មួយកំណាត់ថ្ងៃហើយដើរទៅដើរមកទាំងជណ្ជូនរបស់រហូតទើបអត់និងឆ្ងល់មិនបានទើបកញ្ញា
ស៊ូជី ដើរមកសួរខណៈឃើញគេកំពុងតែរៀបវ៉ាញដោយមានកែវ2លើតុថែមទាំងមានការរៀបចំយ៉ាងស្រស់ស្អាតថែមទៀត។

"កំពុងតែ ដេដថីង ជាមួយនាងទេដឹង"
"ល-លោក?" ស៊ូជី មុខក្រហមភ្លាមៗកាលបើគេពោលដូច្នេះតែក៏ត្រូវបាក់មុខខណៈ...

"និយាយលេងទេ គឺខ្ញុំកំពុងរៀបចំដើម្បីលួងប្រពន្ធ"
"អ-អរ" នាងញឹមៗព្រោះរាងបាក់មុខដែរតែមិនអីទេនាងអាចទ្រាំបាន
"ចុះនាងមកធ្វើអីទីនេះ?" មែនហើយគ្រែងឈឺមិនអ៊ីចឹងចេញមកក្រៅត្រូវខ្យល់បែបនេះមិនល្អទេ។

"ក៏នៅក្នុងបន្ទប់អផ្សុកទើបចង់មកដើរលេងខាងក្រៅខ្លះ" ការដើរលេងនេះវាជាការពិតព្រោះនាងក្ដៅក្រហាយមួយល្ងាចហើយដែលត្រូវដេកស្ដាប់សំឡេងថ្ងូររបស់ពួកគេនោះ ទើបគិតចង់មកក្រៅដើម្បីរំងាប់អារម្មណ៍តែចៃដន្យក៏ឃើញគេធ្វើអីមិនដឹងដើរទៅមកៗ។
"អ្ហឹមម.." នាយក្រហឹមតប ដោយភ្នែកព្យាយាមផ្ចិតផ្ចងើទៅលើស្រទាប់ផ្កាដែលនាយបេះដាក់បង្រាយលើខ្សាច់មានរូបជាបេះដូង  យ៉ាងយកចិត្តទុកដាក់ មែនហើយ នាយពុំចង់អោយប្រពន្ធក្មេងខឹងនោះទេក៏មិនចង់ឲ្យគេពិបាកចិត្តនោះដែល បែបហើយនឹងហើយក៏គិតថារកធ្វើអីដែលសប្បាយដើម្បីអោយប្រពន្ធក្មេងឈប់ខឹងទៀត។

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now