Ep40:អូនគ្មានចេទនាទេ

1K 73 10
                                    

អាប៊ីក៏រហ័សចូលមួយជួយទប់កាយតូចខាងទៅលើរហូតដល់បន្ទប់ទើបថេយ៉ុង ដាក់បង្គួយលើចុងគ្រែទាំងទឹកមុខស្រពោន។

"អ្នកប្រុសមិនអីទេមែនទេ?" ព្រោះតែភាពស្ងប់ស្ងាត់និងរឹកពាហាក់គ្មានរូបវិញ្ញាណនៅខាងក្នុងអាប៊៏ក៏ដាក់បង្គួយផ្ទាល់ឥដ្ឋអង្គិលមកជិតរាងតូចសួរនាំដោយការបារម្ភគ្រៃលែង។

"នាងគិតថាខ្ញុំមិនអីទេត្រូវទេ?" នាយចង់ដឹងថាគ្រប់គ្នាសម្លឹងមកនាយជមនុស្សប្រភេទអ្វីជាមនុស្សទន់ខ្សោយឬឃោឃៅដូចដែលគេម្នាក់នោះគិត?

"អត់ទេ...គឺ-គឺខ្ញុំយល់ពីអ្នកប្រុស" នាងមិនដឹងថាត្រូវរៀបរាប់យ៉ាងមិចអោយត្រូវនោះទេត្បិតនាងត្រឹមជាអ្នកបម្រើទោះទើើសចិត្យរឿងអ្វីក៏ពុំហ៊ានបញ្ចេញឬប្រឆាំងនោះឡើយបានត្រឹមលាក់ទុក។

"នាងមិនយល់ពីខ្ញុំទេ" រាងតូចហាក់អស់សំណើចកាលបើឮប្រយោគមុននេះ យល់ឬ?
វាមិនអាចទៅរួចទេបើសូម្បីតែអ្នកដែលតែងនិយាយថាស្រឡាញ់ពេញៗមាត់ ក៏គេមិនទុកចិត្តឬយល់ពីនាយផងនោះចុះទម្រាំនាងដែលត្រឹមតែចូលមកបម្រើមិចនិងអាចយល់ទៅ។

"ខ្ញុំដឹងថាអ្នកប្រុសឈឺចាប់" នាងអោនមុខចុះត្បិតយល់ថាខ្លួនឯងនិយាយច្រើនខុសពីតួរនាទីតែបើអោយអង្គុយមើលដោយដកដង្ហើមចោលក៏នាងធ្វើមិនបានដែល ត្រឹមរយះពេលជាងមួយសប្ដាហ៍នេះនាងក៏យល់ណាស់ទៅហើយថាចាហ្វាយរបស់នាងកំពុងមានរឿងអ្វីហើយក៏ដឹងទៀតថាចាហ្វាយតូចរបស់នាងឈឺចាប់ខ្លាំងទាំងកំពុងមានទម្ងន់នាងបារម្ភណាស់។

"វាសមហើយដែលឈឺនោះព្រោះរឿងទាំងអស់ជាខ្ញុំដែលបង្កើតឡើង" ថេយ៉ុង សើចហឹសបែរ
មុខទៅម្ខាងទាំងចំអក់អោយខ្លួនឯងដែលល្ងង់ៗជឿលើនារីម្នាក់នោះ ហ៊ាសូម្បីជួលនាងដើម្បីការចង់ដឹងរបស់ខ្លួន...តែចុងក្រោយក៏ជានាយខ្លួនឯងដែលមកឈឺចាប់ ។

មែនហើយ នាយដឹងថា ជុងគុក ច្បាស់ជាចូលចិត្តស៊ូជី នឹងអាណិតនាង ត្បិតរាល់ពេលគេឃើញតែភាពល្អរបស់នាង ឃើញតែភាពទន់ភ្លន់របស់នាង បើបែបនេះតើមិចនិងអាចទៅដែលគេជឿថាស៊ូជីនិយាយប្រមាថជីវីតកូនរបស់គេទៅ។

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now