Ep32: ពិភពលោកពណ៍ផ្កាឈូក

1.2K 88 8
                                    

"អង្គុយបែបណា?" និយាយនេះមិនមែនហាមគ្រាន់យែចង់ដឹងថាប្រពន្ធដែលក្រឡុងនាយសឹងកើតឆ្គួតចង់អង្គុយបែបណា?
អង្គុយធម្មតា ឬ អង្គុយបែបមិនធម្មតា?

ពឹប*

"គឺអង្គុយបែបនេះ" មិនសាំញាំកាយតូចក៏ដាក់គូទអង្គុយលើភ្លៅរបស់គេពេញៗដោយភាពពេញចិត្តនៅលើកដៃតោង.កគេទៀតឯរាងក្រាស់ក៏ជួយអោបចង្កេះនឹងទប់បង្កាកុំអោយធ្លាក់។

"អោយតែអូនពេញចិត្តបែបណាក៏បងព្រម" នាយមិនប្រឆាំងស្រាប់ហើយ ទោះរាងតូចចង់បានបែបណាក៏នាយស្របនឹងបំពេញតាមដោយមិនប្រកែកនោះទេ គិតទៅក្ដីសុខរបស់ប្រពន្ធក៏ជាក្ដីសុខរបស់ប្ដីដែល។

"កុំសម្ដីផ្អែមពេក" រាងតូចផ្ដេកក្បាលនិងទ្រូងរបស់គេយកដៃចុចទៅលើបបូរមាត់គេតិចៗទាំងគ្រឺតក្នាញ់ស្អប់ណាស់មាត់នឹងពូកែតែនិយាយផ្អែមមិនខ្លាចស្រមោចរោមទេឬ?

"ផ្អែមតែជាមួយអូនទេ"  ជុងគុក អោនញីញក់ច្រមុះនិងថ្ពាល់ក្រពុំខ្លាំងៗតាមការក្នាញ់នឹងក្ដីស្រឡាញ់ដែលហូរហៀរបរិយាយាមិនត្រូវដឹងត្រឹមថាពេលនេះ ពិភពលោកទាំងមូល
ហាក់បីមានតែពួកគេអ៊ីចឹង គករប់ជ្រុងជ្រោយនៃសកលលោកក៏ប្រែទៅជាពណ៌ ភីងភីង អស់ងាកទៅណាក៏ឃើញបេះដូងហោះរស្គេស្គះងាកទៅណាក៏ឃើញមុខប្រពន្ធនាយដែល នេះឬឥទ្ធិពល ស្នេហា?
ពិតជា អស្ចារ្យខ្លាំងពិតមែន។

"កុំនិយាយតែមាត់អោយសោះ...មើល៎ឈប់ថើបទៅរមាស់ថ្ពាល់ណាស់" ហាមអោយហើយកុំនិយាយជាមួយនរណាផ្សេងផ្អែមបែបនេះអោយសោះព្រោះអ្នកដែលមានសឹទ្ធស្ដាប់ឮគឺមានតែនាយម្នាក់គត់អ្នកផ្សេងគ្មានសំណាងនោះទេ។

វាក្ដីសុខប្លែកពាក្យការនិយាយក៏ប្លែក នៅកាយវិកាទៀតគឺប្លែកទាំងអស់ គ្រប់យ៉ាងមានតែក្ដីស្រឡាញ់ និងសម្ដីផ្អែមយ៉ាងពិរោះទៅកាន់គ្នានិងគ្នាកាយសឹងតែស្អឹតបេះមិនចេញ ខណៈកាយតូចអោបគេជាប់មិនព្រមលែងក៏មិនទៅណាដែលអង្គុយលើភ្លៅគេម៉ក់ៗ  ដែលកំពុងធ្វើការទាំងញញឹមមុខឡើងស្រស់និយាយពីថាដូចផ្ការីកអ៊ីចឹងខុសដាច់ពីព្រឹកមិញដែលមុខចង់យំតិចចង់អីតិចនឹកឃើញហើយចង់តែសើច។

ᥬ🔞​᭄លោកប្ដី VIPᥬ🔞​᭄Where stories live. Discover now