ភាគទី10⚡️🔥វាគ្មានជម្រើស🧚✨

473 20 0
                                    



៚នៅក្នុងបន្ទប់បិតជិតមួយថេហ្យុងនៅតែគិតអំពីពាក្យរបស់ជីននិយាយ ហើយនឹងរឿងរៀបការរបស់ខ្លួននឹងម៉ាហ្វៀចន ជុងហ្គុក។

"ហេតុអី គាត់មកប្រាប់ខ្ញុំអំពីរឿងនេះ"ថេហ៍នៅតែឆ្ងល់រឿងដែលជីនប្រាប់គាត់កាលពីថ្ងៃមិញ ជីនប្រហែលជាកំពុងចង់និយាយការពិតប្រាប់ដល់ថេហ៍ហើយ

"តើចន ជុងហ្គុកគាត់ពិតជាស្រលាញ់ខ្ញុំពិតមែនហី បើគេស្រលាញ់ខ្ញុំហេតុអីគេចាំបាច់សម្លាប់ប៉ាម៉ាក់ខ្ញុំ" ថេហ៍នៅតែគិតដល់រឿងនឹងគាត់ដឹងតែទឹកភ្នែកហូរហើយ តែគាត់ពិតជាមិនចង់ជឿទេថាចន ហ្គុកដែលជាមេម៉ាហ្វៀដ៏កាចសាហាវអាចមកធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុសគ្មានអ្វីសោះដូចជាគាត់...

"មិនអាចទេ គេប្រហែលជាយកខ្ញុំដើម្បីតែកំដរអារម្មណ៍គេមួយពេលៗហើយ រួចគេអស់ចិត្តគេនឹងសម្លាប់ខ្ញុំដូចប៉ាម៉ាក់ខ្ញុំចឹង....ក៏ប៉ុន្តែហេតុអីខ្ញុំនៅតែគិតដល់គាត់ចឹង...."

"ទេថេហ៍ ឯងមិនត្រូវស្រលាញ់គាត់ទេ ឯងត្រូវចាំថាគាត់ជាអ្នកសម្លាប់ប៉ាម៉ាក់របស់ឯងណា....ប៉ុន្តែតើសង្សារចាស់របស់ជុងហ្គុកគេនៅទីណា?"ថេហ៍គិតមួយសន្ទុះក៏ដកដង្ហើមធំ ហើយចុះទៅជាន់ក្រោម គាត់មានអារម្មណ៍ថាខ្សោះជាតិទឹក និងអស់កម្លាំងជាខ្លាំង ព្រោះតែគិតច្រើនទើបមានភាពតានតឹង។ ចាក់ទឹកផឹករួចក៏ត្រឡប់ទៅបន្ទប់ខ្លួនវិញ តែថេហ៍ក៏ក្រឡេកទៅកាន់បន្ទប់ដែលនៅជិតគាត់គឺបន្ទប់របស់ជុងហ្គុកមួយភ្លែត

"តើខ្ញុំនឹងរៀបការជាមួយលោកពិតមែនហី" ហើយក៏ចូលទៅកាន់ក្នុងបន្ទប់រួចក៏ដាក់ខ្លួនគេងទៅ!!

#ពាក់កណ្តាលអធ្រាត្រហើយថេហ្យុងក៏បានភ្ញាក់ពីការគេង គាត់​ធ្លាប់តែ​គេង​នៅ​ម៉ោង​៩​យប់ ប៉ុន្តែ​គាត់​នឿយហត់​នឹងងងុយ​គេង​ទើបគាត់សម្រាកលឿនជាងលើកមុនៗ ថេហ៍ក៏ដើរចុះមកខាងក្រោមដោយបានបើកទូរទឹកកកហើយយកទឹកមកដាក់ដើម្បីផឹក គាត់​បាន​ផឹក​ទឹក​ ស្រាប់តែពេល​នោះមានដៃក្រាស់នឹងមាំមកឱប​ចង្កេះថេហ៍​ពី​ក្រោយដែលធ្វើឪ្យថេហ៍ភ្ងាក់បន្តិច។

"ហេតុអីក៏ភ្ងាក់ទាំងយប់ជ្រៅបែបនេះ រាល់ដងមិនបែបនេះទេ?"ជុងហ្គុកនិយាយខ្សឹបដាក់ត្រចៀកដោយចង្កានៅលើស្មាខាងស្តាំរបស់ថេហ្យុង

រឿង 🔥ភរិយាដោះបំណុលMafia Joen 🔥Where stories live. Discover now