Ep27:សម្ដីផ្អែម...

1.2K 80 2
                                    

ឌឹប*
ព្រូស!
មិនឲ្យគ្រូពេទ្យសង្ហានិយាយចប់ស្រួលបួលទេគ្រាន់តែនាយយល់ន័យសេចក្ដីភ្លាម  កន្ដាប់ដៃធ្ងន់កន្ដុកដែលក្ដាប់ជាប់នោះក៏លើកវាយ អ្នកម្ខាងដួលព្រូសទាំងឈាមអញ្ជាញហូរមកក្រៅរឹមៗដែល.សបញ្ជាក់ថាកម្លាំងមួយដៃមុននេះគឺមិនស្រាលទេ។

"លេងសើចខុសពេលហើយ" នាយសង្ហានិយាយទាំងគំហកទៅកាន់គ្រូពេទ្យដែលព្យាយាមក្រោករវិញទាំងត្រដាបត្រដួសលើកដៃជូតឈាមចេញទាំងញញឹមហួសចិត្ត គិតទៅវាបែកបងវាយូរលែងស្គាល់លែងចាំអស់គ្រាន់តែប្រេងតិចតួចសុទ្ធហឹង្សាម៉ាអាប្អូនទូរទស្សន៌។

"សឺត...អាចង្រៃ" សំឡេងគ្រូពេទ្យសង្ហាក្រហឹមតិចៗត្បិតវាក៏រាងផ្សាត្រង់មុខរបួសែលមានម៉ាស់ពាក់បាំងមុខផងដែរតែក៏មិនភ្លេចេះេទាំងភាពខឹងក្រោធនោះដែលតែក៏មិនអាចតបតកាលបើនាយជាអ្នកផ្ដើមមុន។

"ថ្លើមធំហ៊ានជេយើងផង?  អាពេទ្យមុខចាស់"មុខចាស់ហើយ ក៏ថ្លើមធំទៀតនេះជាលើកទីមួយហើយដែលមានអ្នកដទៃមកជេនាយបែបនេះ បើជាអូនប្រពន្ធនាយក៏មិនខឹងដែលតែនេះជានរណាក៏មិនដឹងមកជេនាយហើយនៅហ៊ានតម្លើងរឹកទៀត នាយនៅមិនទាន់ជម្រះបញ្ជីរាងកុហកបំភ័យរឿងមុននេះផង។

"ឯងនិងហើយថ្លើមធំហ៊ានហៅយើងអាផងហេ៎? យើងជាបងឯងមិចក៏មិនចេះគោរពយ៉ាងនេះ?"

"ខ្ញុំគ្មានខ្សែស្រឡាយជាមួយពេទ្យទេ"ជាបងតើយ៉ាងមិចបើនាយមិនទាំងខ្វល់ផងនោះ?ទោះគេអាយុលើសនាយ1ជួរក៏នាយមិនព្រឺដែរ÷

"ចុះយើងមិនខ្សែស្រឡាយឯង?" និយាយទាំងខឹងដែលអាប្អូនទូរទស្សន៌មិនចាំនូវថាគ្មានញាតិមិត្តខាងពេទ្យទៀតចុះនាយជាស្អី?មិនជាបងជីដូនមួយ? ចាំមើលដោះម៉ាស់ប៉ុន្នឹងហើយនៅចាំទៀតអត់÷

"ជី-ជីន ហ្យុង? " ជុងគុក បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលដែលអ្នកខាងមុខនេះជាបងជីដូនរបស់ខ្លួនចង្រៃយ៎ចេះភ្លេច ជីន ហ្យុងទៅកើត÷

"អើ-ជាយើងយ៉ាងមិចចាំនៅ?" ពោលទាំងងាកមុខចេញត្បិតរាងអន់ចិត្តដែលគ្មាននរណាចាំខ្លួនដោយនាយគ្រាន់តែមកពីបរទេសវិញមិនប្រាប់នរណា2ឆ្នាំសោះក៏វាភ្លេចហើយនៅមកដាល់បែកមាត់ទៀតគិតទៅថាសមទេ?

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now