~ភាគទី2🔥🦋ធ្វើគ្រប់យ៉ាង ដើម្បីរត់ចេញ😭🔥

1.1K 59 2
                                    


៚ជុងហ្គុកក៏បាននាំថេហ្យុងមកវិមានចន ចាប់តាំងពីជុងហ្គុកបានសម្លាប់ប៉ាម៉ាក់គាត់ ថេហ្យុងស្ងៀមស្ងាត់មិនមាត់មិនក ថេពេលនេះមើលទៅគ្មានជីវិតទេ គាត់​ទប់​ចិត្ត​មិន​បាន​ក្រោយ​ពេល​ឃើញ​ទិដ្ឋភាព​ដ៏​រន្ធត់នោះ ហើយចាប់ពីពេលនេះទៅគាត់លែងបានឃើញប៉ាម៉ាក់របស់គាត់ទៀតហើយ ថេហ្យុងប្រឹងគិតខ្លាំងប៉ុណ្ណាកាន់តែឈឺប៉ុណ្ណឹង ទឹកភ្នែកហូរមិនឈប់។

"ហេតុអីក៏ឯងយំ? ឈប់យំទៅ យើងមិនចូលចិត្តមនុស្សរំអួយនោះទេ" ជុងហ្គុកនិយាយដោយសម្លេងធ្ងន់បន្តិច(មិនឪ្យគេយំបើស្លាប់ឪពុកម្តាយគេហើយ) ថេហ្យុងមិននិយាយតប..

~~~~~

"ឯងលឺយើងសួរទេ កុំព្រងើយកន្តើយនឹងយើងបែបនេះណា ពេលយើងសួរឯង ត្រូវតែឆ្លើយ!"ជុងហ្គុកស្រែកខ្លាំងៗថេហ្យុងងើបមុខឡើយដោយទឹកភ្នែកសើមពេញថ្ពាល់ សម្លឹងមកជុងហ្គុកដោយភ័យខ្លាច គាត់មិនអាចធ្វើអ្វីជុងបានទេ បានត្រឹមតែស្របតាមប៉ុណ្ណោះ

"សុំទោស..." ថេហ្យុងនិយាយ ទឹកដម​របស់​គាត់​បន្លឺ​ឡើង​ញ័រ​រន្ធត់ ដែលធ្វើឪ្យជុងមានអារម្មណ៍ថាធ្វើខុស

"យើងស្អប់ណាស់ នរណាមិននិយាយតបយើងនៅពេលយើងសួរ"

"អឺស...សុំទោស" ថេហ្យុងរអ៊ូតិចៗ ទាំងថ្ងូរនៅពេលក្រចករបស់គាត់ជីកនៅលើបាតដៃរបស់គាត់

"ឆាប់ចុះទៅ ដល់ហើយ "ជុងហ្គុកនិយាយពេលមកដល់វិមានចនថេហ្យុង មិនបានឆ្លើយតបម្តងទៀតទេ គាត់វង្វេងក្នុងការគិតរបស់គាត់ថេបន្តគិតអំពីការស្លាប់របស់ប៉ាម៉ាក់គាត់។  

(....)ជុងហ្គុក បានចុះពីក្នុងឡាន គាត់មានការរំខាន នៅពេលដែលទាសករថ្មី មិនព្រមចេញពីឡាន ដោយថេហ្យុងនៅស្ងៀមជុងហ្គុកក៏មកចាប់ដៃថេហ្យុង ប៉ុន្តែថេហ្យុងដកដៃចេញពេលកំពុងញ័រ ជុងហ្គុកក៏ចាប់​ចង្កាថេ​យ៉ាង​តឹង ហើយ​ធ្វើ​ឱ្យ​ថេហ្យុងមើល​មុខ​គាត់ដោយចងអាឃាត។ 

"ខ្ញុំមិនចូលចិត្តវាទេ នៅពេលដែលទាសករថ្មីមិនចូលចិត្តខ្ញុំ ខ្ញុំអាចសម្លាប់នរណាម្នាក់បាន ប្រសិនបើឯងមិនអើពើនឹងខ្ញុំម្តងទៀត" ជុងហ្គុក និយាយយ៉ាងម៉ឺងម៉ាត់ ថេហ្យុងមិន​បាន​ឆ្លើយ​តប​វិញ​ទេ គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច ប៉ុន្តែ​គាត់​គិតថាជុងហ្គុកនឹងធ្វើតាមមាត់របស់គាត់និយាយ គាត់មិនចូលចិត្តវាទេ នៅពេលដែលគាត់មានអារម្មណ៍ថាគាត់ជាអូមេហ្គា ដែលចុះចូលនឹងអាល់ហ្វា ប៉ុន្តែវាគ្មានជំរើសទេ។ 

រឿង 🔥ភរិយាដោះបំណុលMafia Joen 🔥Where stories live. Discover now